អាជ្ញាធរអគ្គិសនីកម្ពុជា បន្តការធ្វើការងារ ដាក់កាប កប់ក្រោមបាត ទន្លេមេគង្គលើ

កណ្ដាល៖ អាជ្ញាធរអគ្គិសនីកម្ពុជា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បាននឹងកំពុងបន្តការងារ ដាក់កាបកប់ក្រោម បាតទន្លេមេគង្គលើ ពីត្រើយខាងលិច ទៅត្រើយខាងកើត បន្ថែមពីលើ ១ជាន់ទៀត។

យោងតាមហ្វេសប៊ុក អាជ្ញាធរអគ្គិសនីកម្ពុជា បានឲ្យដឹងថា ការបញ្ជូនប្រភពអគ្គិសនី ពីរាជធានីភ្នំពេញតាមរយៈ ការដាក់ខ្សៃកាបកប់បាតទន្លេ ពីខណ្ឌជ្រោយចង្វារ ទៅកោះដាច់ និងកោះឧកញ៉ាតី កន្លងមកថ្មីៗនេះ មិនត្រឹមតែអាចដោះស្រាយ ការផ្គត់ផ្គង់អគ្គិសនី ឲ្យកោះទាំង ២នេះប៉ុណ្ណោះទេ ពេលនេះប្រភពអគ្គិសនីនេះ ត្រូវបានបញ្ជូនបន្ត ឆ្លងទន្លេមេគង្គលើ ១ជាន់ទៀត ដើម្បីយកទៅដោះស្រាយ ការផ្គត់ផ្គង់អគ្គិសនី ឲ្យឃុំព្រែកលួង ឃុំព្រែកតាកូវ ឃុំស្វាយជ្រុំនៃ ស្រុកខ្សាច់កណ្តាល ព្រមទាំងឃុំអរិយក្សត្រ និងឃុំសារិកាកែវ របស់ស្រុកល្វាឯម។

បើតាមហ្វេសប៊ុក អាជ្ញាធរអគ្គិសនីកម្ពុជាបានបន្តទៀតថា បច្ចុប្បន្ន ការងារដាក់កាប ២២ kV កប់បាតទន្លេមេគង្គលើ បន្តពីកោះឧញាតី ទៅឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ត្រើយខាងកើតនៃ ទន្លមេគង្គលើ របស់អគ្គិសនីកម្ពុជា បានធ្វើរួចរាល់ហើយ ។ ដូច្នេះ បន្តិចទៀតអគ្គិសនីកម្ពុជា នឹងពង្រីកការបញ្ជូនប្រភពនេះ ទៅឲ្យឃុំនានា នៅត្រើយខាងកើតទន្លេមេគង្គ ដូចជាឃុំព្រែកលួង ឃុំព្រែកតាកូវ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ព្រមទាំង ឃុំអរិយក្សត្រ និងឃុំសារិកាកែវ របស់ស្រុកល្វាឯម សង្ឃឹមថាឃុំទាំងនេះ នឹងទទួលបានប្រភពអគ្គិសនី ដ៏មានស្ថេរភាពបន្ថែម នៅពេលឆាប់ៗនេះ និងបានទទួលការ បន្ថយថ្លៃអគ្គិសនីមក ៨០០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង នៅចុងខែមីនា ខាងមុខនេះ ដូចគេដែរ ៕