វិធី​ថែរក្សា​ប្រដាប់​ភេទ​របស់​អ្នក​នៅ​ឲ្យតែ​ក្មេង​វ័យ​

វិធី​ថែរក្សា​ប្រដាប់​ភេទ​របស់​អ្នក​នៅ​ឲ្យតែ​ក្មេង​វ័យ​

​មាន​មនុស្ស​ជាច្រើន​គិតថា​ស្ត្រី​អាច​ទទួលយកបាន​នូវ ការ​ពិត​នៃ​ភាព​ចាស់​នៃ​ការវិវត្ត​របស់​នាង​កាយ​នាង ហើយ​គិត​ថា​ការផ្លាស់ប្តូរ​នេះ​គឺជា​រឿង​ធម្មតា តែ​តាម​ការពិត​ស្ត្រី​ភាគច្រើន គឺ​តែង​មាន​ក្តីកង្វល់​ជាមួយនឹង​រឿងនេះ ។ ទោះ​ជា​ការ​ចម្រើន​វ័យ បញ្ជាក់ថា​នាង​មាន​ភាពចាស់ទុំ​ជាង​មុន នោះ​ក៏​វា​ជា​ដំណាក់កាល សំខាន់​មួយ​នៅក្នុង​ជីវិត ដែល​ស្ត្រី​គ្រប់រូប គួរ​ចេះ​ថែរក្សា​ខ្លួន​នៅក្នុង​ដំណាក់កាល នៃ​ការផ្លាស់ប្តូរ​នេះ ។​

​ការអនុវត្ត​ដ៏​ល្អ​បំផុត​នោះ​មានដូចជា ការ​ហាត់ប្រាណ​, ការទទួលយក​សារជាតិ​បំប៉ន ផឹកទឹក និង​សម្រាក ឲ្យបាន​គ្រប់គ្រាន់​។​

​ក្រៅពី​សម្រស់​នៅលើ​ផ្ទៃពោះ សម្រស់​នៅលើ​ផ្នែក​ខាង​មុខ នៃ​សិរីរៈ​បន្ត​ពូជ ក៏​ជា​ចំណុច​ទាក់ទាញ​របស់​នារី​គ្រប់​រូប​ផង​ដែរ បើទោះជា​វា​នៅក្នុង​ទី​ដ៏​អាថ៌កំបាំងុ​យ៉ាងណាក៏ដោយ ។​

​មិន​ខុស​ពី​ផ្ទៃមុខ ដែល​ចាំបាច់​ការថែរក្សា និង​ការពារ តំបន់​ពិសេស​នេះ​ក៏​ចាំបាច់​ត្រូវការ ការ​ថ្នាក់ថ្នម និង​ម៉ាស្សា​ជួយ​ឲ្យ​វា​នៅតែ​ស្រស់​ស្អាត​បាន​ជានិច្ច​ដែរ​។​ខាងក្រោម​នេះ គឺ​ជា​រូបមន្ត ក្នុង​ការបង្កើត​ម៉ាស ម៉ាស្សា​តំបន់​នេះ ឲ្យនៅ​តែ​មាន​ភាពស្រស់ស្អាត និង​ទាក់ទាញ ។​

​គ្រឿងផ្សំ​សម្រាប់​បង្កើត​ល្បាយ​ម៉ាស្សា​តំបន់​ទ្វារមាស​
•​    ​ប្រេង​ដូង ១​ស្លាបព្រា​បាយ​
•​    ​ក្រែម​វីតាមីន​E ១​ស្លាបព្រា​បាយ​
•​    ​ទឹកឃ្មុំ ១​ស្លាបព្រា​បាយ​
•​    ​ស៊ុត ១​គ្រាប់​

