ក្រុង​ពាលី​បញ្ចុះបឋមសិលា​សាងសង់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ

ភ្នំពេញ: នា​សៀ​ល​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៦ មាន​រៀបចំ​ពិធី​ក្រុង​ពាលី​បញ្ចុះបឋមសិលា​សាងសង់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ក្រោម​អធិបតីភាព​លោក ពិត ចំណាន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយមាន​វត្តមាន​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង គណៈប្រតិភូ​នៃ​ព្រះរាជាណាចក្រ​ថៃ គណៈ​អភិបាលខេត្ត អាជ្ញាធរ​ដែនដី មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត និង​លោក លោកស្រី​ជា​បុគ្គលិក​អប់រំ​ជាច្រើនរូប​ទៀត​។​

​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​នេះ គ្រោង​នឹង​សាងសង់​លើ​ផ្ទៃដី​ចំនួន ២០០​ហិកតា មាន​ទីតាំង​ស្ថិតនៅ​ភូមិ​អូរ​អង្គំ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។ ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ប្រារព្ធ​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ មហា​ចក្រី សិ​រិន្ទ​ថន នៃ​ព្រះរាជាណាចក្រ​ថៃ និង​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្អែក​នេះ​៕

ក្រុង​ពាលី​បញ្ចុះបឋមសិលា​សាងសង់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ

ក្រុង​ពាលី​បញ្ចុះបឋមសិលា​សាងសង់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ

ក្រុង​ពាលី​បញ្ចុះបឋមសិលា​សាងសង់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