រដ្ឋមន្ត្រី ការបរទេសចិន នឹងធ្វើទស្សនកិច្ច ទៅកាន់សហរដ្ឋ អាមេរិកនៅថ្ងៃ អង្គារស្អែក

ប៉េកាំង: ប្រភពព័ត៍មាន របស់ទីភ្នាក់ងារ ស៊ិនហួរបានឲ្យដឹង នៅថ្ងៃនេះថា លោករដ្ឋមន្ត្រី ការបរទេសចិនWang Yiនឹងធ្វើទស្សនកិច្ច ផ្លូវការមួយទៅកាន់សហរដ្ឋ អាមេរិកគឹតចាប់ពីថ្ងៃអង្គារ រហូតដល់ថ្ងៃព្រហស្បតិ៍ តបតាមការអញ្ជើញ របស់លោក រដ្ឋលេខាធិការអាមេរិក John Kerry។

លោកHua Chunying អ្នកនំាពាក្យររបស់ ទីស្តីការក្រសួងការបរទេសចិន បាននិយាយថាភាគី ទាំងពីរនឹងធ្វើការពិភាក្សាគ្នា ទៅលើបញ្ហាចំពោះមុខដូចជា ទំនាក់ទំនងរវាងប្រទេសទាំងពីរ បញ្ហាតំបន់និងលើបញ្ហាដែលកំពុង កើតមាននៅក្នុងអន្តរជាតិផង។គួរបញ្ជាក់ផងដែរថាចិន និងអាមេរិកកំពុងមានភាព ល្អក់កកររវាងគ្នា ទៅលើបញ្ហាដែនជម្លោះសមុទ្រចិន ភាគខាងត្បូងដែលជារឿយៗ អាមេរិកបានប្រើប្រាស់ សមយុទ្ធយោធារួមជាមួយ នឹងភាគីជម្លោះផ្សេងទៀត ដូចជាហ្វីលីពីននិង វៀតណាម ជាដើមដែលជាហេតុធ្វើឲ្យមានភាព តានតឹងកាន់តែខ្លាំងឡើង រវាងកងកម្លាំងទាហាន ប្រទេសក្នុងជម្លោះ។

ឆ្លើយតបនឹងសកម្មភាព ទាំងឡាយរបស់អាមេរិក ប្រទេសចិនក៏បានប្រកាស ដាក់ពាក្យបណ្តឹងទៅកាន់ យូអិនផងដែរដោយចោទ ប្រកាន់អាមេរិកក្នុងការធ្វើឲ្យ មានអស្ថេរភាពនិងអសន្តិសុខ ក្នុងតំបន់បើទោះបីជាបានឃើញថា ចិនកំពុងតែបានពង្រាយនូវ គ្រាប់មីស៊ីលជាច្រើននៅក្នុង ដែនកោះដែលមានជម្លោះនោះ៕