ក្មេងប្រុស​ពិការ​ដៃ ​លេង​ព្យា​ណូ​បាន​យ៉ាង​ពិ​រោះ​ ​(​មាន​វីដេអូ​)

Doliprane TVC

​ក្មេងប្រុស​វ័យ ១៥ ឆ្នាំ ដើមកំណើត​នៅ Zelenodolsk ប្រទេស​រូ​ស្ស៊ី ឈ្មោះ Alexey Romanov បានចាប់កំណើត​ដោយ​ពិការ​ដៃ តែ​វា​មិនអាច​បញ្ឈប់​ចិត្ត​ស្រឡាញ់​ការលេង​ព្យា​ណូ​របស់គេ​បានឡើយ ។​​ ​វីដេអូ​លេង​ព្យា​ណូ​របស់​ក្មេងប្រុស​ពិការ​រូបនេះ​ត្រូវបាន​គេ​ចូល​មើល​យ៉ាងច្រើន បន្ទាប់ពី​បង្ហោះ​ចូល​ប្រព័ន្ធ​អន​ឡាញ ។ មើលទៅ​ពិតជា​អស្ចារ្យ​ខ្លាំងណាស់ ទោះបីជា​គេ​គ្មាន​ម្រាមដៃ​សម្រាប់​ចុច​ខ្ទង់​ព្យា​ណូ​ក៏ដោយ តែ​គេ​នៅតែ​អាច​លេង​ព្យា​ណូ​បាន​យ៉ាង​ពិ​រោះ ។ រូបគេ​ត្រូវបាន​មនុស្សម្នា​ជាច្រើន​ពេញចិត្ត និង កោតសរសើរ​ចំពោះ​ភាព​តស៊ូ​ជម្នះ​រាល់​ឧបសគ្គ ដើម្បី​អាច​សម្រេច​គោលដៅ​របស់គេ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គេ​ក៏បាន​ក្លាយជា​និមិត្តរូប​សម្រាប់​មនុស្ស​ពិការ​មួយចំនួន​ផងដែរ ថា​មិនត្រូវ​អស់សង្ឃឹម​ក្នុង​ជីវិត​នោះទេ ៕ ថា​វរិ​ទ្ធ​(​ប្រភព ៖ មេត្រូ​)

ក្មេងប្រុស​ពិការ​ដៃ ​លេង​ព្យា​ណូ​បាន​យ៉ាង​ពិ​រោះ​ ​(​មាន​វីដេអូ​)