គង់ ច័ន្ទ​ស្រីមុំ សម្រេចចិត្ត ដឹក​ដៃ គឹម សីហា ចូល​រោងការ

Doliprane TVC

ចង់ដឹង ទេ ថា នាង​គ្រោង​ចំណាយ​ប្រាក់​ប៉ុន្មាន​ក្នុង​ពិធី​មង្គល​នេះ ? ក្នុង​រយៈពេល​នេះ​តារា​សម្តែង រូប​ស្រស់ គង់ ច័ន្ទ​ស្រីមុំ កំពុង​មានការ​មមាញឹក​រៀបចំ ពិធី​រៀប មង្គលការ​របស់​នាង ដែល​គ្រោង​និង​ធ្វើឡើង​នៅក្នុង​សណ្ឋាគារ​សូ​ហ្វែ​ល​ភ្នំពេញ​នៅ ថ្ងៃទី ១៤ ខែមីនា ខាងមុខនេះ ដោយ​ចំណាយ​ថវិការ​ប្រមាណ​ជាង ១០ ម៉ឺន​ដុល្លារ ។​ ប៉ុន្មាន​ថ្ងៃនេះ គង់ ច័ន្ទ​ស្រីមុំ និង លោក គឹម សីហា កំពុង​សម្រុក​ថតរូប Pre Wedding នៅ​ខេត្ត​មណ្ឌល​គី​រី សម្រាប់​ថ្ងៃ​ពិសេស​របស់​នាង ដែល​និង​ប្រព្រឹត្តទៅ​នៅ ថ្ងៃទី ១៤ ខែមីនា ខាង មុខ​នេះ ។ គង់ ច័ន្ទ​ស្រីមុំ បាន​និយាយថា បើ​គិត​ត្រួសៗ​ការចំណាយ​ក្នុងការ​រៀបចំ​ពិធីមង្គលការ​របស់​នា​ង​នេះ អស់​ប្រមាណ​ជា ១០ ម៉ឺន​ដុល្លារ ឬ អាច​ច្រើនជាង​នេះ មិនទាន់​ហ៊ាន​និយាយ​នោះទេ ។​

គង់ ច័ន្ទ​ស្រីមុំ សម្រេចចិត្ត ដឹក​ដៃ គឹម សីហា ចូល​រោងការ

គង់ ច័ន្ទ​ស្រីមុំ សម្រេចចិត្ត ដឹក​ដៃ គឹម សីហា ចូល​រោងការ

នាង​បាន​អញ្ជើញ​ភ្ញៀវ​ប្រមាណ​ជា ៦០ តុ ដែលមាន​ទាំង​អ្នក​នៅក្នុង​ពិភព​សិល្បៈ​និង​អ្នក​នៅក្រៅ​សិល្បៈ ។ មិត្តភក្តិ​នៅក្នុង​សិល្បៈ ដែល​ជិតស្និត​ជាមួយ គង់ ច័ន្ទ​ស្រីមុំ បាន​បង្ហើប​ប្រាប់ «​ប្រជាប្រិយ​» ថា អាពាហ៍ពិពាហ៍ របស់​តារា​សិល្បៈ​មួយគូរ​នេះ អាច និង មានការ​រៀបចំ​យ៉ាង​ល្អឥតខ្ចោះ មិន​ថា ការ​ស្លៀកពាក់ មុខមាត់ និង ការតុបតែង​ផ្កា​ក្នុង​ពិធី​នោះទេ ពោលគឺ​សុទ្ធតែជា​អ្នកជំនាញ​មកពី​ប្រទេស​ថៃ ជា​អ្នករៀបចំ​តែម្តង ។ កន្លងមក​តារា​ក្នុង​សិល្បៈ​ដែល រៀបចំ​ពិធី​រៀប​អាពាហ៍ពិពាហ៍​អធិកអធម​មានដូចជា សឿ សុធា​រ៉ា -​សាពូន មីដាដា សារាយ ស​ក្ខ​ណា និង ពិធី​ការិនី គង់ សុជាតិ​-​ជា វិបុល ជាដើម ។​

គង់ ច័ន្ទ​ស្រីមុំ សម្រេចចិត្ត ដឹក​ដៃ គឹម សីហា ចូល​រោងការ
​ ​
គង់ ច័ន្ទ​ស្រីមុំ បានសម្រេច​ចិត្ត​រៀបការ​ជាមួយ​លោក គឹម សីហា ក្រោយពី​ពួកគេ​បាន ស្រលាញ់ និង ស្វែងយល់​ចិត្តថ្លើម​គ្នា​អស់​រយៈពេល​ជាង ៩ ឆ្នាំ​មក​នោះ ។ អ្នក​ទាំងពីរ​ត្រូវបាន​គេ​ចាត់ទុកជា​គួ​ស្នេហ៍ ដែល​សក្តិសម​មិន​ថា រូបសម្បត្តិ និង វ័យ​នោះទេ ។ ពត៌មាន​រៀបការ​របស់ គង់ ច័ន្ទ​ស្រីមុំ អាចធ្វើ​ឲ្យ បុរសៗ​មួយចំនួន​មានការ​ខកចិត្ត​ផងដែរ ។ ក្រៅពី​រវល់​ជាមួយ និង ការងារ​ជំនួញ គង់ ច័ន្ទ​ស្រីមុំ ក៏​កំពុង​រវល់ ថត​វីដេអូ​ភាគ​រឿង «​តាម​ស៊ើប​ជួប​ស្នេហ៍​» របស់​ស្ថានីយ៍ទូរទស្សន៍​បុ​ស្តិ​លេខ ៥ ក្នុង​តំណែង​ជា​តួឯក​ស្រី ៕ ចេ​នី