សម្តេច​តេ​ជោ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត រៀបចំ​ព្រះ​រាជពិធី​លៀង​សាយភោជន៍​ថ្វាយ​ជា​កិត្តិយស​ដល់ ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ សិ​រិន្ទ​ថន

ភ្នំពេញ: ​នៅ​ម៉ោង ៧ ល្ងាច​នេះ សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានរៀបចំ​ព្រះរាជ​ពិធី​លៀង​សាយភោជន៍​ថ្វាយ​ជា​កិត្តិយស​ដល់ ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ នៃ​ព្រះរាជាណាចក្រ​ថៃ សិ​រិន្ទ​ថន នៅ​វិមាន​សន្តិភាព បន្ទាប់ពី​ព្រះអង្គ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ សម្តេច​តេ​ជោ កាលពី​ព្រឹក​មិញ​នេះ នៅក្នុង​ព្រះរាជដំណើរ​យាង​មក​បំពេញ​ទស្សនៈកិច្ច​ជា​ផ្លូវការ​របស់​ព្រះអង្គ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​នៅថ្ងៃនេះ​។​

​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ សិ​រិន្ទ​ថន បាន​យាង​មក​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២២-២៤ កុម្ភៈ​ឆ្នាំ ២០១៦​។ នៅ​អំឡុងពេល​បំពេញ​ព្រះរាជទស្សនៈកិច្ច​នេះ ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍​នឹង យាង​ចូលរួម​ក្នុង​ព្រះ​រាជពិធី​សម្ពោធ មណ្ឌល​សុខភាព​នៅ​ខេត្តរតនគិរី និង​ស្លាក​ឈ្មោះ​ថ្មី​នៃ វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើទាល ខេត្តកំពង់ធំ និង​នៅ​ថ្ងៃ ២៣ កុម្ភៈ ស្អែក​នេះ ព្រះអង្គ​នឹង​យាង​ចូលរួម​ជាមួយ សម្តេច តេ​ជោ ហ៊ុន សែន សម្ពោធ​បើក​ការដ្ឋាន​សាងសង់ វិទ្យាស្ថាន​បច្ចេកវិទ្យា នៅ​ខេត្តកំពង់ស្ពឺ ដែលជា​វិទ្យាស្ថាន​ស្ថិតក្រោម​គម្រោង​ព្រះរាជ​អំណោយ​របស់​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍​ផងដែរ​។​

​កម្ពុជា​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ សិ​រិន្ទ​ថន ដែល​ព្រះអង្គ​បាន​បរិច្ចាគ​ថវិកា និង​ពេលវេលា​ដ៏​មានតម្លៃ​យាង​មក​បំពេញ​ទស្សនកិច្ច និង​ផ្តល់​ជា​អំណោយ​មនុស្សធម៌​ផ្សេងៗ​រួមទាំង វិទ្យាស្ថាន​បច្ចេកវិទ្យា​នៅ​កំពង់ស្ពឺ ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា​។ តាមរយៈ​ព្រះរាជ​សកម្មភាព​នេះ គឺ​បានបង្ហាញ​នូវ​ការរួមចំណែក​ក្នុង​ការជួយ​កសាង​កម្ពុ​ជា និង​ពង្រឹង​នូវ​ទំនាក់ទំនង មិ​ត្ត្ត​ភាព កម្ពុជា​-​ថៃ រឹត​តែមាន​ភាពល្អប្រសើ​រ ដែល​បានផ្ដល់​ផលប្រយោជន៍​ជាច្រើន​ចំពោះ​ប្រជាជន​នៃ​ប្រទេស​ទ​ទាំងពីរ​ទៀតផង​។​

​ពិធី​លៀង​ព្រះ​សាយភោជន៍​បាន​ដំណើរការ​ប្រកបដោយ​បរិយាកាស​រីករាយ មិត្តភាព និង​ស្និទ្ធស្នាល​បំផុត​។ នៅ​ថ្ងៃស្អែក​នេះ​សម្តេច​តេ​ជោ និង ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍​នឹង​យាង អញ្ជើញ​ចូលរួម​ពិធីបើកការដ្ឋាន​សាងសង់​វិទ្យាស្ថាន​បច្ចេកវិទ្យា នៅ​ខេត្តកំពង់ស្ពឺ​ជា​បន្តទៀត​៕​

Video: ព្រះរាជពិធីលៀងសាយភោជន៌ថ្វាយព្រះអង្គម្ចាស់ក្សត្រីយ៌ សិរិ...

ព្រះរាជពិធីលៀងសាយភោជន៌ ថ្វាយជាកិត្តិយសដល់ព្រះអង្គម្ចាស់ក្សត្រីយ៌ នៃព្រះរាជាណាចក្រថៃ សិរិន្ទថន នៅវិមានសន្តិភាព នៅថ្ងៃទី ២២ កុម្ភះ ២០១៦។

Posted by Samdech Hun Sen, Cambodian Prime Minister on Monday, February 22, 2016