របាយការណ៍​បទល្មើស​ព្រៃឈើ​៖ បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ចំនួន​២៦​ករណី និង​ចាប់ខ្លួន​៧​នាក់​ ​

ភ្នំពេញ: ពាក់ព័ន្ធ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ យោងតាម​របាយការណ៍​ប្រជុំ​បូកសរុប​លទ្ធផល​នៅ​ថ្ងៃទី​២២ ខែកុម្ភៈ បាន​បង្ហាញថា ខេត្តរតនៈគិរី​៖ ក្រុមហ៊ុន​ដូនពេញ មាន​ឈើ​៨៨៣៣​កំណាត់ ស្មើ​១៨៥​ម៉ែត្រគូប​, ក្រុមហ៊ុន ទ្រី​ភាព មាន​ឈើ ៨១៥៧​ដុំ ស្មើ​២៧៥,៤៦០​ម៉ែត្រគូប​, ក្រុមហ៊ុន​ចែង​ប៉ូ​លីន មាន​ឈើ ១៣១២,៩១៥​ម៉ែត្រគូប​...​។​
​ការប្រមូល​វត្ថុតាង​បទល្មើស​៖ ខេត្តស្ទឹងត្រែង ប្រមូល​ឈើ​ល្មើសច្បាប់ បាន​ចំនួន​៣២៨៣​ដុំ ស្មើ​២៥០,១៩៤​ម៉ែត្រគូប គោយន្ត​កន្ត្រៃ​យ៍​ចំនួន​៤​គ្រឿង និង​រណា​យន្ត​ចំនួន​៤​គ្រឿង​។ ខេត្ត​មណ្ឌល​គី​រី​៖ ចាប់​រថយន្ត​បាន​ចំនួន​៨​គ្រឿង ទោចក្រយានយន្ត​២​គ្រឿង ម៉ាស៊ីន​អា​ឈើ​ចំនួន​១​គ្រឿង ម៉ាស៊ីន​ជ្រៀក​ឈើ​ចំនួន​១​គ្រឿង រណា​យន្ត​២​គ្រឿង ម៉ាស៊ីន​គោយន្ត​១​គ្រឿង​។ ខេត្តរតនៈគិរី​៖ ចាប់​ឈើ​បាន​៥៦៥​ដុំ ស្មើ​១៧៦,៤០៩​ម៉ែត្រគូប​។ ខេត្តក្រចេះ​៖ ចាប់​ឈើ​បាន​ចំនួន​៣០៩៤​កំណាត់ ស្មើ​៦៦៧,៥០៦​ម៉ែត្រគូប ជន្លង់ម្រេច​ចំនួន​២៤៦ រណា​យន្ត​ចំនួន​១​គ្រឿង​។​
​ការកសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៖
​ខេត្តក្រចេះ​៖ បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចំនួន​៥​ករណី (​ក្រុមហ៊ុន​ចំនួន​៤​ករណី និង​ឯកត្តជន​ចំនួន​១​ករណី​)​។ ខេត្តស្ទឹងត្រែង​៖ បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចំនួន​១៩​ករណី​។ ខេត្តមណ្ឌលគិរី​៖ បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចំនួន​២​ករណី​។​
​អំពី​ចំណាត់ការ​របស់​តុលាការ​៖ គិត​មកដល់​ត្រឹម​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៦ តុលាការ​មិនទាន់​ចេញ​ដីកាកោះ និង​ដីការ​បង្គាប់​ចាប់ខ្លួន​នៅឡើយ​។​
​ការឃាត់ខ្លួន ចាប់ខ្លួន​ជនសង្ស័យ​បញ្ជូនទៅ​តុលាការ​៖
​ខេត្តមណ្ឌលគិរី​៖ បាន​ឃាត់ខ្លួន​អ្នក​ដឹកជញ្ជូន​ឈើ​ចំនួន​៧​នាក់ បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​៕​

របាយការណ៍​បទល្មើស​ព្រៃឈើ​៖ បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ចំនួន​២៦​ករណី និង​ចាប់ខ្លួន​៧​នាក់​  ​