សារឿន ចាន់ឡើង សង្វៀនសងសឹក Reda រីឯ ឡេះ តើ ប៉ះជើងខ្លំាង នៅសង្វៀនអប្សរា នៅរសៀលថ្ងៃសៅរ៍

ភ្នំពេញ៖ ការប្រកួតប្រដាល់ ជាលក្ខណៈមត្តភាព អន្តរជាតិរបស់ ស្ថានីយទូរទស្សន៍ អប្សរាសម្រាប់ ចុងសប្តាហ៍នេះ  អ្នកប្រដាល់ថៃ២នាក់ មកសាក់ថ្វីជើងខ្លាំង ជាមួយជើងខ្លាំងកម្ពុជា គឺអ្នកប្រដាល់ សារឿន ចាន់ ក្លឹបសម្រែករាជសីហ៍ បង្ក្រាបគ្រឿងញៀន ជួបជាមួយអ្នកប្រដាល់ថៃ Reda ប្រកួតក្នុង ប្រភេទទម្ងន់ ៦០ គីឡូក្រាម និងអ្នកប្រដាល់ ឡេះ តើ ក្លឹបពុទ្ធសេរីវង្សកីឡា ប៉ះអ្នកប្រដាល់ថៃ Thann Valek នៅរសៀលថ្ងៃសៅរ៍ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសង្វៀនអប្សរា ដែលជាការសហការស្ថានីយ ទូរទស្សន៍អប្សរា និងសហព័ន្ធកីឡាប្រដាល់កម្ពុជា ក្រោមការឧបត្ថម្ភពីណាហ្គាវើល ។

សារឿន ច័ន្ទ ក្លឹបសម្រែករាជសីហ៍បង្ក្រាបគ្រឿងញៀន ជួបជាមួយអ្នកប្រដាល់ថៃ Reda ប្រកួតក្នុង ប្រភេទទម្ងន់ ៦០ គីឡូក្រាម ។ សម្រាប់ជំនួបនេះ សារឿន ច័ន្ទ និង Reda លើកនេះពិបាកនឹងទាយណាស់ ព្រោះអ្នកប្រដាល់ថៃរូបនេះវាយល្អ និងខ្លាំងគួរសមដែរ តែយ៉ាងណាជួបសារឿន ច័ន្ទ នោះអ្នកប្រដាល់ថៃរូបនោះ មិនមែនស្រួលស៊ី ប៉ុន្មានឡើយ។ អ្នកប្រដាល់ សារឿន ច័ន្ទ មានកណ្ដាប់ដៃល្អ ហើយខ្លាំង និងមានល្បិចកលប្រកួតខ្ពស់ថែមទៀត។ សារឿន ច័ន្ទ កំណត់ត្រាប្រកួតត៧១លើក ឈ្នះ៦១ដង ចាញ់៩ដង និងស្មើ១ដង រីឯ Reda កំណត់ត្រាប្រកួតត៩៥លើក ឈ្នះ៧៩ដង ចាញ់១៤ដង និងស្មើ១ដង។

តាមលោក សុខ សំណាង អ្នកចាត់ចែងកម្មវិធី ប្រដាល់នៅសង្វៀនអប្សរាបានឲ្យដឹងថា សម្រាប់ ឡេះ តើក ជាអ្នកប្រដាល់ម្នាក់ដែល វាយមិនសូវមានស្នៀត ច្បាស់លាស់ទេ តែ តើក មានជំនាញទាត់ និងទាត់ បានគ្រប់ស្ថានភាពទាំងអស់ ខណៈដែល Thann Valek ក៏ជាអ្នកប្រដាល់ជើងខ្លំាងមួយរូបដែរ ។ កាលពី ជួបប្រកួតជាមួយថៃ Paiton Sorkimsing កន្លងមកនោះ ឡេះ តើក ត្រូវអ្នកប្រដាល់ថៃរូបនោះ វាយឲ្យសន្លប់ក្នុងទឹកទី ៣៕

សារឿន ចាន់ឡើង សង្វៀនសងសឹក Reda រីឯ ឡេះ តើ ប៉ះជើងខ្លំាង នៅសង្វៀនអប្សរា នៅរសៀលថ្ងៃសៅរ៍

សារឿន ចាន់ឡើង សង្វៀនសងសឹក Reda រីឯ ឡេះ តើ ប៉ះជើងខ្លំាង នៅសង្វៀនអប្សរា នៅរសៀលថ្ងៃសៅរ៍