ឈើ​គ្រញូង​៩១​ដុំ​ដឹក​តាម​រថយន្ត​ឡុ​ច​សីស​មួយគ្រឿង និង​មនុស្ស​៣​នាក់​ត្រូវ​សមត្ថកិច្ច​ចម្រុះ​ស្ទាក់​ចាប់បាន​នៅ​ស្ពាន​ឃុំ​ជ្រៃ​បាក់​

ខេត្តកំពង់ឆ្នាំង​៖ មនុស្ស​៣​នាក់ និង​ឈើ​គ្រញូង​ចំនួន​៩១​ដុំ ដឹក​តាម​រថយន្ត​ឡុ​ច​សីស​មួយ​
​គ្រឿង ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ខេត្ត​សហការគ្នា​ស្ទាក់​ចាប់បាន​នៅលើ​ផ្លូវជាតិ​លេខ​៥ ចំណុច​ស្ពានថ្ម ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។ ករណី​បង្ក្រាប​បទល្មើស​ខាងលើនេះ​បានធ្វើ​ឡើង​នៅ​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃទី​២១ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ ហើយ​វត្ថុតាង​និង​ជនសង្ស័យ​ត្រូវបាន​បញ្ជូនមក​កាន់​ខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង ដើម្បី​ចាត់ការ​តាមច្បាប់​។​

​សមត្ថកិច្ច​ចម្រុះ រួមមាន​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សហការ​ជាមួយ​សមត្ថកិច្ច​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​បានអោយដឹងថា​៖​រថយន្ត​ដែល​សមត្ថកិច្ច​ស្ទាក់​ចាប់បាន​នេះ​ម៉ាក​ឡុ​ច​សីស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2J- 0678 អ្នក​បើ​បរ ជា​ម្ចាស់​រថយន្ត និ​ជា​ម្ចាស់​ឈើ​ក្រញូ្ង​ង មានឈ្មោះ អ៊ុក ខេមរា អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​ចិន ឃុំ​រលាប ស្រុក​សំពៅ​មាស ខេត្តពោធិសាត់ ដែល​គេ​បាន​ដឹកឈើ​ក្រញូង​នេះ​ចេញពី​ខេត្ត​ពោធិ​សា​ត់ំ ឆ្ពោះទៅកាន់​ក្រុងភ្នំពេញ ។ ចំណែក​អ្នក​រួម​ដំណើរ​២​នាក់​ទៀត ១.​ឈ្មោះ ប៊ុន សាលី អាយុ​៣៤​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប រស់នៅ​ក្នុងភូមិ​​ឃុំ​ជាមួយ​ម្ចាស់​រថយន្ត​ខាងលើ និង​ម្នាក់ទៀត ជា​សិស្ស​។​

​សមត្ថកិច្ច​បានអោយដឹង​ទៀតថា​៖ ឈើ​ក្រញូង​ដែល​ដឹក​នៅក្នុង​រថយន្ត​នេះ​សរុប​មាន​ចំនួន​៩១​ដុំ ស្នើ នឹង​០,២១៩​ម៉ែត្រគូប មាន​ទម្ងន់​ស្មើ​និង​២៦៣​គីឡូក្រាម ត្រូវបាន​រក្សា ទុក​ក្នុង​ខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​។ ក្រោយពី​បាន​ឆ្លង​យោបល់​លោក​ព្រ​អ​រាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ត្រូវបាន​ឃាត់ខ្លួន រួមជាមួយ​វត្ថុតាង​កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់​។ ដោយឡែក​យុវជន​ម្នាក់ទៀត​ជា​សិស្ស​ត្រូវបាន​ដោះលែង​អោយទៅ​លំនៅដ្ឋាន​វិញ​។​

​សមត្ថកិច្ច​នគរបាល​បាន​បញ្ជាក់ថា​៖ ករណី​បង្ក្រាប​រថយន្ត​ខាងលើនេះ គឺ​ដោយ​មានការ សហការ​ផ្តល់ព័ត៌មាន ពី​បណ្តាញ​របស់​សមត្ថកិច្ច​ដែលជា​ប្រជាពលរដ្ឋ​ល្អ ទើប​ឈានដល់ ការបង្ក្រាប​បទល្មើស​ខាងលើនេះ​ដោយ​ជោគជ័យ​៕ រិ​ទ្ធិ ជ័យ​ ​

KA-22-02-2016-06 KA-22-02-2016-07 KA-22-02-2016-08 KA-22-02-2016-09 KA-22-02-2016-10 ​ ​