ព្រះអង្គម្ចាស់ក្សត្រីយ៌ សិរិន្ទថន និងសម្តេចតេជោ បញ្ចុះបឋមសិលាសាងសង់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ (ផ្សាយផ្ទាល់)

កំពង់ស្ពឺ៖ ព្រះអង្គម្ចាស់ក្សត្រីយ៌ សិរិន្ទថននៃរាជាណាចក្រថៃឡង់ដ៏ និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ បានយាងនិងអញ្ជើញជាអធិបតីក្នុងពិធី បញ្ចុះបឋមសិលាសាងសង់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ។

ពិធីនេះ ធ្វើនៅភូមិ អូរអង្គ ឃុំ អមលាំង ស្រុក ថ្ពង ខេត្តកំពង់ស្ពឺ។

យោងតាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ឲ្យដឹងថា វិទ្យាស្ថាននេះ នឹងផ្តល់សេវាបណ្តុះបណ្តាល កម្រិតបរិញ្ញាបត្ររង និងបរិញ្ញាបត្រលើមុខជំនាញ វិសកម្មចំណីអាហារ វិទ្យាសាស្រ្ត សត្វ វិទ្យាសាស្រ្តដំណាំ វិទ្យាសាស្រ្តកុំព្យូទ័រ កុំព្យូព័រពាណិជ្ជកម្ម គ្រប់គ្រង សណ្ឋាគារនិងទេសចរណ៍ គ្រប់គ្រងធុរកិច្ច និងគណនេយ្យនិងភស្តុភា។

វិទ្យាស្ថាននេះ គ្រោងនឹងសាងសង់លើផ្ទៃដី ចំនួន២០០ ហិចតា ដោយចែកចេញតាមដំណាក់កាល។ ដំណាក់កាលទី១ សាងសង់លើផ្ទៃដី ៥០ហិចតា ដោយត្រូវធ្វើផ្លូវដីស្រះ ជីកអណ្តូង សង់ទីលានកីឡា អាគារប្រជុំ កសិដ្ឋាន និងអន្តេវេសិកដ្ឋាន។ វិទ្យាស្ថានគម្រោងនឹងចាប់ដំណើរការនៅឆ្នាំ២០១៨ខាងមុខ។

តាមកម្មវិធីគ្រោងទុក ព្រះអង្គម្ចាស់ក្សត្រីយ៌ សិរិន្ទថន នឹងយាងដាំដើមលឿងរាជ តំណាងឲ្យប្រទេសថៃ និង សម្តេចតេជោ ហ៊ុន សែន អញ្ជើញដំាដើមរំដួល តំណាងឲ្យប្រទេសកម្ពុជា ផងដែរ។

សម្តេចតេជោ ចាប់ផ្តើមមានមតិសំណេះសំណាលក្នុងកម្មវិធី។

-សម្តេច ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា បានថ្លែងអំណរគុណ ចំពោះព្រះអង្គម្ចាស់ក្សត្រីយ៍ ដែលបានជួយបណ្តុះបណ្តាលធនធានមនុស្ស នៅកម្ពុជា។