តម្លៃប្រេងជា របៀបវារៈកំពូលរបស់ ប្រធានាធិបតី នីហ្សេរីយ៉ា នៅអារ៉ាប់និងកាតា

នីហ្សេរីយ៉ា៖ យោងតាមការលើកឡើងពី មន្រ្តីជាន់ខ្ពស់នីហ្សេរីយ៉ា បានឲ្យដឹងថា ប្រធានាធិបតីលោក ម៉ូហាម៉េដ ប៊ូហារី នឹងបំពេញ ដំណើរទស្សនកិច្ច ១សប្ដាហ៍ ទៅកាន់ប្រទេសអារ៉ាប៊ី សាអូឌីត និងកាតា នៅថ្ងៃចន្ទនេះដើម្បី ពិភាក្សាគ្នាកពីតម្លៃ ប្រេងឆៅ និងស្ថេរភាពទីផ្សារ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបន្ដទៀតថាដំបូងលោក ប្រធានាធិបតី ប៊ូហារី នឹងធ្វើដំណើរ ទៅកាន់ក្រុងរីយ៉ាដ នៅថ្ងៃអង្គារ ដើម្បីជួបពិភាក្សាជាមួយ ស្ដេចសាលម៉ាន ប៊ីន អាប់ឌុលឡាស៊ីស អាល់ស៊ូដ និងមន្រ្តីជាន់ជាច្រើនរូបទៀត ក្នុងគោលបំណងដូចគ្នា ខាងលើនេះ។

អ្នកនាំពាក្យលោក ប្រធានាធិបតីនីហ្សេរីយ៉ា បានបន្ដទៀតថា កិច្ចខិតខំប្រឹងប្រែង កន្លងមករបស់រដ្ឋាភិបាល នីហ្សេរីយ៉ា និងសមាជិកដទៃទៀត នៃបណ្ដាប្រទេស នាំចេញប្រេង ព្រមគ្នារំពឹងទុកថា នឹងទទួលបានស្ថេរភាព នៃ ការនាំចេញតម្លៃប្រេងឆៅប្រសើរ ដែលតម្លៃប្រេង ក្លាយជារបៀបច វារៈកំពូលរវាងលោក ប៊ូហារី និងស្ដេច ប្រេងអារ៉ាប់៕

តម្លៃប្រេងជា របៀបវារៈកំពូលរបស់ ប្រធានាធិបតី នីហ្សេរីយ៉ា នៅអារ៉ាប់និងកាតា

  • តម្លៃប្រេងជា របៀបវារៈកំពូលរបស់ ប្រធានាធិបតី នីហ្សេរីយ៉ា នៅអារ៉ាប់និងកាតា已关闭评论
  • 41 views
  • Hide Sidebar
    A+
Publish on:2016/02/22  Category:​អន្តរជាតិ