ក្រុមហ៊ុន ​DKSH(Cambodia)​ ជប់លៀង​ដល់ដៃ​គូ​អាជីវកម្ម​ឆ្នើម​

ភ្នំពេញ​: ដើម្បី​លើកទឹកចិត្ត​នឹង​ថ្លែងអំណរគុណ​ដល់ដៃ​គូ​អាជីវកម្ម​ឆ្នើម​របស់​ Abbott​ នា​ល្ងាច​ថ្ងៃទី​២០ កុ​ម្ភះ ឆ្នាំ​២០១៦ ក្រុមហ៊ុន​ DKSH(Cambodia) បានរៀបចំ​ពិធីជប់លៀង​ដល់​ដៃគូ​អាជីវកម្ម​ឆ្នើម​របស់ខ្លួន ដោយមាន​ការចាប់​ឆ្នោត​ផ្សង​រង្វាន់​យ៉ាងច្រើន​ជូន​ដល់​ភ្ញៀវ​ដែល​ចូលរួម​ផងដែរ ។
 
​ ​មានប្រសាសន៍​ក្នុង​ពិធីជប់លៀង​ដែល​ធ្វើឡើង​នៅ​សណ្ឋាគារ​ណា​ហ្កា​វើ​ល កញ្ញា​សា​រ៉ា​ឌី នា​យា​ការ​ក្រុមហ៊ុន​DKSH(Cambodia)​បាន​មានប្រសាសន៍​លើកឡើងថា ការ​ជួ​ប​ជុំគ្នា​នៅពេលនេះ​គឺធ្វើឡើង​ក្នុង​គោលបំណង​លើកទឹកចិត្ត​ដល់​អាជីវករ​ឆ្នើម​របស់ Abbott​ដែល​ជុំរុញ​ការលក់​បានល្អ ជួបជុំ​ពិសា​របាយ​សាមគ្គី​ធ្វើការ​ចាប់ឆ្នោត​ផ្តល់រ​ង្វាន់​នឹងមាន​ការសំដែង​របាំ​មុង​សាយ​ដែល​តំណាង​សុខភាព​ល្អ​​នឹង​ថាមពល​ជា​វិជ្ជមាន​នៅក្នុង​ឆ្នាំ​ថ្មី​នេះ​។​

កញ្ញា​សា​រ៉ា​ឌី​ ​បាន​រំលឹក​ឲ្យ​ដឹងផង​ដែរ​ថា ក្រុមហ៊ុន DKSH​​ ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ឈានមុខ​គេ​ក្នុងការ​ពង្រីក​ទីផ្សារ​ដែល​ផ្តោត​ជា​ចម្បង​ក្នុង​តំបន់​អាស៊ី​។ តាម​បាវចនា សេវាកម្ម​ពង្រីក​ទីផ្សារ បង្ហាញថា​ក្រុមហ៊ុន DKSH ជួយ​ក្រុមហ៊ុន និង​ម៉ាក​យីហោ​ដទៃទៀត ដើម្បី​ឲ្យ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ទាំងនោះ រីកលូតលាស់​នៅក្នុង​ទីផ្សារ​ថ្មី ឬ​ទីផ្សារ​ដែលមាន​ស្រាប់​។​ ក្រុមហ៊ុន​DKSH ជា​ក្រុមហ៊ុន​លំដាប់ថ្នាក់​ពិភពលោក​ដែលមាន​ទីស្នាក់ការ​កណ្តា​ល​នៅ​ទីក្រុង​ហ្ស៊ូ​រិច ​(Zurich) ​បាន​ចុះបញ្ជី​ក្នុង​ទីផ្សារ​ភាគហ៊ុន​ស្វី​ស​តាំងពី​ខែ​មិនា ឆ្នាំ​២០១២​ម្ល៉េះ​។​ ក្រុមហ៊ុន​DKSH​មាន​ទីតាំង​អាជីវកម្ម​ចំនួន​៧៥០​កន្លែង​នៅក្នុង​៣៤​ប្រទេស​ដោយ ៧២០ នៃ​ទីតាំង​នោះ ស្ថិតនៅក្នុង​តំបន់​អាស៊ី និង​មាន​បុគ្គលិក​ជំនាញ ២៧.៦០០​នាក់ បាន​បង្កើត​ការលក់​សរុប​ចំនួន​៩,៨​ពាន់​លាន​ស្វី​ស​ហ្វ្រ​ង់ នៅ​ឆ្នាំ​២០១៤​។ តាមរយៈ​កេរតំណែល​ពី​ប្រទេស​ស្វី​ស​ដ៏​រឹងមាំ ក្រុមហ៊ុន​មាន​ប្រពៃណី​ដ៏​យូរអង្វែង​ក្នុងការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​តំបន់​អាស៊ី និង​បាន​ចាក់​ឫ​សយ៉ាងជ្រៅ​ក្នុង​សហគមន៍ និង​ពាណិជ្ជកម្ម​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​
​    ​
DKSH Consumer Goods Business Unit គឺជា​អ្នកជំនាញ​ពង្រីក​ទីផ្សារ​នាំមុខគេ​នៅ​អាស៊ី​ដោយ​ផ្តោត​ជា​ចម្បង​លើ​ប្រភេទ​ទំនិញ​FMCG សេវាកម្ម​ចំណីអាហារ ទំនិញប្រណិតៗ ទំនិញ​ទាន់សម័យ ព្រមទាំង​គ្រឿងសម្អាង​សម្រាប់​សក់​ និង​ស្បែក​ជាដើម​។ ​សេវាកម្ម​ពង្រីក​ទីផ្សារ​យ៉ាង​ទូលំទូលាយ​របស់​ស្ថាប័ន​ពាណិជ្ជកម្ម ពង្រីក​លើ​ការសិក្សា​ពី​លទ្ធភាព​ផលិតផល និង​ការចុះឈ្មោះ​សម្រាប់​ការនាំ​ចូល ការត្រួតពិនិត្យ​ទំនិញ​ពី​គយ ទីផ្សារ និង​ការផ្សព្វផ្សាយ​ការលក់​ឃ្លាំង​ស្តុក​ទំនិញ ការ​ចែកចាយ​ជាក់ស្តែង ការទូទាត់ ការប្រមូល​សាច់ប្រាក់ ​និង​សេវាកម្ម​បន្ទាន់​ពី​ការលក់​។ តាមរយៈ​ទីតាំង​អាជីវកម្ម​ចំនួន ៦៤០​កន្លែង​នៅក្នុង​ប្រទេស​ចំនួន​២២ និង​មាន​បុគ្គលិក​ជំនាញ​ប្រមាណ​១៤.៥៦០​នាក់ ស្ថាប័ន​ពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ឧបភោគបរិភោគ បាន​បម្រើ​អាជីវកម្ម​លក់រាយ​ប្រចាំថ្ងៃ​ចំនួន ៣១០.០០០​ហាង និង​បាន​បង្កើត​ការលក់​សរុប​លើសពី​៤,១​ពាន់​លាន​ស្វី​ស​ហ្វ្រ​ង់​នៅ​ឆ្នាំ​២០១៤៕

ក្រុមហ៊ុន ​DKSH(Cambodia)​ ជប់លៀង​ដល់ដៃ​គូ​អាជីវកម្ម​ឆ្នើម​

ក្រុមហ៊ុន ​DKSH(Cambodia)​ ជប់លៀង​ដល់ដៃ​គូ​អាជីវកម្ម​ឆ្នើម​
ក្រុមហ៊ុន ​DKSH(Cambodia)​ ជប់លៀង​ដល់ដៃ​គូ​អាជីវកម្ម​ឆ្នើម​