តើ​អ្នក​ចេះ​មើល​លេខ​កូដ​សំគាល់​ម៉ូឌែល iPhone នៅ​ផ្នែក​ខាង​ក្រោយ​ទេ? ចូល​មើល​ពត៌មាន​នេះ​អ្នក​នឹងដឹង!

នេះមិនមែនជាអ្វីថ្មី ឬប្លែកនោះទេ តែខេមបូរីផត ជឿជាក់ថា នៅមានប្រិយមិត្ត ក៏ដូចជា ប្រជាជន កម្ពុជាជាច្រើននាក់ ពិសេសអ្នក កំពុងប្រើប្រាស់ ស្មាតហ្វូនរបស់ Apple តែម្ដង ដោយពួកគាត់ ពុំទាន់បាន ដឹងច្បាស់អំពី របៀបមើលលេខ កូដរបស់ iPhone នៅផ្នែក ខាងក្រោយ នៅឡើយ។ ការមើលលេខកូដ របស់ iPhone នេះវាមាន សារៈសំខាន់ ម្យ៉ាងដែរ ដើម្បីសំគាល់ ម៉ូឌែលពិត ប្រាកដ របស់ iPhone នីមួយៗ ព្រោះពីមួយ ជំនាន់ទៅ មួយជំនាន់ Apple តែងផ្លាស់ប្ដូរ លេខកូដនេះ ដើម្បីសំគាល់ នូវម៉ូឌែល និងជំនាន់របស់វា ដែលវាបង្ក ឲ្យមានភាព ងាយស្រួល ក្នុងការកំណត់ ឲ្យបាន នូវម៉ូឌែល ដោយពុំចាំបាច់ មើលទៅលើ រូបរាង ក៏បាន​ ព្រោះជាទូទៅ យើងតែងមើល លើរូបរាង ដើម្បីកំណត់ បានថាវា ជាម៉ូឌែលអ្វី ឲ្យប្រាកដ។

តើ​អ្នក​ចេះ​មើល​លេខ​កូដ​សំគាល់​ម៉ូឌែល iPhone នៅ​ផ្នែក​ខាង​ក្រោយ​ទេ? ចូល​មើល​ពត៌មាន​នេះ​អ្នក​នឹងដឹង!

ថ្ងៃច័ន្ទដើមសប្ដាហ៍នេះ Cambo Report សូមធ្វើការ បង្ហាញនូវរបៀប មើលលេខកូដ ទាំងអស់ ចាប់តាំងពី iPhone 2G រហូតដល់ iPhone 6s Plus ឲ្យប្រិយមិត្ត បានដឹងអំពី កូដសំគាល់ របស់វា ដែលងាយស្រួល សម្រាប់អ្នក ត្រៀមទិញ ឬបានកំពុង ប្រើប្រាស់ iPhone រួចជាស្រេច ជាដើម ដោយអ្នក អាចស្វែងរកលេខកូដ សំគាល់ទាំងនោះ បាននៅផ្នែក ខាងក្រោយ របស់ iPhone ទាំងអស់ ដូចបានបង្ហាញ ក្នុងរូបខាង លើស្រាប់ ដោយលេខ សំគាល់នោះ មានដូច ខាងក្រោម៖

  • iPhone 2G លេខកូដ A1203
  • iPhone 3G លេខកូដ A1241
  • iPhone 3GS លេខកូដ A1303
  • iPhone 4 លេខកូដ A1332 និង A1349
  • iPhone 4S លេខកូដ A1387
  • iPhone 5 លេខកូដ A1428 និង A1429
  • iPhone 5C លេខកូដ A1456, A1507, A1526, A1529 និង A1532
  • iPhone 5s លេខកូដ A1453, A1457, AA1528, A1530 និង A1533
  • iPhone 6 លេខកូដ A1549, A1586 និង A1589
  • iPhone 6 Plus លេខកូដ A1522, A1524 និង A1593
  • iPhone 6S លេខកូដ A1633 និង A1688
  • iPhone 6S Plus លេខកូដ A1634 និង A1687

តើ​អ្នក​ចេះ​មើល​លេខ​កូដ​សំគាល់​ម៉ូឌែល iPhone នៅ​ផ្នែក​ខាង​ក្រោយ​ទេ? ចូល​មើល​ពត៌មាន​នេះ​អ្នក​នឹងដឹង!

គួរបញ្ជាក់ប្រាប់ផងដែរថា លេខកូដសំគាល់ ម៉ូឌែលរបស់ iPhone ដូចបានរៀបរាប់ ខាងលើគឺ សម្រាប់ផ្ដល់ព ត៌មានបន្ថែម សម្រាប់ម៉ូឌែល ហេតុនេះ ក្នុងករណីមាន ការផ្លាស់ប្ដូរ សំបក ដោយសារតែ សំបកហ្ស៊ីន ទទួលរកការ ខូតខាតច្រើន ឬបញ្ហា អ្វីមួយនោះ សំបកថ្មី អាចនឹងធ្វើឲ្យ អ្នកមើល ខុសទៅលើ ម៉ូឌែលរបស់វា ផងដែរ ហេតុនេះ បើអ្នកទិញ iPhone មួយទឹក គប្បីពិនិត្យ មើលលេខកូដ ឲ្យបានច្បាស់ ជាមុនសិន យល់ល្អ គឺដោតចូល កុំព្យូទ័រ ពិនិត្យកាន់ តែល្អ ជៀសវាង មានការផ្លាស់ប្ដូរ សំបកពី iPhone 6 ទៅ 6s ឬ 6 Plus ទៅ 6s Plus​ ជាដើម។ តែក្នុងករណី មួយផ្សេង ទៀតគឺ ការដូរសំបក នេះទៀតសោត ក៏អាច ធ្វើការបាញ់ លេខកូឌ និងលេខ IMEI បានផងដែរ ហេតុដូច្នេះ វិធីសាស្ត្រដ៏ល្អ បំផុតសម្រាប់ អ្នកទិញ iPhone មួយទឹក គប្បីដោតចូល កុំព្យូទ័រ ឬវាយលេខ IMEI នៅក្នុង Settings > About ល្អជាជាង។

**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

តើ​អ្នក​ចេះ​មើល​លេខ​កូដ​សំគាល់​ម៉ូឌែល iPhone នៅ​ផ្នែក​ខាង​ក្រោយ​ទេ? ចូល​មើល​ពត៌មាន​នេះ​អ្នក​នឹងដឹង!

  • ដោយ: Por
  • 4:28 PM, 22 February
  • ប្រភព: Phone Arena
  • Tag: ចំណេះដឹងទូទៅ