ម្រេចកំពតចុះ បញ្ជីទទួលស្គាល់ ដោយជោគជ័យ ជាលើកដំបូង បង្អស់ពី សហភាពអឺរ៉ុប

ភ្នំពេញ៖ ម្រេចកំពតទំនិញ សម្គាល់ភូមិសាស្ត្រ (GI) របស់កម្ពុជា ត្រូវបានចុះបញ្ជី ទទួលស្គាល់ដោយ ជោគជ័យ ជាលើដំបូងបង្អស់ ដោយសហភាពអឺរ៉ុប ។នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុកពីក្រសួង ពាណិជ្ជកម្ម។

តាមរយៈការចុះផ្សាយនៅក្នុង ព្រឹត្តិប័ត្រផ្លូវការរបស់ សហភាពអឺរ៉ុប ម្រេចកំពតត្រូវបានទទួលកិច្ចការពារ ជាលើកដំបូងប្រកប ដោយមោទនភាព ថាជាទំនិញសម្គាល់ ភូមិសាស្ត្ររបស់អាស៊ាន។

ទំនិញសម្គាល់ភូមិសាស្ត្រ គឺជាសញ្ញាសម្គាល់ប្រភពកំណើត របស់ផលិតផលក្នុងតំបន់ជាក់លាក់ ណាមួយ ដែលបញ្ជាក់ពីគុណភាពពិសេស កិត្តិនាម ឬលក្ខណៈពិសេសផ្សេងៗនៃផលិតផលនោះ។ ឧទាហរណ៍ជាក់ស្តែងនៃ ទំនិញសម្គាល់ភូមិសាស្ត្រ មានដូចជា៖ ស្រា Bordeaux និងតែ Darjeeling ដែលគេនិយម និងទទួលស្គាល់ជាទូទៅ។

ការកំណត់អំពីម៉ាកទំនិញសម្គាល់ភូមិសាស្ត្រ (GI) នេះ ផ្តល់នូវកិច្ចការពារតាមផ្លូវច្បាប់ ដល់ម្រេចកំពត ពីការទាមទាររបស់ម្រេចផ្សេងឯទៀត ដែលមិនមែន ជាម្រេចកំពត ហើយការកំណត់បែបនេះ ផ្តល់កិច្ចការពារផ្សេង និងបង្កើនតម្លៃម្រេច កំពតកាន់តែប្រសើរ ប្រកបដោយសក្កានុពល សម្រាប់លក់ នៅលើទីផ្សារ ពិភពលោកផងដែរ៕

ម្រេចកំពតចុះ បញ្ជីទទួលស្គាល់ ដោយជោគជ័យ ជាលើកដំបូង បង្អស់ពី សហភាពអឺរ៉ុប