១២ យុទ្ធសាស្ត្រ​ផ្សំ​គ្រឿង​លើ​គ្រែ​ឲ្យ​កាន់តែ​ពុះកញ្ជ្រោល​បំផុត​

Doliprane TVC

​ទោះបីជា​មុខម្ហូប​ដែល​យើង​ទទួលទាន​រាល់ថ្ងៃ​ឆ្ងាញ់​យ៉ាងណា​ក៏​ធ្វើឱ្យ​យើង​រងាន់​បានដែរ បើសិន​ញ៉ាំ​វា​ស្ទើរតែ​រាល់​ថ្ងៃនោះ ។ យ៉ាងណាមិញ​មុខម្ហូប​លើ​គ្រែ​ក៏​មិន​ខុសគ្នា​ដែរពោលគឺ​បើ​យើង​ធ្វើ​សកម្មភាព​ លើ​គ្រែ​មាន​លក្ខណៈ​ដដែល មិន​ផ្លាស់ប្តូរ មិន​ច្នៃប្រឌិត មិន​ធ្វើ ទំនើបកម្ម​ទេនោ ភាព​ធុញទ្រាន់​ជិនណាយ​សិច​នឹង​កើតមាន​ជាក់​ជាពុំខាន ។ ដើម្បី​បញ្ចៀស​បញ្ហា​ខាងលើនេះ​យុទ្ធសាស្ត្រ ១២ យ៉ាងដូច​ខាងក្រោម​អាចជួយ​អ្នក​បាន​ហើយ ។​

១-​បង្ហាញ​ពី​តម្រូវ​ការឱ្យ​ច្បាស់ៗ​

១២ យុទ្ធសាស្ត្រ​ផ្សំ​គ្រឿង​លើ​គ្រែ​ឲ្យ​កាន់តែ​ពុះកញ្ជ្រោល​បំផុត​

​បុរស​ច្រើន​តែមាន​មោទកភាព​នៅពេល​បានឃើញ​ស្ត្រី​ជា​ដៃគូ​ដែល នៅក្រោម​រាងកាយ​របស់ខ្លួន​កំពុងតែ​បង្ហាញ​អារម្មណ៍​មាន​សេចក្តីសុខ​ស្រួល ចំពោះ​សិច​ដែល​គេ​កំពុង​បំពេញ​ឱ្យ​យ៉ាង​ពេញទំហឹង ។ ដូច្នេះ​កុំ​រវល់​តែ​អៀនខ្មាសត្រូវ​ហាមាត់​ប្រាប់​ពី​តម្រូវការ​របស់ខ្លួន​ឱ្យ​បុរស​ជា​ដៃគូ​បានដឹង ។

១២ យុទ្ធសាស្ត្រ​ផ្សំ​គ្រឿង​លើ​គ្រែ​ឲ្យ​កាន់តែ​ពុះកញ្ជ្រោល​បំផុត​
២-​របស់​លេង​បន្ថែម​ភាព​ប្លែក​ថ្មី​
​ថ្វីបើ​របស់​ពិត​វា​ធ្វើឱ្យមាន​អារម្មណ៍​ស្រើបស្រាល​ខ្លាំង​ជាង​ក៏ដោយ ប៉ុន្តែ​ការដែល​យើង​បាន​សាកល្បង​របស់​ក្លែងក្លាយ​ខ្លះ​ម្តងម្កាល​ក៏​អាចជួយឱ្យ​គូស្នេហ៍​ទាំងពីរ​បាន​ជួបនឹង​ភាព​ប្លែក​ថ្មី​ដែល​អាចជួយ​នាំ​ពួកគេ​ទៅរក​ភាពស្រណុកសុខស្រួល​ចម្លែក​ដែល​ពីមុនមក​មិន​ធ្លាប់​ជួប​សោះ ។​

