បណ្ដា​វត្ត​នៅ​ភ្នំពេញ​ដង្ហែ​ក្បួន​មាឃបូជា​ធម្មតា

ប្រភពរូបថត៖ ហ្វេសប៊ុក Moun Sokundaraបើទោះជា​ព្រះមហា​សុមេធាធិបតី ន​ន្ទ ង៉ែត សុំ​ផ្អាក​ពិធី​ដង្ហែ​ក្បួន​មាឃបូជា ដែលមាន​ការចូលរួម​ពី​ព្រះសង្ឃ ពុទ្ធ​បរិ​ស័​ទ្ធ សិស្ស និង​និស្សិត ប្រមាណ​ពី​៤០០​ទៅ​៦០០​អង្គ​/ នាក់ ក៏ដោយ ប៉ុន្ដែ​នៅតាម​បណ្ដា​វត្ត​ផ្សេងទៀត​ក្នុង​រាជធានី​ភ្នំពេញ  នៅ​បន្ត​ពិធី​ដង្ហែ​ក្បួន​នេះ​ជាធម្មតា​ទៅតាម​ទម្លាប់​ជា​រៀងរាល់ឆ្នាំ​។ គ្រប់​វត្ត​អារាម​ទូទាំងប្រទេស​ក៏​មានការ​មមាញឹក​ក្នុង​ការរៀបចំ​ពិធីបុណ្យ​ដ៏​សំខាន់​នៅក្នុង​ព្រះពុទ្ធសាសនា​នេះ​ផងដែរ​។​

​នៅ​វត្ត​ឧណ្ណាលោម សាលា​រាជធានី​ភ្នំពេញ បាន​អះអាងថា មាន​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ប្រមាណ​១០០០​នាក់​ចូលរួម​ហែ​ក្បួន​។ វត្ត​សន្សំ​កុសល​ជាដើម គឺមាន​ព្រះសង្ឃ​និង​ពុទ្ធ​បរិ​ស័​ទ្ធ​ជាច្រើន​រយ​អង្គ​/​នាក់ បាន​ដង្ហែ​ក្បួន​មាឃបូជា​នេះ​។ នៅតាម​ផ្លូវ ជាពិសេស​នៅមុខ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​ជាដើម​ក៏បាន​ការរៀបចំ​ពិធីបុណ្យ​មាឃបូជា​ផងដែរ​។​

​គួរ​បញ្ជាក់ថា គឺ​ដើម្បី​កុំ​ឲ្យ​មានការ​ប៉ះពាល់​ដល់ក​ម្ម​វិធី​របស់​រដ្ឋាភិបាល ដែល​ត្រូវ​ទទួល​ការយាងមក​របស់​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ ដែល​មក​ព្រះរាជទស្សនកិច្ច​នៅ​កម្ពុជា​។​

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ឡុង ឌី​ម៉​ង់ បាន​បញ្ជាក់ថា សាលា​រាជធានី ក៏បាន​សម្របសម្រួល​ជូនដំណឹង​ទៅ​សម្ដេច​សង្ឃ​វិញ​ថា ការ​ដង្ហែ​ក្បួន​អាចធ្វើ​បាន នៅតាម​ផ្លូវ​ធម្មតា​តាម​គម្រោង​នៃ​ការ​ដង្ហែ​ក្បួន លើកលែងតែ​មហាវិថី​ព្រះ​នរោត្តម​មួយ​ដែល​មិនអាច​ឲ្យ​មានការ​ដង្ហែ​ក្បួន​បាន ដោយសារតែ​ផ្លូវ​នេះ មាន​កម្មវិធី​ជាន់គ្នា​ជាមួយ​កម្មវិធី​របស់រ​ដ្ឋា​ភិ​បាល ដែល​ត្រូវ​ទទួល​ការយាងមក​របស់​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ មហា​ចក្រី សិរិ​ន​ថន ដែល​មក​ព្រះរាជទស្សនកិច្ច​នៅ​កម្ពុជា​។​