FA Cup៖ Man Utd ​​លត់​​ Shrewsbury ៣-០​​ឡើង​ទៅ​ប៉ះ West Ham ​​


FA Cup៖ Man Utd ​​លត់​​ Shrewsbury ៣-០​​ឡើង​ទៅ​ប៉ះ West Ham ​​

ក្រុម​បិសាច​ក្រហម​ Manchester United  បាន​លត់​ក្រុម​លីគ​លំដាប់​ទី៣ ​របស់​អង់គ្លេស​ ​Shrewsbury Town ក្នុង​ការ​ប្រកួត​ FA Cup វគ្គ​១៦​ក្រុម​កាល​ពី​​​ម៉ោង​០២:៤៥​​​យប់​មិញ​នេះ​​នៅ​ទឹក​ដី​ Greenhous Meadow ។

 

FA Cup៖ Man Utd ​​លត់​​ Shrewsbury ៣-០​​ឡើង​ទៅ​ប៉ះ West Ham ​​

 

​បី​គ្រាប់​របស់​​ក្រុម​ភ្ញៀវ​រក​​បាន​ដោយ​ Chris Smalling ​នា​ទី​ ​៣៧ ​គ្រាប់​ទី​ពីរ​ដោយ​កីឡាករ​ Juan Mata ​នៅ​នាទី​៤៥ ​និង​គ្រាប់​ចុង​ក្រោយ ​Jesse Lingard ​នៅ​នាទី៦១។ ​ចប់​ការ​ប្រកួត​លទ្ធផល​ ៣​-០​​​​​ធ្វើ​ឲ្យ​  Manchester United​ បាន​ឡើង​ទៅ​ប៉ះ​ West Ham នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​​នៃ​ការ​ប្រកួត FA Cup​។ ​

 

FA Cup៖ Man Utd ​​លត់​​ Shrewsbury ៣-០​​ឡើង​ទៅ​ប៉ះ West Ham ​​

 

 


អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​
រូប​ថត​៖ theguardian