១២ យុទ្ធសាស្ត្រ​ផ្សំ​គ្រឿង​លើ​គ្រែ​ឲ្យ​កាន់តែ​ពុះកញ្ជ្រោល​បំផុត​
៣-​ភាពយន្ត​ក្តៅ​សាច់​បង្កើត​បរិយាកាស​
​មិនមែន​មានតែ​បុរសៗ​ទេ​ដែលមាន​អារម្មណ៍​ផ្លូវភេទ​ពុះកញ្ជ្រោល​នៅ ពេល​បាន​មើល​ភាពយន្ត​សិច ។ សម្រាប់​ស្ត្រីៗ​ក៏​កើតមាន​អារម្មណ៍​បែបនេះ​ដូចគ្នា​ដែរ ប៉ុន្តែ​អាច​ដោយសារតែ​ភាព​អៀនខ្មាស​របស់​ស្ត្រី​ទើប​ធ្វើឱ្យមាន​ការបិទ​រាំង​អារម្មណ៍​នេះ​ខ្លួនឯង ។ ដូច្នេះ​សូម​សាកល្បង​បើកអារម្មណ៍​ឱ្យ​ទូលាយ​ដើម្បី​ទទួល​នូវ​ការបង្កើត​បរិយាកាស​ពុះកញ្ជ្រោលរោលរាល​ក្នុង​អារម្មណ៍​តាមរយៈ​ការ​បាន​មើល​ភាពយន្ត​សិច​ជាមួយ​បុរសដៃគូ​របស់​អ្នកខ្លះៗនោះ​វា​នឹង​ជួយ​ឱ្យ​អ្នក​បាន​ទាំង​អារម្មណ៍​ស្រើបស្រាល និង ក្បាច់​ប្រយុទ្ធ​ល្អៗ​សម្រាប់​យកមកអនុវត្ត​សកម្មភាព​លើ​គ្រែ​របស់​អ្នកផងដែរ ។

