ទម្លាប់​អាក្រក់​មួយចំនួន​ក៏​ល្អ​ដែរ តើ​មាន​អ្វី​ខ្លះ​ទៅ​?

ទម្លាប់​អាក្រក់​មួយចំនួន​ក៏​ល្អ​ដែរ តើ​មាន​អ្វី​ខ្លះ​ទៅ​?

តាំង​ពី​កើត​មក អ្នក​ប្រហែលជា​ត្រូវបាន​គេ​ប្រាប់​ម្តង​ហើយ​ម្តងទៀត​កុំឲ្យ​មាន​ទម្លាប់​អាក្រក់​ឲ្យសោះ​ព្រោះ​ថា​វា​មិន​មាន​ផ្តល់​អ្វី​ល្អ​ដល់​អ្នក​ឡើយ ប៉ុន្តែ​ទោះបីជា​យ៉ាងនេះក្តី ទម្លាប់​អាក្រក់​ខ្លះ​ក៏​មិនមែន​ចាត់ទុកថា​អាក្រក់​ទាំងអស់​ដែរ​នៅពេលដែល​យើង​សិក្សា​ស្វែងយល់​កាន់តែ​ស៊ីជម្រៅ​។ ដូច្នេះ​តើ​ទម្លាប់​អាក្រក់​ទាំងនោះ​មាន​អ្វី​ខ្លះ​ទៅ​?

​ទំពារ​ស្ករ​កៅស៊ូ​
​អ្វី​ដែល​ជា​ប្រយោជន៍​នៃ​ការ​ទំពារ​ស្ករ​កៅស៊ូ​នោះ​គឺ វា​ជួយ​ផលិត​ទឹកមាត់ ដែល​អាច​លាង​សម្អាត​បាក់តេរី​ដែល​នៅ​ជាប់​ធ្មេញ​បាន​។ វា​ក៏​ជួយ​ធ្វើឲ្យ​ខ្យល់​ដង្ហើមស្រស់​ស្រាយ​ជាង​មុន​ដែរ​។ ការ​ទំពា​រស្ករ​កៅស៊ូ​អាច​បំបាត់​ការឡើង​ជាតិ​អាស៊ីតខ្លាំង​ក្នុង​មាត់​។ អ្នកជំនាញ​និយាយថា វា​អាច​នឹង​ជួយ​ឲ្យ​អ្នក​យកចិត្តទុកដាក់​លើ​អ្វី​មួយ​កាន់តែខ្លាំង​។​

​ញ៉ាំ​កាហ្វេ​
​ឪពុក​ម្តាយ​អ្នក​ប្រហែល​ជា​ប្រាប់ថា ការ​ញ៉ាំ​កាហ្វេ​គឺ​មិន​មាន​អ្វី​ល្អ​ចំពោះ​អ្នក​ឡើយ ព្រោះ​វា​នឹង​ធ្វើឲ្យ​មិន​លូតកម្ពស់ និង​កើត​ជំងឺ​គាំងបេះដូង​បាន​។ ផ្ទុយទៅវិញ មាន​ការស្រាវជ្រាវ​ច្រើនណាស់​ដែល​បង្ហាញ​ថា កាហ្វេ​មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព​ដោយសារ​តែ​វា​ផ្ទុក​ទៅដោយ​អង់​ទី​អុក​ស៊ីដង់​។ តាមពិត​ការ​ញ៉ាំ​កាហ្វេ​ពីរ​ទៅ​បី​ពែង​ក្នុង​មួយ​ថ្ងៃ​គឺ​ល្អ​បំផុត​សម្រាប់​មនុស្ស​យើង​។​

​ការ​ភើ​
​ពិត​ណាស់​ការ​ភើ​នៅ​ទី​សាធារណៈ​អាច​ជា​ទម្លាប់​មួយ​អាក្រក់​។ យ៉ាងណាមិញ យើង​ក៏​មិន​មាន​ហេតុផល​អញ​វី​មួយ​ដែល​ហាម​មិន​ឲ្យ​ភើ​តាម​មាត់​បានដែរ ប៉ុន្តែ​វា​ជា​និន្នាការ​របស់​ផ្លូវ​រំលាយ​អាហារ​ក្នុង​ការបញ្ចេញ​ខ្យល់​ដែល​ចូល​ក្រពះ​ច្រើន​ពេល​ញ៉ាំ​អាហារ​។

​ផោម​
​ការ​ផោម​ក៏​មាន​ផល​ល្អ​ដូច​គ្នា​នឹង​ការភឺ​ដែរ​។ ការ​ដែល​មាន​ខ្យល់​ច្រើន​ក្នុង​ពោះវៀន​ច្រើនតែ​កើតឡើង​ដោយ​ការ​លេប​ខ្យល់​ពេល​ញ៉ាំ​អាហារ និង​ញ៉ាំ​ទឹក​។ ក្រៅពីនេះ​វា​ក៏​ត្រូវ​បាន​បាក់តេរី​ក្នុង​ពោះវៀន​ផលិត​ចេញ​ដែរ​។ បើសិន​ជា​អ្នក​មិន​បញ្ចេញ​វា​ទេ វា​នឹង​ធ្វើឲ្យ​ហើមពោះ និង​មិន​ស្រួល​ក្នុង​ពោះ​ឡើយ​។

​មិន​ងូតទឹក​រាល់ថ្ងៃ​
​បើសិន​ជា​អ្នក​មិន​មាន​ក្លិន​ខ្លួន​ទេ អ្នក​ក៏​មិនចាំបាច់​ប្រ​ញ៉ាប់​ចូលក្នុង​បន្ទប់ទឹក​ងូតទឹក​ដែរ​។ ការ​ដែល​ងូតទឹក​ច្រើនពេក​អាច​ធ្វើឲ្យ​ស្បែក​ស្ងួត​ខ្លាំង ជា​ពិសេស​ពេល​ប្រើ​ទឹ​កក្តៅ និង​សាប៊ូ​ដែល​មាន​ជាតិគីមី​ខ្លាំង​តែ​ម្តង​។ ការ​ងូទទឹក​ច្រើន​អាច​បាត់បង់​បាក់តេរី​ល្អៗ​លើ​ស្បែក​ដែល​មាន​នាទី​គ្រប់គ្រង​បាក់តេរី​អាក្រក់ៗ​កុំឲ្យ​កើត​ជំងឺស្បែក​ទៀត​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។