សេត​វិមាន Post រូប អូ​បា​ម៉ា ឱនក្បាល​ឱ្យ​ក្មេង ​ស្ទាប​ក្បាល ឯ​វេ​ប​សាយ​ថៃ Post រូប​សម្តេច ហ៊ុន សែន អង្គុយលេង ​ជាមួយ​ក្មេង​ៗ

សេត​វិមាន Post រូប អូ​បា​ម៉ា ឱនក្បាល​ឱ្យ​ក្មេង ​ស្ទាប​ក្បាល ឯ​វេ​ប​សាយ​ថៃ Post រូប​សម្តេច ហ៊ុន សែន អង្គុយលេង ​ជាមួយ​ក្មេង​ៗ

ដោយ៖ ​សូរ្យ​រិ​ទ្ធ ៈ
​ជា​រឿង​មួយ ធ្វើឱ្យ​ពិភពលោក​ចាប់អារម្មណ៍ ដែល​ថ្ងៃទី ២១ ខែកុម្ភៈ​សេត​វិមាន​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន Post ខ្លឹមសារ និង រូបភាព​ប្រធានាធិបតី​សហរដ្ឋអាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា និង ក្មេង​នៅលើ Page ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «The White House» មាន​ខ្លឹមសារ​ថា ៖ «​ក្មេងៗ​រាល់​រូប មិន​ថា​គេ​ជា​នរណា គួរតែ​បានទទួល​ឱកាស នៃ​ការ​ធ្វើតាម​ក្តី​ស្រមៃ​ផ្ទាល់ខ្លួន​របស់​ពួកគេ​» នេះ​ជា​រូបភាព​ដ៏​សំខាន់ និង មាន​អត្ថន័យ​ជ្រាលជ្រៅ គឺ​ក្មេងប្រុស​ស្បែក​ស​ម្នាក់ កំពុង​យកដៃ​ស្ទាប​ក្បាល របស់លោក​ប្រធានាធិបតី អូ​បា​ម៉ា ហើយ​លោក អូ​បា​ម៉ា ក៏​ឱនក្បាល​ឱ្យ​ក្មេង​លេង​ដែរ ព្រោះ​ក្មេង​នោះ​មានការ​ស្រមើស្រមៃ​ថា ក្បាល​ខ្លួនឯង និង ក្បាល​ប្រធានាធិបតី ដូចគ្នា​យ៉ាងម៉េច ។ រូបភាព​នេះ សង្គម​អន​ឡាញ ចុច Like រាប់​មុ​ឺ​ន ។

សេត​វិមាន Post រូប អូ​បា​ម៉ា ឱនក្បាល​ឱ្យ​ក្មេង ​ស្ទាប​ក្បាល ឯ​វេ​ប​សាយ​ថៃ Post រូប​សម្តេច ហ៊ុន សែន អង្គុយលេង ​ជាមួយ​ក្មេង​ៗ

សេត​វិមាន Post រូប អូ​បា​ម៉ា ឱនក្បាល​ឱ្យ​ក្មេង ​ស្ទាប​ក្បាល ឯ​វេ​ប​សាយ​ថៃ Post រូប​សម្តេច ហ៊ុន សែន អង្គុយលេង ​ជាមួយ​ក្មេង​ៗ


​ចំណែក​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន Post រូប​សម្តេច ជាមួយ​ក្មេងៗ ព្រមទាំង​ខ្លឹមសារ​ផងដែរ​ថា «​ទឹកចិត្ត​សំខាន់ គឺ​ចង់ឱ្យ​ឪពុកម្តាយ​គ្រប់គ្រង​ថែបំប៉ន និង ទំនុកបម្រុង​ការសិក្សា​របស់​កូន និង ជួយ​គ្រប់គ្រង​កូន​ឱ្យ​ចាក​ផុតពី​អំពើ​អបាយមុខ នៅពេល​គេ​ធំ​ឡើងជា​កម្លាំង​របស់​ប្រទេសជាតិ​…» ។ វេ​ប​សាយ​បរទេស​ជា​ភាសា​ថៃ​មួយ​បាន​និយាយថា «​រយៈពេល​ចុងក្រោយ​នេះ សម្តេច ហ៊ុន សែន បាន​ព្យាយាម​យ៉ាង​លំទោន ដាក់​កាយ​ដាក់ចិត្ត​ឱ្យនៅ​ជិតស្និទ្ធ​ជាមួយ​ប្រជាជន​កាន់តែខ្លាំង​ឡើងៗ​…» ។

​លោក អូ​បា​ម៉ា ជា​ប្រធានាធិបតី​របស់​សហរដ្ឋអាមេរិក​ទី ៤៤ ជា​ជនជាតិ​អាហ្វ្រិក​កាត់​អាមេរិក លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​សហរដ្ឋ ហើយ​មាន​លក្ខណៈ​ជិត ស្និទ្ធ​ជាមួយ​ប្រជាជន​យ៉ាងខ្លាំង ៕

សេត​វិមាន Post រូប អូ​បា​ម៉ា ឱនក្បាល​ឱ្យ​ក្មេង ​ស្ទាប​ក្បាល ឯ​វេ​ប​សាយ​ថៃ Post រូប​សម្តេច ហ៊ុន សែន អង្គុយលេង ​ជាមួយ​ក្មេង​ៗ
(​ប្រៈ​ឆា​ឆា​តិ​ធុរកិច្ច​)

Related