Google ទទួល​បង្រៀន​សិស្ស IT ឥណ្ឌូណេស៊ី​ ១០ម៉ឺន​នាក់​

Google ទទួល​បង្រៀន​សិស្ស IT ឥណ្ឌូណេស៊ី​ ១០ម៉ឺន​នាក់​

ក្រៅ​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី Jokowi’s ទៅ​សហរដ្ឋអាមេរិក​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន អាមេរិក លោកក៏​បាន​​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ការិយាល័យ​កណ្ដាល​របស់​ក្រុមហ៊ុន​ Google និង Facebook ផង​ដែរ​​ ដោយ​ការ​ធ្វើ​ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​ដើម្បី​រឹត​ចំណង​មិត្តភាព​រវាង​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ទាំង​នេះ​ជា​មួយ​ប្រទេស​ឥណ្ឌូណេស៊ី។

 

Google ទទួល​បង្រៀន​សិស្ស IT ឥណ្ឌូណេស៊ី​ ១០ម៉ឺន​នាក់​

 

ក្រោយ​ដំណើរ​ទស្សនកិច្ច​នេះ​ក្រុមហ៊ុន​ Google បាន​ប្រកាស​ទទួល​បង្រៀន​ខាង​បច្ចេកទេស​សរសេរ​កម្មវិធី​ដល់​និស្សិត​ផ្នែក​ IT របស់​ឥណ្ឌូណេស៊ី​ ប្រមាណ​១០ម៉ឺន​នាក់​ក្នុង​ឆ្នាំ២០២០​។​ លើស​ពី​នេះ​ Google ក៏​បាន​ធ្វើ​ការ​បញ្ចុះ​តម្លៃ​ជា​ពិសេស​នូវ​គ្រប់​កម្មវិធី​ដែល​មាន​ក្នុង Play Store សម្រាប់​ប្រទេស​ឥណ្ឌូណេស៊ី​ ទៀត​ផង​។​

 

Google ទទួល​បង្រៀន​សិស្ស IT ឥណ្ឌូណេស៊ី​ ១០ម៉ឺន​នាក់​

 

មិន​ត្រឹម​តែ​ទទួល​បាន​ការ​គាំទ្រ​ពី Google ប្រទេស​ឥណ្ឌូណេស៊ី​ក៏​បាន​ពង្រីក​ចំណង​មិត្តភាព​ជា​មួយ​ Facebook ផង​ដែរ​។ ដោយ​ Facebook នឹង​សហការ​ជា​មួយ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ក្នុង​ការ​ផ្ដល់​សេវាកម្ម​ប្រើប្រាស់​អីនធឺណិត​នៅ​ពាសពេញ​ប្រទេស​ឥណ្ឌូណេស៊ី​តែ​ម្ដង​៕

ប្រែ​សម្រួល ៖ រដ្ឋ
ប្រភព ៖ techinasia