១២ យុទ្ធសាស្ត្រ​ផ្សំ​គ្រឿង​លើ​គ្រែ​ឲ្យ​កាន់តែ​ពុះកញ្ជ្រោល​បំផុត​
៤-​ទីកន្លែង​មិនធម្មតា​
​រឿង​ទីកន្លែង​សម្រាប់​បង្កាត់ភ្លើង​ស្នេហ៍​ក៏​ជា​រឿង​សំខាន់​មួយ​ដែល​អាចជួយ​ដាស់​អារម្មណ៍​ផ្លូវភេទ​ឱ្យ​ពុះកញ្ជ្រោល ព្រោះ​ការ​បាន​រួមភេទ​នៅ​ទីកន្លែង​ថ្មីវា​នឹង​ជួយ​ឱ្យ​ក្បាច់​ដដែលៗ​ដែល​យើង​ស៊ាំ​នោះ​ក្លាយជា​ក្បាច់ដែល​កាន់​តែមាន​រសជាតិ​ឡើងវិញ​ទៅតាម​បរិយាកាស​ប្លែក​ថ្មី ។ ដូច្នេះមិនត្រូវ​កំណត់ថា​វិមាន​ស្នេហ៍​របស់​អ្នក​មានតែ​នៅលើ​គ្រែ​ទន់ៗ​ប៉ុណ្ណោះ​ទេ ។
៥-​បង្ហាញ​កាយវិការ​ស្រើបស្រាល​នៅ​ចំពោះមុខ​គ្នា​ទៅវិញទៅមក​
​ធ្វើ​ស្រដៀង​ទៅនឹង​ការ​បាន​មើល​ភាពយន្ត​សិច ប៉ុន្តែ​ម្តងនេះ​យើង អាចមាន​អារម្មណ៍​ផ្លូវភេទ​ខ្លាំង​ជាង ។ វិធី​ងាយ​បំផុត​ដោយ​គ្រាន់តែ​អ្នក និង បុរស​ជា​ដៃគូ​ម្នាក់ៗ​បង្ហាញ​កាយវិការ​ជួយ​ខ្លួនឯង​នៅ​ចំពោះមុខ​គ្នា​ទៅវិញ​ទៅមក ។ ការធ្វើ​បែបនេះ​វា​មិន​គ្រាន់តែ​ធ្វើឱ្យ​គូស្នេហ៍​ទាំងពីរ​មាន​អារម្មណ៍​សុខ​ស្រួល​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​កើតមាន​អារម្មណ៍​ចង់​ភ្លក្សចង់​សាកល្បង​ជាមួយ​ដៃគូ​រហូត​អាច​ឈានដល់​ចំណុចកំពូល​ទៀតផង ។
៦-​រួមរ័ក​ទាំង​សម្លៀក​បំ​ពាក់​
​ស្តាប់ទៅ​ដូចជា​ចម្លែក​បន្តិច ប៉ុន្តែ​សូម​សាកល្បង​វិធី​នេះ​សិន​ដោយ អ្នក និង បុរស​ជា​ដៃគូ​អាច​ដោះ​សម្លៀក​បំ​ញក់​ល្វែង​ខាងលើ​ចេញ​សិន ប៉ុន្តែ​កុំអាល​បញ្ចេញឱ្យឃើញ​ល្វែង​ខាងក្រោម​ដាច់ខាត រួច​ចាប់ធ្វើការ បបោសអង្អែល​ឱ្យ​គ្នា​ទៅវិញទៅមក​ឱ្យមាន​អារម្មណ៍​ពុះកញ្ជ្រោល​ជិត​ដល់​ចំណុចកំពូល​សិន ទើប​ចាប់ផ្តើម​ព្រលែង​ល្វែង​ខាងក្រោម ពេលនោះធានាថា​វា​នឹង​ធ្វើឱ្យ​ម៉ាស៊ីន​របស់​គូស្នេហ៍​ទាំងពីរ​កាន់តែ​ពុះកញ្ជ្រោល​រោលរាល​ងាយ​នឹង​ឈានដល់​ចំណុចកំពូល ។
៧-​ក្បាច់​កិន​ម្សៅ​
​កាលណា​ដល់​ពេលដែល​ស្ត្រី​ត្រូវ​ឡើង​ធ្វើជា​អ្នកគ្រប់គ្រង​នៅ​ពីលើ វិញ​ម្តង សូម​សាកល្បង​ប្តូរ​វិធី​ទម្លាប់​ដក​អុកៗ មកជា​ការ​បង្វិល​រែង​ត្រគាក របស់​អ្នក​ឱ្យទៅជា​លេខ​ប្រាំបីសឹម​បន្ទន់ខ្លួន​ចុះ​ផ្អែក​ទៅនឹង​ជើង​របស់គេ​រួច​ដក​អុកៗ វា​នឹង​ជួយ​រំញោច​ឱ្យ​អាច្រមក់​របស់គេ​ប៉ះចំ​គ្លី​តូ​រី​ស​របស់​អ្នកធ្វើឱ្យ​គូស្នេហ៍​ទាំងពីរ​មាន​អារម្មណ៍​ស្រៀវ​ស្រើប​ខ្លាំង​រហូត​ទាល់តែ​លែង​ចង់​ឈប់ ។
