ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

​ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ស៊ីឈ្នួល​ដក​ដំឡូង​មី ពេល​ដើរទៅ​រើស​អុស​ចម្ងាយ​ពី​ផ្លូវ​លេខ​៥៨ ក្រវាត់​ព្រំដែន​ជាន់​មីន​របួសធ្ងន់ ហេតុការណ៍​គ្រោះថ្នាក់​មីន​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២២​ខែ កុម្ភៈ​ឆ្នាំ​២០១៦ នៅ​ជិត​ព្រំដែន​កម្ពុជា​-​ថៃ ស្ថិត​ក្នុងភូមិ​ថ្ម​ឆ័​ត្រ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​លោក​វរសេនីយ៍ត្រី​ជា ស្លូញ អធិការ​នគរបាល​ស្រុក​ស្វាយចេក លោក​បាន​ប្រាប់​ថា​៖​ជន​រង​គ្រោះ​ឈ្មោះ មឿ​ន ស៊ី​ថា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​តា​គាំ​១ ឃុំ​ទួល​តា​ឯក ស្រុក​/​ខេត្តបាត់ដំបង បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​បន្ទាយ​តំបន់​អភិវឌ្ឍ​កងទ័ព​យោធភូមិ​ភាគ​ទី​៥​ភ្នំ​ឆ័​ត្រ ជា​កម្មករ​ស៊ីឈ្នួល​ដក​ដំឡូង​មី ។

​លោក​អធិការ​បាន​និយាយ​ថា​៖​តាម​ប្រភព​ព័ត៌មាន​ដែល​លោក​ទទួល​បាន មុន​ពេល​កើតហេតុ​ជន រង​គ្រោះ បាន​ដើរទៅ​រើស​អុស​នៅ​ខាងជើង​ច្រក​សេះ​ងាប់  ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​៥០០​ម៉ែត្រ​និង​ខាងលិច ផ្លូវ​ក្រវាត់​ត់​ព្រំដែន​លេខ​៥៨ ចម្ងាយ​៨០០​ម៉ែត្រ ក៏​បាន​ជាន់​មីន ដែល​បន្សល់​ទុក​ក្នុង​សម័យ​សង្គ្រាម បណ្តាល​ឲ្យ​ផ្ទុះ​រង​បួស​ដាច់​ដៃ​ខាងឆ្វេង ពេញ​ដងខ្លួន និង​ក្បាល ជា​ទម្ងន់ ជន​រង​គ្រោះ ត្រូវ​បាន​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​-​ជប៉ុន ។​

ទាក់ទិន​នឹង​ករណី​គ្រោះថ្នាក់​មីន​នេះ នៅ​ពេល​ដែល​អ្នក​យក​ព័​ត៌​សួរ​លម្អិត ពី​បញ្ហា​ភូមិសាស្ត្រ​និង​ហេតុការណ៍​កើតឡើង លោកនាយ​ប៉ុស្តិ៍​ឃុំ​គោក​រមៀត​មិនដឹង​ទាល់តែ​សោះ ដោយ​លោក​អះអាង​ថា ភូមិសាស្ត្រ​ថ្ម​ឆ័​ត្រ​ជា​របស់​ស្រុក​ស្វាយចេក  នេះ​គឺ​បណ្តាល​មក​ពី​លោក​អធិការ​វរសេនីយ៍ត្រី​អ៊ុ​ក សុ​ផាត ខ្វះ​ការ​នូវ​ជំនាញ​និង​កិច្ច​ការងារ​ដឹកនាំ ទើប​បានជា​កូនចៅ​ខ្លួន​មិន​ស្គាល់​ភូមិសាស្ត្រ​ដែល​ខ្លួន​ទទួលខុសត្រូវ ដោយ​បែ​ជា​នៅ​ក្នុងភូមិ​សាស្ត្រ​ភូមិ​ខ្វាវ​លិច ឃុំ​ស្វាយចេក​ទៅ​វិញ នេះ​ប្រែ​ល​ជា​លោក​មេ​ប៉ុស្តិ៍​មិន​សិក្សា​អ្វី​ទាល់តែ​សោះ​អំពី​មូលដ្ឋាន​របស់​ខ្លួន​។​បើ​តាម​លោក​ឧត្តមសេនីយ៍ត្រី​សំ  ជិត ស្នងការ​រង ទទួល​ការងារ​ព្រំដែន​បាន​បញ្ជាក់​ថា​៖ ច្រក​សេះ​ងាប់ គឺ​ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​គោក​រមៀត​ស្រុក​ថ្មពួក ៕