ឡើងជិះរថយន្ត តាក់ស៊ីបន្លំលូកហោប៉ៅ ស្ត្រីវ័យចំណាស់ ម្នាក់យកមាស៥ជី ឃាត់ខ្លួនបានម្នាក់

ភ្នំពេញ៖ ជនសង្ស័យ២នាក់ បន្លំឡើងជិះរថយន្តតាក់ស៊ី រួចធ្វើសកម្មភាពលូក ហៅប៉ៅស្រ្តីវ័យចំណាស់ជាអ្នក ដំណើរយក មាស៥ជីបានរួចនាំគ្នា រត់គេចខ្លួនត្រូវ នគរបាល តាមឃាត់ខ្លួនបានម្នាក់ ហេតុការនេះកើតឡើង កាលពីវេលាម៉ោង ១៥និង១០នាទី ថ្ងៃទី២២ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅតាម បណ្តោយផ្លូវវេងស្រេង ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សាក្សីកន្លែងកើត ហេតុបាននិយាយថា ជនរងសង្ស័យ មានគ្នាពីរនាក់ ក្នុងនោះឃាត់ខ្លួន បានម្នាក់ពុំស្គាល់ អត្តសញ្ញាណនោះទេ មានអាយុប្រហែលជា ២០ឆ្នាំជាង ចំណែក ស្ត្រីរងគ្រោះមាន វ័យប្រហែលជា ៧០ឆ្នាំ ជាងក៏ពុំទាន់ស្គាល់ អត្តសញ្ញាណផងដែរ ។

សាក្សីបានបន្តថា មុនពេលកើតហេតុ រថយន្តតាក់ស៊ី មួយគ្រឿង បានចូលទៅយក លោកយាយរងគ្រោះ ដែលគាត់បានមកលេង កូនគាត់ធ្វើការនៅម្តុំនោះ ដើម្បីត្រឡប់ទៅ ស្រុកកំណើតវិញ ខណៈរថយន្តចត ស្ងៀមស្ត្រីរងគ្រោះ បានឡើងអង្គុយលើរថយន្ត ហើយ ជនសង្ស័យក៏បានឡើង ទៅអង្គុយជននិង ស្រ្តីរងគ្រោះហើយ រថយន្តក៏បើកចេញ លុះបន្តិចក្រោយមក ស្រ្តីរងគ្រោះបានលូក ហោប៉ៅរបស់គាត់ស្រាប់តែមិនឃើញ មាសក៏មានការ សង្ស័យប្រាប់អ្នក បើកបររថយន្ត ឲ្យឈប់ដើម្បីពិនិត្យ ជនសង្ស័យភ្លាមៗនោះ ជនសង្ស័យបានបើក ទ្វាររថយន្តរត់គេចខ្លួន ហើយម្នាក់ទៀតក៏រត់ គេចខ្លួនតាមក្រោយ ប៉ុន្តែត្រូវបាន ប្រជាពលរដ្ឋ សហការជាមួយ នគរបាលឃាត់ខ្លួន បានម្នាក់វាយឡើង ទ្រោមខ្លួនទើបប្រគល់ ឲ្យនគរបាលនាំយក ទៅសាកសួរ ។

បើកយោងតាមការអះអាង របស់ស្រ្តីរងគ្រោះ នៅកន្លែងកើតហេតុ មាសរបស់គាត់មានចំនួន ៥ជី ហើយជនសង្ស័យ ដែលរត់គេចខ្លួន ជាអ្នកយកទៅជាមួយ ចំណែកជនសង្ស័យ ឃាត់ខ្លួនបាន នោះគឺជា បក្ខពួករបស់គេ ៕