(Video) គួរឲ្យអស់សំណើច! កីឡាករ​ក្លិប​តួ​ក​គី​ម្នាក់ រើស​កាត​ក្រហម លើកដាក់​អាជ្ញាកណ្តាល​វិញ ក្នុងការ​ប្រកួត

កីឡាករ Salih Dusrun របស់​ក្លិប​តួ​ក​គី Trabzonspor ត្រូវបាន​បណ្តេញ​ចេញពី​ការប្រកួត បន្ទាប់ពី​បង្ហាញ​អារម្មណ៍​មិន​សុខចិត្ត​ជាមួយ អាជ្ញាកណ្តាល ដោយបាន​រើស កាត​ក្រហម លើកដាក់​អាជ្ញាកណ្តាលវិញ។ គឺ​ប៉ុន្មាន​វិនាទី ក្រោយពី​អាជ្ញាកណ្តាល​រូបនោះ បាន​លើក​កាត​ក្រហម បណ្តេញ​មិត្ត​រួម​របស់គេ​ចេញពី​ការ​ប្រកួត។

player-turkeyហេតុការណ៍​នោះ ធ្វើ​ឲ្យ​ក្រុម Trabzonspor សល់​តែ​កីឡាករ ៧ នាក់​ប៉ុណ្ណោះ​លេង​នៅក្នុង​ទីលាន ជាមួយ​ក្រុម Galatasaray។ ទោះ​ជា​យ៉ាងណា ក្នុងការ​ប្រកួត​នោះ Gatalasaray ត្រូវ​ចំណាយពេល​រហូត​ដល់​ចុង​នាទី​នៃ​ប្រកួត​នោះ ទើប​យកឈ្នះ ២-១ ដោយសារ​ក្រុម​ពិន័យ ១១ម៉ែត្រ។ Dusrin បាន​រើស​កាត​ក្រហម លើកដាក់​អាជ្ញារ​កណ្តាល ក្រោយពី​មិត្ត​រួម​ក្រុម ឈ្មោះ Luis Cavanda ត្រូវបាន​បណ្តេញចេញ ក្នុងពេលដែល​កីឡាករ​របស់​ក្រុម Trabzonspor ដែល​ត្រូវបាន​អាជ្ញាកណ្តាល ឈ្មោះ Deniz Bitnel បណ្តេញ​ពីរ​នាក់​រួចមក​ហើយ បានមក​រោម​អាជ្ញាកណ្តាល​រូបនេះ ធ្វើ​ឲ្យ​ជ្រុះ​កាត​ក្រហម​។

សូមទស្សនាវិដេអូខាងក្រោម៖

សូមបញ្ជាក់ថា នេះ​មិនមែនជា​ករណី​ទីមួយ​ទេ នៅ​រដូវ​កាល​នេះ ដែល​ក្រុម Trabzonspor បង្កបញ្ហា​ជាមួយ​នឹង​​អាជ្ញាកណ្តាល ក្នុងការ​កាត់សេចក្តី​ដ៏​ច​ម្រូ​ស​ចម្រាស៕