សាលា​រាជធានី​ភ្នំពេញ បង្ហាញ​ប្លង់គោល​ជា​លើកដំបូង

Doliprane TVC

​ទោះបីជា​រាជធានី​ភ្នំពេញ​ត្រូវបាន​គេ​មើលឃើញថា មានការ​រីកចំរើន​ជា​លំដាប់ ព្រោះ​មាន​សមិទ្ធិផល​ថ្មីៗ ដូចជា​ស្ពាន អគារ​ខ្ពស់ៗ ផ្លូវថ្នល់ និង សមិទ្ធិផល ជាច្រើន​ទៀត ។ កាលពីពេល​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​ស្តីពី​ការដាក់​ឲ្យ​អនុវត្ត​ប្លង់គោល​ប្រើប្រាស់​ដី រាជធានី​ភ្នំពេញ​ឆ្នាំ ២០៣៥ ឱ្យ​សាលា​រាជធានី​ភ្នំពេញ​អាណត្តិ​ទី ២ នេះ អនុវត្តតាម ប្លង់​ម៉ា​កែ​ត (​ប្លង់គោល​) សម្រាប់​ការអភិវឌ្ឍន៍ ពង្រីក​រាជធានី​ភ្នំពេញ​គ្រប់​តំបន់ ។​

សាលា​រាជធានី​ភ្នំពេញ បង្ហាញ​ប្លង់គោល​ជា​លើកដំបូង

សាលា​រាជធានី​ភ្នំពេញ បង្ហាញ​ប្លង់គោល​ជា​លើកដំបូង

នេះ​ជា​លើកដំបូង​ហើយ ដែល​សាលា​រាជធានី​ភ្នំពេញ​មាន ប្លង់​ម៉ា​កែ​ត​(​ប្លង់គោល​) ដែល​រៀបចំឡើង​ដោយ​មន្ត្រីរាជការ​នៃ​ទីចាត់កា​រៀបចំ​ក្រុង របស់​សាលា​រាជធានី​ភ្នំពេញ រួម​ជាមួយនឹង​ក្រុមនិស្សិត​ខ្មែរ​ស្ម័គ្រចិត្ត ដោយ​ចំណាយ​រយៈពេល​ជាង ៥ ខែ សម្រាប់​ទុកឱ្យ​ប្រើប្រាស់​ក្នុងការ​អភិវឌ្ឍន៍​រាជធានី​មួយ​នេះ ឱ្យមាន​សោភណភាព​ល្អ និង មាន​ប្រព័ន្ធ​ផ្លូវ​មាន​បច្ចេកទេស​ខ្ពស់ ដើម្បី​ដោះស្រាយ​ចរាចរណ៍​ឱ្យបានរ​លួ​ន ។​

សាលា​រាជធានី​ភ្នំពេញ បង្ហាញ​ប្លង់គោល​ជា​លើកដំបូង

​គួរបញ្ជាក់​ផងដែរ​ថា ក្រោយពី​បញ្ចប់​ជា​ស្ថាពរ​នូវ​ប្លង់​ម៉ា​កែ​ត (​ប្លង់គោល​)​នេះ សាលា​រាជធានី​ភ្នំពេញ​នឹងដាក់​ជូន​ឱ្យ​សាធារណជន​ចូល​ទស្សនា​ផងដែរ ៕ ចន្ថា

សាលា​រាជធានី​ភ្នំពេញ បង្ហាញ​ប្លង់គោល​ជា​លើកដំបូងសាលា​រាជធានី​ភ្នំពេញ បង្ហាញ​ប្លង់គោល​ជា​លើកដំបូងសាលា​រាជធានី​ភ្នំពេញ បង្ហាញ​ប្លង់គោល​ជា​លើកដំបូងសាលា​រាជធានី​ភ្នំពេញ បង្ហាញ​ប្លង់គោល​ជា​លើកដំបូងសាលា​រាជធានី​ភ្នំពេញ បង្ហាញ​ប្លង់គោល​ជា​លើកដំបូង