៨-​បន្ថែម​ជម្រៅ​
​ការរួម​ភេទ​ដោយ​ប្រើ​ក្បាច់​សាមញ​ដូចជា​ក្បាច់​បុរស​នៅលើ​ស្ត្រី វា​នឹង​កាន់តែ​បានទទួល​សេចក្តីសុខ​ស្រួល​ខ្លាំង​ឡើង ប្រសិនបើ​ខាង​បុរស អាច​ស៊ក​ចូល​បាន​ជ្រៅ​អស់ៗ ។ វិធី​ធ្វើ​មិនជា​ការពិបាក​ឡើយ​ដោយ គ្រាន់តែ​អ្នកយក​ជើង​ដាក់​គង​លើ​ស្មា​បុរស​ដៃគូនោះ​វា​នឹង​ជួយ​ឱ្យគេ​អាចស៊ក​បញ្ចូល​បាន​កប់​ជ្រៅ​ល្អ ។
៩-​បន្សល់​ស្នាម​ស្នេហ៍​
​កុំអាល​សន្និដ្ឋានថា​ជា​រឿង​សា​ឌី​សម៍ (Sadism ៖ ការចូល​ចិត្ត​ធ្វើបាប​ដៃគូ​ពេល​សប្បាយ​រួមរ័ក​) ដែល​បន្សល់​ស្នាម​ខាំ​ស្រាលៗ​តាម​រាង កាយ​ឱ្យ​គ្នា​ទៅវិញទៅមក​ពេល​ស្ថិតក្នុង​សមរភូមិ​ក្តៅ​សាច់ ។ ការ​ស្រាវ ជ្រាវ​មួយ​គេ​បាន​រកឃើញថាការដែល​អ្នក​ខាំ​ញេញ​គ្នា​ទៅវិញទៅមកតិចៗ​ជាការ​ហៅ​ឱ្យ​ឈាម​ទៅ​ប្រមូលផ្តុំ​នៅ​ទីតាំង​សំខាន់​នោះហើយនៅពេល​ត្រូវ​បបោសអង្អែល​គឺ​កាន់​តែមាន​អារម្មណ៍​ស្រៀវស្រាញ​រហូតដល់​ដើមទ្រូង ។
១០-​ឧបករណ៍​ជំនួយ​លើ​គ្រែ​
​គ្មាន​បន្ទប់​គេង​ណាមួយ​ដែល​មិនមាន​ឧបករណ៍​ជំនួយ​ឡើយ ។ ឧបករណ៍​នោះ​គឺ​ខ្នើយ ប៉ុន្តែ​លក្ខណៈពិសេស​របស់​ខ្នើយ​មិនមែន​ប្រើ​សម្រាប់ តែ​កើយ​ក្បាល​ឱ្យ​អ្នក​បាន​គេង​លក់​យ៉ាង​សុខ​ស្រួល​ប៉ុណ្ណោះ​ទេ វា​ថែមទាំង បាន​ជួយ​ឱ្យ​អ្នក​ទៅដល់​ត្រើយ​សែន​វែងឆ្ងាយ​ហួស​ពី​ការបរិយាយ ដោយគ្រាន់តែ​យក​វា​មក​ដាក់​ទ្រាប់​ក្រោម​ត្រគាក​របស់​អ្នក ។ ពេលនោះ​ទួល​តូចរបស់​អ្នកនឹង​ស្ថិតនៅក្នុង​អង្សា​ដែល​សម​ល្អ​កាន់តែខ្លាំង​ឡើង ។
១១-​ឆ្លាស់​ភាព​ដដែលៗ​
​ក្បាច់​សិច​ដដែលៗ​អាចធ្វើឱ្យ​អ្នក​ធុញទ្រាន់ តែបើ​គូស្នេហ៍​ទាំង ពីរ​សាកល្បង​ស្វែងរក​ក្បាច់​ល្អៗ​ប្លែកៗ​មក​ប្រើ​ជាមួយគ្នានោះ​វា​កាន់តែ​ជួយ​បង្កើន​ភាព​សុខ​ស្រួល​ដល់​ដំណើរការ​សិច​របស់​គូស្នេហ៍​ទាំងពីរកាន់តែខ្លាំង​ឡើង​ផងដែរ ។
១២-​ឈ្វេងយល់ និង បំពេញតម្រូវការ​ដៃគូ
​រស​និយម​សិច​របស់​បុគ្គល​ម្នាក់ៗ​អាច​ខុសគ្នា​ខ្លះ មិន​ថា​បុរស​មិន​ថា​ស្ត្រី​ឡើយ ។ ដូច្នេះ​ដើម្បីឱ្យ​ដំណើរការ​សិច​មួយ​មានន័យ​ប្រកបដោយ ភាព​សុខ​ស្រួលគូស្នេហ៍​ទាំងពីរ​ត្រូវ​ចេះ​ឈ្វេងយល់​ពី​តម្រូវការ​របស់​ដៃគូ ថា​តើ​គេ​ចង់បាន​អ្វីហើយ​ខ្លួន​ចង់ឱ្យ​ដៃគូ​បំពេញ​ឱ្យ​អ្វីខ្លះ​មិន​ធ្វើ​អ្វីខ្លះ ? នោះ​សិច​ប្រាកដជា​ដំណើរការ​ទៅដោយ​ក្តី​សុខ​ស្រួល​ជាក់​ជាពុំខាន ៕ ឆាន់ ចំ​រ៉ា​