​វីតាមីន E និង​ប្រេងដូង គឺជា​ប្រភព​ដ៏​ល្អ​បំផុត ក្នុង​ការ​ផ្តល់​សំណើម​ដល់​ស្បែក​។ វា​ត្រូវ​បាន​គេ​ប្រើ​សម្រាប់ បំបាត់​ស្នាម​ស​ង្វា​។ លើសពីនេះទៅទៀត ប្រេងដូង​មាន​អត្ថប្រយោជន៍​ជា​ច្រើន មិន​ត្រឹមតែ​ជា​គ្រឿងផ្សំ​ដ៏​ល្អ​ក្នុង​ម្ហូបអាហារ វា​ក៏​ជា​រូបមន្ត​ព្យាបាល​សម្រស់​ស្បែក និង​សសៃសក់​ដ៏​អស្ចារ្យ​បាន​ផង​ដែរ ។ ជា​ដំណើរការ​របស់​ធម្មជាតិ​ស្បែក តែង​មាន​ការវិវត្ត​ទៅ​រក​ភាព​យារ​ធ្លាក់ និង​ជ្រាវ​ជ្រួញ​ទៅតាម​វ័យ​របស់​មនុស្ស​ម្នាក់ៗ ។ នេះ​គឺជា​ចំណុច​សំខាន់​មួយ ដែល​ស្ត្រី​គ្រប់​រូប​ត្រូវ​តែ​ដឹង ព្រោះថា​សភាព​នេះ មិន​ត្រឹមតែ​បាន​កើតមាន​នៅ​លើ​ស្បែក​នៃ​ផ្ទៃមុខ​ប៉ុណ្ណោះ​ទេ វា​ក៏​អាច​មាន​នៅ​លើ​ដៃ និង​ជើង​ផងដែរ ។ ជាពិសេស​នោះ គឺ​ស្បែក​ត្រូវ​តំបន់​ទាក់ទាញ​របស់​ម​នុស្ស​ស្រី​។​

​ការ​លាប​ប្រេងដូង គឺ​អាច​ជួយ​ទ្រទ្រង់ គាំទ្រ និង​ការពារ​នូវ​បញ្ហា​ទាំងនេះ ។​
​ទឹកឃ្មុំ​មាន​ផ្ទុក​នូវ​សារជាតិ​អង់​ទី​អុក​ស៊ីដង់ ដ៏​ច្រើន​លើសលុប ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ស្បែក​។ យោង​តាម​សម្តី​របស់​វេជ្ជបណ្ឌិត​នី​កូឡា ភឺរី​កូន ( Nicholas Perricone) បាន​បកស្រាយ​ស៊ុត​ផ្នែក​ក្រហម គឺ​ល្អ​បំផុត​សម្រាប់​សុខភាព​ស្បែក ដោយសារតែ​មាន​ផ្ទុក​នូវ អាមីណូអាស៊ីត និង​សមាសធាតុ​ជួយ​បំប៉ន​ឲ្យ​ក្មេ​ងជាង​វ័យ ។​

​បន្ទាប់​ពី​លាយ​បញ្ចូល​នូវ​គ្រឿងផ្សំ​ខាងលើនេះ ចូរ​ដាក់​វា​នៅ​ក្នុង​ម៉ាស៊ីន microwave ដើម្បី​កម្តៅ​វាឲ្យ​បាន​ពី ១៥ ទៅ ២០​វិនាទី​។ បន្ទាប់មក​យក​វា​មក​លាប​នៅ​ស្បែក ត្រង់​តំបន់​ទ្វារមាស តែ​ត្រូវ​ប្រុងប្រយ័ត្ន កុំឲ្យ​វា​ហៀរ​ចូល​ទៅ​ផ្នែក​ខាងក្នុង​ឲ្យសោះ ។ ស្ត្រី​ដែល​ធ្លាប់​សាកល្បង​វិធី​នេះ បាន​ណែនាំ​ថា យើង​គួរ​អនុវត្ត​វា​ឲ្យបាន ៧​ថ្ងៃ​ជាប់​គ្នា ហើយ​បន្ទាប់មក​ធ្វើ​វា​ឲ្យបាន​មួយដង ក្នុង​មួយ​សប្តាហ៍ ។ ការ​ធ្វើ​ដូចនេះ គឺ​នឹង​អាច​សម្រួល​ដល់​បញ្ហា​ផ្សេងៗ​នៃ ភាព​ស្ងួត និង​ទន់​រលោង ។ លើសពីនេះទៅទៀត ដើម្បី​បង្កើន​នូវ ភាពបត់បែន និង​ភាព​តឹង​ណែន​នៅ​ត្រង់​តំបន់​នេះ អ្នក​គួរ​រក្សា​ទម្លាប់​នៃ​ការ​ហាត់ប្រាណ​ពង្រឹង​ឆ្អឹង   
​អាង​ត្រគាក ( Kegel exercise ) ៕

​ប្រែ​សម្រួល​ដោយ ៖ ម៉ា​រ៉ាណែត​
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី22  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។