ណាសាសាកល្បង ពិសោធបណ្តុះ ដំឡូង នៅប៉េរូ ដែលអាច ដាំដុំលើ ឋានព្រះច័ន្ទបាន

បរទេស: បើយោងតាមប្រភព ព័ត៍មានដែលសរសេរ ដោយ Yahoo កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា នៅកំឡុងខែក្រោយនេះ ក្រុមអ្នកវិទ្យាសាស្ត្រ របស់ណាសានឹងធ្វើការ ស្នើរសុំប្រទេសប៉េរូ ក្នុងស្វែងរកនិងជ្រើសរើស ប្រភេទមើមឈើ ដែលអាចមាន លទ្ធភាពក្នុងការលូតលាស់ នៅលើភពព្រះច័ន្ទបាន។

ទីភ្នាក់ងារអាវកាសរបស់អាមេរិក ណាសានឹងធ្វើការពិសោធ ជាលើកតំបូងបង្អស់ក្នុងប្រវិត្តសាស្ត្រ រួមជាមួយនឹងក្រុមអ្នកវិទ្យាសាស្ត្រ មកពីមជ្ឈមណ្ឌលដំឡូង អន្តរជាតិនៅក្នុងទីក្រុង Limaហៅកាត់ថា CIP ( International Potato Center)។ពួកគេនឹងចាប់ផ្តើម ធ្វើការបណ្តុះទៅលើប្រភេទ មើមរុក្ខជាតិជាច្រើនរយប្រភេទ ដោយប្រើប្រាស់លក្ខណ្ឌ បច្ចេកទេសយ៉ាងម៉ត់ចត់ បំផុតមួយដែលស្រដៀង ទៅនឹងមជ្ឈដ្ឋាននៅក្នុងភពព្រះច័ន្ទ ហើយវានឹងក្លាយផ្លូវក្នុង ត្រួសត្រាយក្នុងការនាំយក ការដាំដុះដំណាំនិង បន្លែទៅកាន់ភពក្រហមមួយនេះ។

ក្នុងចំណោម ៤៥០០ មើមឈើដែលបានចុះឈ្មោះ ក្នុងបញ្ជីរបស់CIPមាន៤០ប្រភេទ ដែលលូតលាស់ក្នុងតំបន់ភ្នំ Andes វាអាចលូតលាស់ក្នុង លក្ខណ្ឌប្រព័ន្ធ អេកូឡូស៊ីចម្រុះ និងអាចលូតលាស់ក្នុង ស្ថានភាពនៃបម្រែបម្រួល អាកាសធាតុនិងអាចលូតលាស់ នៅក្នុងតំបន់ដែលមានជាតិ ថ្មច្រើនផងដែរ។ ក្នុងនោះដែរក៏មាន៦០ ពូជផ្សេងទៀតដែលជា ប្រភេទមើមអាចរស់នៅ ក្នុងស្ថានភាពតំបន់ដែលមាន ជាតិទឹកនិងអំបិលតិចហើយ វាមិនអាចរងផលប៉ះពាល់អ្វីឡើយ ពីមេរោគផ្សេងៗផងដែរ ហើយក្រុមអ្នកវិទ្យាសាស្ត្រ បានជឿជាក់១០០ភាគរយថាក្រុមប្រភេទដំឡូង ដែលនឹងយកមកស្រាវជ្រាវ ទាំងអស់នឹងត្រូវជាប់តេស្ត សាកល្បងទាំងអស់៕

ណាសាសាកល្បង ពិសោធបណ្តុះ ដំឡូង នៅប៉េរូ ដែលអាច ដាំដុំលើ ឋានព្រះច័ន្ទបាន

  • ណាសាសាកល្បង ពិសោធបណ្តុះ ដំឡូង នៅប៉េរូ ដែលអាច ដាំដុំលើ ឋានព្រះច័ន្ទបាន已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/02/23  Category:​អន្តរជាតិ