អតីតនិសិត្ស ជំនាន់ទី៨ ចុះសួរសុខទុក និងចែកអំណោយ ធ្វើអណ្តូងទឹក ជូនប្រជាពលរដ្ន នៅខេត្តស្វាយរៀង

ស្វាយរៀង៖ លោកឈន សាណេ អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្ភ័ភា និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានដឹកនាំអតីត និសិត្សជំនាន់ទី៨ មហាវិទ្យាលយ័ ពាណិជ្ជសាស្ត្រ និងមហាវិទ្យាលយ័វិជ្ជសាស្ត្រ សេដ្ឋកិច្ច១៩៩១ .១៩៩៦ចុះចែកអំណោយ និងធ្វើអណ្តូងទឹក ជូនប្រជាពលរដ្ន នៅខេត្តស្វាយរៀង។ ពិធីនេះបានប្រព្រឹត្តទៅ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៦ នៅសាលាបឋមសិក្សាថ្នល់កែង ឃុំពពែត ស្រុកស្វាយទាប។ លោកឈនសាណេ បានមានប្រសាសន៍ សំណេះសំណាល នៅក្នុងពិធីនោះថា អតីតនិសិត្ស មហាវិទ្យាលយ័ ជំនាន់ទី៨ ក្នុងអទ្បុងឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៦ បានមូលមតិគ្នា ចង់រំលឹកអនុស្សាវរីយ ដែលពួកយើងទាំងអស់គ្នា ធ្លាប់ជានិសិត្សរៀនជាមួយគ្នា ហើយបានចុះមក ខេត្តស្វាយរៀង ដើម្បីមនុស្សធម៌ ជួយធ្វើអណ្តូងទឹក និងមានអំណយ ចែកជូនដល់ប្រជាពលរដ្ន សិស្សានុសិស្ស ក្នុងការជួយចែករំលែក សេចក្តីស្រលាញ់ ពីក្រុមអតីតនិសិត្ស ជំនាន់ទី៨។ លោកឈនសាណេ បានលើកទ្បើងទៀតថា ប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្យន៍នេះ ដោយសារមានការដឹកនាំ ដ៍ត្រឹមត្រូវរបស់ ប្រមុខរាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោហ៊ុនសែន ជានាយករដ្នមន្ត្រី បានបង្កើតអោយមាន សាលារៀន វត្តអារាម មន្ទីពេទ្យ ផ្លូវថ្នល់ខ្វាត់ខ្វែង ប្រពន្ធ័ធារាសាស្ត្រ។ល។ ហើយបានជ្រើសរើសយក វិសយ័ជាអាទិភាព ចំនួន៤ មកអនុវត្ត ក្នុងនោះគឺទឹក ភ្លើង មនុស្ស ផ្លូវដែលធ្វើអោយ ប្រជាពលរដ្នមានជីវភាព ធូធាបានមួយកំរិតផងដែរ។ លោកឈន សាណេ ក៏បានធ្វើការថ្លែ អំណរគុណ ដល់ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែ ឧបត្ថមគាំទ្រដល់សិស្សនិសិត្ស មិនថាជំនាន់មុន រឺជំនាន់ក្រោយនោះទេ គឺបានលើកទឹកចិត្ត ផ្តល់អាហាររូបករណ៍ រៀនចប់មានអនាគតភ្លឺស្វាង ជាទំពាំងស្នងឫស្សី នៃប្រទេសជាតិ លោកឈន សាណេ និងអតីតនិសិត្ស ជំនាន់ទី៨ បានធ្វើអណ្តូងទឹក១ និងឧបត្ថម ម៉ាស៊ីនបូមទឹក១ និងសម្ភារះសិក្សាមួយចំនួន ដល់សាលាបឋមសិក្សា ថ្នល់កែង មិនតែប៉ុណ្ណោះ ធ្វើអណ្តូងទឹកជូន ប្រជាពលរដ្នចំនួនពីរកន្លែងទៀត នៅឃុំមនោរម្យ ស្រុកស្វាយទាប និងឃុំទួលស្តី ស្រុកចន្ទ្រា ព្រមទាំងចែកអំណោយ ដល់ប្រជាពលរដ្ន ជាង៥០០នាក់ ដែលបានចូលរួមនៅក្នុងពិធីនោះ ដោយម្នាក់ៗទទួលបានថវិកា មួយម៉ឺនរៀល និងសិស្សានុសិស្សទទួលបាន សម្ភារសិក្សាមួយចំនួន ថវិការ៥ពាន់រៀល លោកអ្នកគ្រូទទួលបាន ថវិការ២ម៉ឺនរៀល ផងដែរ។ ដោយទ្បែក្រុមការងារ អតីតនិសិត្សក៍បានចុះ សួរសុខទុកដល់អ្នក ផ្ផ្ទកមេរោគអេដ៏មួយគ្រួសារ នៅភូមិចក ឃុំចក ស្រុករំដួល ដោយបាននាំនូវគ្រឿងឧបភោគបរិគោប និងថវិកាមួយចំនួន ឧបត្ថមដល់គ្រួសារ នេះផងដែរ។

អតីតនិសិត្ស ជំនាន់ទី៨ ចុះសួរសុខទុក និងចែកអំណោយ ធ្វើអណ្តូងទឹក ជូនប្រជាពលរដ្ន នៅខេត្តស្វាយរៀង

អតីតនិសិត្ស ជំនាន់ទី៨ ចុះសួរសុខទុក និងចែកអំណោយ ធ្វើអណ្តូងទឹក ជូនប្រជាពលរដ្ន នៅខេត្តស្វាយរៀង

អតីតនិសិត្ស ជំនាន់ទី៨ ចុះសួរសុខទុក និងចែកអំណោយ ធ្វើអណ្តូងទឹក ជូនប្រជាពលរដ្ន នៅខេត្តស្វាយរៀង

អតីតនិសិត្ស ជំនាន់ទី៨ ចុះសួរសុខទុក និងចែកអំណោយ ធ្វើអណ្តូងទឹក ជូនប្រជាពលរដ្ន នៅខេត្តស្វាយរៀង