តើ​នឹង​មាន​អ្វី​កើតឡើង​នៅពេល​ដែល​ភ្នែក​របស់​អ្នក​ចេះ​តែ​ញាក់​?

តើ​នឹង​មាន​អ្វី​កើតឡើង​នៅពេល​ដែល​ភ្នែក​របស់​អ្នក​ចេះ​តែ​ញាក់​?

អ្នក​ប្រហែលជា​គិតថា ការ​ញាក់ភ្នែក​អាច​ជា​សញ្ញា​ដ៏​ល្អ​មួយ ដែល​អាច​ប្រាប់​ពី​លាភ​សំណាង​អ្វីមួយ ដែល​នឹង​កើត​មាន​ប្រសិនបើ អ្នក​ចាប់ផ្តើម​ញាក់ភ្នែក​ភ្លាមៗ​នោះ ។ តែ​អ្នក​មាន​ដឹង​ទេ​ថា តើ​រាងកាយ​អ្នក កំពុង​មាន​អ្វី​កើតឡើង ?

​ការញាក់ ឬ​កន្ត្រាក់​ភ្នែក ត្រូវបាន​កំណត់ថា គឺជា​ការ​ប៉ះពាល់​ទៅលើ​ត្របកភ្នែក​។ វា​អាច​កន្ត្រាក់​ផ្នែក​ខាងលើ ឬ​ខាង​ក្រោម​នៃ​ត្របកភ្នែក ប៉ុន្តែ​គឺ​ចំពោះតែ​ភ្នែក​តែ​ម្ខាង​នោះទេ ។​ការ​ញាក់ភ្នែក គឺ​អាច​ជា​សញ្ញា​ដែល គួរឲ្យកត់សម្គាល់ និង​រំខាន​មួយ​។ ការញាក់​ភ្នែក​នេះ អាច​នឹង​កើតមាន​ក្នុង​រយៈពេល​ខ្លី ប៉ុន្តែ​វា​អាច​នឹង​កើតមាន​វិញ​ក្នុង​រយៈពេល​ពី​ពីរ​ទៅ​បី​ម៉ោង ពេញ​មួយ​ថ្ងៃ ឬ​យូរ​ជាង​នេះ ។
​ហេតុអ្វី​បានជា​ភ្នែក​របស់​អ្នក​ចេះ​តែ​ញាក់​ដូចនេះ ?

​វេជ្ជបណ្ឌិត​ទូទៅ​ជា​ច្រើន គឺ​មិន​អាច​កំណត់​ឲ្យបាន​ច្បាស់លាស់​ពី​បញ្ហា​នៃ​ភ្នែក​ចេះតែ​ញាក់​នេះ នោះទេ​? ប៉ុន្តែ​ជាមួយ​នឹង​ការពន្យល់​បកស្រាយ​របស់​ការស្រាវជ្រាវ​មួយ បាន​បង្ហាញ​នូវ​ហេតុផល​មួយ​ចំនួន ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​អាការៈ​បែបនេះ ៖

•​    ​ការ​ផឹកស្រា​
•​    ​ពន្លឺ​ភ្លឺ​
•​    ​ការទទួលយក​សារជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​ជ្រុល​
•​    ​អស់កម្លាំង​
•​    ​ជក់បារី​
​នៅក្នុង​ករណី​ទាំងនេះ អ្នក​អាច​នឹង​សម្គាល់​ឃើញ​ការញាក់​ភ្នែក​នេះ អាច​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​វា ក្នុង​រយៈពេល​ប៉ុន្មាន​នាទី​ក្រោយមក​។ ប៉ុន្តែ​ការញាក់ ឬ​កន្ត្រាក់​ត្របកភ្នែក​នេះ អាច​ជា​សញ្ញា​ប្រាប់​ពី​ស្ថានភាព​ជំងឺ​អ្វី​មួយ លើស​ពី​បញ្ហា​នៃ​ទម្លាប់​រស់នៅ​ប្រចាំ​ថ្ងៃ​មិនល្អ ដូចជា​ការជក់បារី ឬ​ការ​ផឹកស្រា​ច្រើនពេក​។ សញ្ញា​ទាំងនេះ​អាច​ជា​ជំងឺ នៃ​ការ​រលាក​ត្របកភ្នែក​ដែល​មាន​សភាព​រុំាំរ៉ៃ ។​
​រោគសញ្ញា​ខាងក្រោម​នេះ អាច​មាន​ទំនាក់ទំនង​ទៅ​នឹង​ការ​ញាក់ភ្នែក ដែល​បង្ហាញ​ពី​សញ្ញា​ព្រមាន​ដែល​អ្នក​គួរតែ​ទៅ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ ៖
•​    ​ញាក់ភ្នែក​លើស​ពី​មួយ​សប្តាហ៍​
•​    ​ញាក់ភ្នែក​រហូត​ទាល់តែ​ធ្វើឲ្យ​ត្របកភ្នែ​កអ្នក​ត្រូវ​បិទ​
•​    ​ការញាក់​ត្របកភ្នែក រហូតដល់​មានការ​កន្ត្រាក់​ផ្នែក​ផ្សេងទៀត​នៅ​លើ​ផ្ទៃមុខ​
•​    ​ហូរ​ទឹកភ្នែក​
•​    ​ប្រសិនបើ​ត្របកភ្នែក​ផ្នែក​ខាងលើ​ត្រូវ​បាន​ធ្លាក់ចុះ​

​ចំណុច​ដែល​អ្នក​គួរ​ដោះស្រាយ​
​ជាដំបូង អ្នក​ត្រូវ​កំណត់​ឲ្យ​ច្បាស់​ពី​មូលហេតុ​នៃ​ការញាក់​ត្របកភ្នែក​របស់​អ្នក ថា​តើ​វា​មក​ពី​ការ​រលាក​ត្របកភ្នែក​ឬទេ បើ​មិន​មែន​ទេ នោះ​អ្នក​ត្រូវ​ឲ្យ​គ្រូ​ពេទ្យេ​ឯក​ទេសភ្នែក ធ្វើការ​ពិនិត្យ និង​កំណត់​ថា​តើ​ការញាក់​នេះ​ជាប់​រហូត​ឬ​យ៉ាងណា ?
​ប្រសិនបើ​បញ្ហា​ត្រូវបាន​កំណត់ថា ដោយសារ​ទម្លាប់​មិន​ល្អ​នៃ​ការរស់នៅ​ប្រចាំថ្ងៃ នោះ​អ្នក​គួរតែ​ធ្វើ​ការកាត់បន្ថយ​នូវ​ការ​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន ផឹកស្រា និង​ស្ថានភាព​នៃ​ស្ត្រេ​ស ៕

​ប្រែ​សម្រួល​ដោយ ៖ ម៉ា​រ៉ាណែត​
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី22  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។