ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍ មហា​ចក្រី សិរិនថន យាង​សម្ពោធ​មណ្ឌល​សុខភាព​នៅ​ខេត្ត​រនតគិរី

ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍ មហា​ចក្រី សិរិនថន (MAHA CHAKRI SIRINDHORN) ព្រះរាជ​បុត្រី​ទី​៣ របស់​ព្រះមហាក្សត្រ​នៃ​រាជាណាចក្រ​ថៃ យាង​សម្ពោធ​មណ្ឌល​សុខភាព​នៅ​ឃុំ​សាមគ្គី ស្រុក​អូរជុំ ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ក្រោយ​ពេល​មក​ដល់​ប្រទេស​កម្ពុជា រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​នៅ​ថ្ងៃ​ដដែល​នេះ។

ការ​យាង​ចុះ​ទៅ​សម្ពោធ​នេះ គឺ​មាន​មន្ត្រី​រាជការ និង​ប្រជាពលរដ្ឋ​ជាង ៥០០​នាក់​ចូលរួម​ទទួល​ស្វាគមន៍​ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍។ ដោយឡែក​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កាន់​ខេត្ត​រតនគិរី នា​ពេល​នេះ ក្រុម​សមត្ថកិច្ច​អាជ្ញាធរ​ខេត្ត បាន​ចាត់​កង​កម្លាំង​រក្សា​សន្តិសុខ​តឹងរ៉ឹង និង​មាន​ការ​ប្រុង​ប្រយ័ត្ន​បំផុត។

សូម​រង់ចាំ​ស្ដាប់​អ្នក​យក​ព័ត៌មាន​នៃ​វិទ្យុ​អាស៊ីសេរី លោក រដ្ឋា វិសាល ដែល​ចុះ​តាម​ដាន​សកម្មភាព​នេះ រាយការណ៍​ជូន​នៅ​ក្នុង​កម្មវិធី​ផ្សាយ​យប់​នេះ!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។