Wenger៖ ប៉ះ​ Barcelona ស្រួល​ជាង​ប៉ះ​ Hull City

Wenger៖ ប៉ះ​ Barcelona ស្រួល​ជាង​ប៉ះ​ Hull City

Arsene Wenger ​អ្នកចាត់ការ​ក្រុម​ Arsenal ​​​​បាន​និយាយ​ថា វា​ពិត​ជា​​ងាយ​ស្រួល​ ពេល​ក្រុម​របស់​លោក​ Arsenal ​ត្រៀម​ខ្លួន​ប៉ះ​ Barcelona ជា​ជាង​ពេល​ដែល​​​ប៉ះ​ Hull City នៅ​ពាន​រង្វាន់​ FA Cup កន្លង​មក។

 

Wenger៖ ប៉ះ​ Barcelona ស្រួល​ជាង​ប៉ះ​ Hull City

Wenger៖ ប៉ះ​ Barcelona ស្រួល​ជាង​ប៉ះ​ Hull City

 

​កាំភ្លើង​ធំ នឹង​​ត្រូវ​ស្វាគមន៍​ក្រុម​យក្ស​អេស្ប៉ាញ​ Barca ក្នុង​ការ​ប្រកួត​ UEFA Champions League វគ្គ​១៦​ក្រុម​ជើង​ទី​១​យប់​នេះ ​ប៉ុន្តែ​​អ្នកចាត់ការ​​សញ្ជាតិ​បារាំង បាន​បញ្ជាក់​ថា​លោក​មាន​វិធីសាស្ត្រ​បិទ​​តារា​ឆ្នើម​ Lionel Messi, Luis Suarez និង​ Neymar ហើយ​​ស្រួល​ជាង​កាល​ប្រកួត​ស្មើ​ Hull ដែល​មក​ពី​ Championship ​ទៀត។

 

​Wenger ​បាន​និយាយ​១​ឃ្លា​ថា៖ “ពេល​ប៉ះ​ Hull វា​ពិត​ជា​ពិបាក​ត្រៀម​ខ្លួន​ជាង​ប៉ះ​ Barcelona ទៀត”។

 

Wenger៖ ប៉ះ​ Barcelona ស្រួល​ជាង​ប៉ះ​ Hull City

Wenger៖ ប៉ះ​ Barcelona ស្រួល​ជាង​ប៉ះ​ Hull City

 

យ៉ាងណា អ្នកចាត់ការ​វ័យ​៦៦​ឆ្នាំ ទទួល​ស្គាល់​ថា Messi, Suarez និង​ Neymar ខ្លាំង​មែន តែ​លោក​មាន​វិធីសាស្ត្រ​អាច​យក​ឈ្នះ​ Barcelona បាន។

 

“ខ្ញុំ​ដឹង​ថា Messi, Suarez និង​ Neymar ​ជា​កីឡាករ​ដែល​មាន​ទេពកោសល្យ​ល្អ​ណាស់។ ពួកគេ​ជា​ខ្សែ​ប្រយុទ្ធ​ដែល​មាន​ប្រសិទ្ធិ​ភាព​បំផុត​លើ​លោក។ ប៉ុន្តែ​មធ្យោបាយ​តែ​មួយ ដែល​យើង​អាច​យក​ឈ្នះ​ពួកគេ​បាន​គឺ ​ការ​សាមគ្គី ភាព​អត់ធន់​ ​ភាព​ឈ្លាសវៃ ​ហើយ​យើង​ក៏​មាន​កំណត់ត្រា​ខ្សែ​ការពារ​ល្អ និង​មាន​អ្នកចាំទី​ល្អ​ផង​ដែរ”។ Wenger បន្ថែម។

 

-ចុចអាន៖ Wenger ​ថា​ Arsenal ស្មើ​ Southampton ដោយសារ​​ធ្វើ​ស៊ី​មិន​កើត

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ thesun