ព្រះអង្គម្ចាស់ក្សត្រិយ៍ មហា​ចក្រី សិរិ​ន​ថន កាត់​ខ្សែបូ​សម្ពោធ​អគារ​មណ្ឌល​សុខភាព​សាមគ្គី ស្រុក​អូរ​ជុំ​

ភ្នំពេញ: នៅ​រសៀល​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៦  ព្រះអង្គម្ចាស់ក្សត្រិយ៍ មហា​ចក្រី សិរិ​ន​ថន និង​គណៈប្រតិភូ​អមដំណើរ បាន​យាង​ជា​ព្រះអធិបតី​ក្នុង​ព្រះ​ពិធី​សម្ពោធ​អគារ​មណ្ឌល​សុខភាព​សាមគ្គី ស្រុក​អូរ​ជុំ ខេត្តរតនគិរី​។
​ក្នុង​ព្រះ​ពិធី​នោះ ព្រះអង្គម្ចាស់ក្សត្រិយ៍ បានប្រគល់​ព្រះ​អំណោយ​រួមមាន​បរិក្ខារ​ពេទ្យ ឱសថ និង​បរិក្ខារ​ចាំបាច់​ជាច្រើន​ទៀត ដល់​មណ្ឌល​សុខភាព​សាមគ្គី ស្ថិតក្នុង​ស្រុក​អូរ​ជុំ សម្រាប់​ផ្តល់នូវ​សេវា​សុខភាព​មួយ​ដ៏​ល្អ​ពេញលេញ ជូន​ដល់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​។​

​សូមបញ្ជាក់ថា នា​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៦ ព្រះអង្គម្ចាស់ក្សត្រិយ៍ មហា​ចក្រី សិរិ​ន​ថន អមដំណើរ​ដោយ​លោក​បណ្ឌិត ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា បាន​យាង​ទត និង​អញ្ជើញ​ទស្សនា បឹង​យក្ស​ឡោម ខេត្តរតនគិរី ក្នុងអំឡុង​ព្រះ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី​២២-២៤ ខែកុម្ភៈ ឆ្នាំ​២០១៦​។
​ព្រះអង្គម្ចាស់ក្សត្រិយ៍ បាន​សព្វព្រះទ័យ នឹង​សម្រស់​ដ៏​ល្អ​ត្រកាល​របស់​បឹង​យក្ស​ឡោម ដែលជា​បឹង​មួយ ស្ថិតនៅ​ចំ​កណ្តាល​ភ្នំ​ក្នុង​ឃុំ​យក្ស​ឡោម ស្រុក​បាន​លុង ភាគ​អាគ្នេយ៍​ទី​រួម​ខេត្ត និង​ជា​បេះដូង​នៃ​ខេត្តរតនគិរី ជា​រមណីយដ្ឋាន​ធម្មជាតិ ដ៏​ស្រស់ត្រកាល​គ្មាន​ពីរ​ក្នុងប្រទេស​ដែល​បានកើត​ឡើង ដោយសារ​ប​ន្ទុះ​ភ្នំភ្លើង តាំងពី​រាប់រយ​ឆ្នាំមុន​មក​ម្ល៉េះ​៕​