Michael Carrick៖ មិនគួរ​យក​លេស កីឡាករ​របួស​ច្រើន មក​បន្ទោស​ចំពោះ​ការបរាជ័យនោះទេ

កីឡាករ Michael Carrick ដែលជា​ខ្សែបម្រើ​កណ្តាល​ក្លិប​បិសាច​ក្រហម Manchester United បាន​បដិសេធ ការលើកឡើង​របស់​ក្លិប​ថា ដោយសារ​មាន​កីឡាករ​រងរបួស​ច្រើន​នាក់ អាច​ត្រូវបាន​ប្រើ​ជា លេស ចំពោះ​ការបរាជ័យ ក្នុងការ​ប្រកួត​ក្របខណ្ឌ FA Cup ជុំ​ទី ៥ ខណៈ​នា​រាត្រី​នេះ Man U នឹងត្រូវ​ធ្វើដំណើរ ទៅ​ជួប​ក្រុម​លេង​នៅក្នុង​ក្របខណ្ឌ​លំដាប់​ទី ៣ របស់​អង់គ្លេស គឺ​ក្រុម Shrewsbury។

carrickគ្រូបង្វឹក Louis van Gaal ដែល​កំពុង​ជួប​ភាព​រកា​រកោះ ជារឿយៗ បានធ្វើ​ការបន្ទោស ដោយសារ​មាន​កីឡាករ​របួស​ច្រើ​នៅក្នុង​ក្លិប ជាហេតុ​ធ្វើ​ឲ្យ​ជួប​ការខកចិត្ត​ជាច្រើន​ដង និង​ធ្វើ​ឲ្យ​អនាគត​របស់លោក នៅ​កីឡដ្ឋាន Old Trafford ស្ថិត​ក្នុង​​ភាព​មិន​ច្បាស់​លាស់។ ការបរាជ័យ​លើ​ក្រុម​ ដា​ណឺ​ម៉ាក Midtjylland ក្នុង​ក្របខណ្ឌ Europa League កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ត្រូវបាន​គេ​មើលឃើញ​ពី​ចំណុច​ទាប​របស់ United នៅ​រដូវ​កាល​នេះ និង ថា​តើ នឹង​ជួប​ភាព​អា​មាស​ម្តងទៀត រឺទេ ពេល​ជួប​ក្រុម​កំពុង​ត្រដាបត្រដួស Shrews ក្នុង​ក្របខណ្ឌ FA Cup រាត្រី​នេះ។

កីឡាករ​ជើងចាស់ Carrick បាន​ទទូច​ដល់​មិត្តរួម​​ក្រុម​ថា មិនអាច​យក​បញ្ហា​របួស ធ្វើជា​លេស​នោះទេ និង​ត្រូវ​ប្រឹង​នាំ​ជ័យជម្នះ​ដល់ អ្នកគាំទ្រ ស្មោះស្ម័គ្រ​របស់ United។ Carrick និយាយថា «របួស​គ្រាន់តែ​ផ្នែក​មួយ​នៃ​ការប្រកួត​ប៉ុណ្ណោះ។ វា​ជា​រឿង​ដែល​មិន​ត្រូវមាន​ភាពល្អ​ឥតខ្ចោះ​នោះទេ នៅពេលដែល​យើង​ចង់​ឲ្យ​អ្នក​រាល់គ្នា រឹងមាំ​ឡើងវិញ​នោះ ប៉ុន្តែ ពួកយើង​មិនអាច​យក​វា​ជា​លេស​ និង​ដាក់​លទ្ធផល​ជាមួយ Midtjiylland ធ្លាក់​ដល់​ថ្នាក់​ហ្នឹង។ ពួកយើង​ត្រូវ​ពង្រឹង​ខ្លួនឯង​ឡើងវិញ និង​ចាប់ផ្តើម​ម្តងទៀត។ គ្មាន​វិធី​អ្វី​ផ្សេង​ជាង​នេះ ទៀត​ទេ»។ Carrick បញ្ជាក់ថា «ខ្ញុំ​គិតថា ការប្រកួត​ថ្ងៃ​ចន្ទ​នេះ គឺជា​ការប្រកួត​ផ្សេង ប៉ុន្តែ​ពួកយើង​ចាំបាច់​ត្រូវធ្វើ​ឲ្យ​ល្អប្រសើរ​ជាការ​ប្រកួត កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍»៕