ខេមរៈ សេរី​មន្ត អន់ចិត្ត​អ្នកជិតខាង​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​ប្អូនស្រី

«ខ្ញុំ​សូម​ប្តូរ​ពី​ញា​ត្តិ​ជិតខាង​ទៅជា​អ្នក​ឈ្នានីស​ជិត​វិញ ពីព្រោះ​វា​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ប្អូនស្រី​ខ្ញុំ និង​ក្រុមគ្រួសារ»។ នេះ​ជា​សារ​របស់​តារាចម្រៀង​ខេមរៈ សេរី​មន្ត ដែល​បាន​ថ្លែង​ក្នុង​ឃ្លី​ប​វីដេអូ​មួយ ដើម្បី​ឆ្លើយតប​ទៅនឹង​ពាក្យ​ច​ចាម​រាម ដែលថា ខេមរៈ ស្រី​ពៅ ជា​ប្អូនស្រី​ខ្លួន កំពុងមាន​បញ្ហា​ស្បែក​ដ៏​ធ្ងន់ធ្ងរ និង​គ្មាន​ការ​អើពើ​ពី​ក្រុមគ្រួសារ។

ថ្លែង​ដោយ​ទឹកមុខ​ស្ងួត​ក្នុង​រយៈពេល​ជិត៩នាទី តារាចម្រៀង​ដ៏​ល្បីល្បាញ ខេមរៈ សេរី​មន្ត បាន​សម្តែង​ការ​អរគុណ​ដល់​អ្នក​ដែល​យកចិត្តទុកដាក់​លើ​សុខភាព​ប្អូនស្រី​ខ្លួន ដែល​នេះ​បញ្ហា​ថា គ្រួសារ​របស់លោក​មិន​ឯកោ។ ប៉ុន្តែ​ស្របពេល​ជាមួយគ្នានេះ លោក​បាន​សម្តែង​ការ​អាក់អន់ចិត្ត​ចំពោះ​ការចុះផ្សាយ​របស់​សារព័ត៌មាន​មួយចំនួន​ដែល​ផ្អែកលើ​ប្រភព​អ្នកជិតខាង។ តាមរយៈ​ប្រភព​ទាំងនោះ សារព័ត៌មាន​បានសរសេរថា ខេមរៈ ស្រី​ពៅ  មាន​បញ្ហា​ស្បែក​ធ្ងន់ធ្ងរ​រលេះរលួយ​ស្បែក​រហូត​វេច​ក្នុង​ស្លឹកចេក ហើយ​ក្រុមគ្រួសារ​មិន​យកចិត្តទុកដាក់ និង​បោះបង់ចោល។

សម្រាប់​លោក ខេមរៈ សេរី​មន្ត វា​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់ ប្អូនស្រី​របស់លោក ដែល​ត្រូវបាន​រិៈ​គន់​ថា ចង់បាន​សម្បុរ​ស្អាត សម្បុរ​ស និង​ជាការ​មើលងាយ​ក្រុមគ្រួសារ​របស់លោក​ដែលថា មិន​យកចិត្តទុកដាក់ ខេមរៈ ស្រី​ពៅ។

លោក​បាន​ចោទ​សួរថា តើ​ប្អូន​លោក​ប្រើ​ផលិតផល​អ្វី? កន្លែង​ឈ្មោះ​អ្វី? ។ ខេមរៈ សេរី​មន្ត បាន​បន្ថែមថា បើ​មាន​ករណីនេះ​មែន​នោះ អាជីវកម្ម ឬ​ទីតាំង​ផលិតផល ពិតជា​មិនអាច​ដំណើរ​បាន​ទៀតឡើយ លោក​នឹង​តាមរក​រឿង។

ទោះបីជា​យ៉ាងណាក៏ដោយ តារាចម្រៀង ខេមរៈ សេរី​មន្តី សារភាពថា ប្អួ​ន​ស្រី​ខ្លួន​ពិត​ជាមាន​បញ្ហា​សុខភាព ប៉ុន្តែ​មិនមែន​បញ្ហា​សុខភាព​ស្បែក​ទេ ជា​បញ្ហា​សុខភាព​បំពង់​សំឡេង​ដែល​ធ្វើ​ឲ្យ​នាង​មិនអាច​បកស្រាយ​ចម្រៀង​បាន រួមផ្សំ​ទាំង​បញ្ហា ពោះវៀន ក្រពះ ដែល​សព្វថ្ងៃ​ត្រូវបាន​ក្រុមគ្រួសារ​យកចិត្តទុកដាក់​ព្យាបាល​នៅ​ប្រទេស​ថៃ។

លោករ​ពឹង​ថា ខេមរៈ ស្រី​ពៅ នឹង​វិលត្រឡប់​ចូល​បម្រើ​សិល្បៈ​វិញ​នាពេលឆាប់ៗ ហើយនឹង​ធ្វើការ​បកស្រាយ​បន្ថែមទៀត​ទាក់ទង​នឹង​ស្ថានភាព​របស់​នាង៕