ជួយ​សាង​សង់ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ទីទាល់ក្រ ក្នុងភូមិ​អូ​ស្រឡៅ​

បន្ទាយមានជ័យ: មន្ត្រី​ថ្នាក់ដឹកនាំ​បាន នាំ​ក្រុមការងារ​ចុះ​ជូ​យ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះជួយ​សាងសង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ និង​ប្រគល់​ផ្ទះ​ទើប​សាងសង់​រួច​។​

​សមិទ្ធផល​ទាំងនោះ​ចំណាយ​អស់​ថវិកា​ចំនួន​៣.៤៤៤.០០០​រៀល ហើយ​ប្រគល់ជូន​គ្រួសារ​ពលរដ្ឋ​ក្រីក្រ​ឈ្មោះ ធី​ម ប៊ុន​ចម អាយុ​៣១​ឆ្នាំ​និង​ប្រពន្ធ​ឈ្មោះ ខុន នៅ អាយុ​៣៣​ឆ្នាំ​នៅ​ភូមិ​អូ​ស្រឡៅ ឃុំ​អូ​ស្រឡៅ ស្រុក​ម៉ាឡៃ​។​

​ផ្ទះ​មាន​ទំហំ​៣,៤​ម​×៤​ម​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​។ ក្នុងពេល​ជួប​សួរសុខទុក្ខ​នោះ ពលរដ្ឋ​ម្ចាស់ផ្ទះ​ទទួលបាន​ការឧបត្ថម្ភ​ចំពោះមុខ​នូវ​អង្ករ​៥០kg ទឹកត្រី​ទឹកស៊ីអ៊ីវ មី​១​កេស ថវិកា​១០០.០០០​រៀល​។ រសៀល​ថ្ងៃទី​២១​ខែកុម្ភៈ ឆ្នាំ​២០១៦ កន្លងមក លោក​ឡាយ គឹម​លី សម​ជិ​ក​ក្រុមការងារ គណៈកម្មាធិការ​កណ្តាល​ចុះជួយ​ខេត្តបន្ទាយមានជ័យ​និង​លោក សួន បវរ អភិបាលរង​ខេត្ត​និង​ជា ប្រធាន​ក្រុមការងារ យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត លោក សំ ង៉ា ជា​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​មានជ័យ និង​មន្ត្រី​ក្រុមការងារ ជាច្រើន​ទៀត​បាន​ចូលរួម​។​

​ក្នុង​ពិធី​សំណេះសំណាល​នោះ មន្ត្រី​បាន​នាំ​ជា​អំណោយ​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​លោកស្រី​ជូន​ប្រជាពលរដ្ឋ​ចំនួន ប្រធានភូមិ យុវជន​ភូមិ ជាង​ផ្ទះ​៕

ជួយ​សាង​សង់ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ទីទាល់ក្រ ក្នុងភូមិ​អូ​ស្រឡៅ​

ជួយ​សាង​សង់ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ទីទាល់ក្រ ក្នុងភូមិ​អូ​ស្រឡៅ​