សំណុំ​រឿង​ កញ្ញាសំបូររឿង ​សាសា នៅខេត្ត​បាត់ដំបង កំពុង​ស្ថិត​ក្នុង​ដៃ ចៅក្រម​ស៊ើបសួរ​

ខេត្តបាត់ដំបង ៖ សំណុំរឿង​របស់​ កញ្ញា ឯក សុជាតា ហៅ​សា​សា ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ​នៅ​ក្នុង​ក្រុង​បាត់ដំបង កាលពី​កន្លះ​ឆ្នាំ​មុន កំពុង​ស្ថិត​ក្នុង​ដៃ ​ចៅក្រម​ស៊ើបសួរ​ នៅឡើយ ។

នេះ​បើ​យោង​តាម​ប្រភព ​ពី​មន្ត្រី​សាលាដំបូង​ខេត្ត ខណៈ​សំណុំរឿង​ព្រហ្មទណ្ឌ​ ដែល​កញ្ញា​សា​សា ​ប្ដឹង​លោក​ឧកញ៉ា សុខ ប៊ុ​ន ត្រូវ​តុលា​ការ​ រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ បញ្ចប់​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ។

បើ​គិត​មក​ដល់​ពេល​នេះ សំណុំរឿង​កញ្ញា​សា​សា អតីត​ពិធី​ការិនី ​ទូរទស្សន៍ CTN ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ក្នុង​ក្រុង​បាត់​ដំបង មាន​អាយុកាល ​កន្លះ​ឆ្នាំ​ហើយ តែ​មិន​ទាន់​ចេញ​ផុត ​ពី​ដៃ​ចៅក្រម​ស៊ើបសួរ​ នៅឡើយ​ទេ ។ ខណៈ​ដែល​មនុស្ស​ទូ​ទាំង​ប្រទេស ​កំពុង​ទន្ទឹងរង់ចាំ​ លទ្ធផល​ចុង​ក្រោយ ​របស់​នាង ដូច​ការ​សម្រេច​ក្ដី​លើ​សំណុំរឿង​ព្រហ្មទណ្ឌ ដែល​អតីត​ពិធី​ការិនី ​ដ៏​សំបូរ​រឿងអាស្រូវ​ រូប​នេះ ប្ដឹង​ឧកញ៉ា សុខ ប៊ុ​ន ។

បើ​តាម​មន្ត្រី​តុលាការខេត្ត​ បានឱ្យ​ដឹង​ថា សំណុំរឿង​ គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្ក​ឡើង​ ដោយ​កញ្ញាឯក សុជាតា ហៅ​សា​សា ខាង​លើ​​នេះ គឺ​កំពុង​ស្ថិត​ ក្នុង​ដៃ​លោក ជា វណ្ណៈ ចៅក្រម​ស៊ើបសួរ និង​ជា​ប្រធាន​ សាលាដំបូង​ខេត្តបាត់ដំបង តែ​មិន​ទាន់​ដឹង​ថា តើ​ពេល​ណា ទើប​សំណុំរឿង​នេះ ធ្លាក់​ដល់​ដៃ​ចៅក្រម​ ជំនុំ​ជំ​រះ​នោះ​ទេ?

ឆ្លើយ​តប​ទៅ​នឹង​ការ​ទន្ទឹងរង់ចាំ​ ពី​មជ្ឈដ្ឋាន​នានា ក្នុង​សំណុំរឿង​ កញ្ញា​សា​សា​នេះ ចៅក្រម​ស៊ើបសួរ​ ដែល​កាន់​សំណុំរឿង​នេះ និង​ជា​ប្រធាន​ សាលាដំបូង​ខេត្ត​ផង លោក​ជា វណ្ណៈ បាន​បំភ្លឺ​ កាលពី​ប៉ុន្មាន ​ថ្ងៃមុន​នេះ​ថា សំណុំរឿង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ របស់​កញ្ញាសា​សា ដែល​កើតឡើង​ នៅ​ក្នុង​ក្រុង​បាត់ដំបង​ កាលពី​ឆ្នាំទៅ​ម៉ិ​ញ​នោះ នៅ​មិន​ទាន់​បញ្ចប់​ ដំណើរការ​ស៊ើបអង្កេត​ នោះ​ឡើយ​ទេ ។​ ហើយ​សំណុំរឿង​នេះ ក៏​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​របស់​លោក​ដែរ ។

លោក​ជា វណ្ណៈ បាន​បញ្ជាក់​ថា លោក​នឹង​ផ្ដល់​ដំណឹង​នេះ ​ដល់​អ្នក​សារព័ត៌​មាន នៅ​ពេល​ណា សំណុំរឿង​នេះ ត្រូវ​បាន​បញ្ចប់​ ដំណើរ​ការ​ស៊ើបអង្កេត ហើយ​បញ្ជូន​ទៅ ​ឱ្យ​ក្រុមប្រឹក្សា​ជំនុំជម្រះ ​ចាត់ការ​បន្ត ៕

សំណុំ​រឿង​ កញ្ញាសំបូររឿង ​សាសា នៅខេត្ត​បាត់ដំបង កំពុង​ស្ថិត​ក្នុង​ដៃ ចៅក្រម​ស៊ើបសួរ​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត