ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជធានីភ្នំពេញ ៖​ យ៉ាងហោចណាស់មនុស្ស១៣៧នាក់ស្លាប់ ​និងរបួស៤៣០នាក់ ក្នុងនោះ២៧២នាក់របួសធ្ងន់​ ដោយសារគ្រោះថ្នាក់ចរាចរណ៍​ ​២៧៦​លើកកើតឡើង​នៅទូទំាងប្រទេស​កម្ពុជារយៈពេល២២ថ្ងៃ ​គិតចាប់ពីថ្ថៃទី០១​ ដល់ថ្ងៃទី២២កុម្ភៈ ២០១៦ ។

បើតាមទិន្នន័យគ្រោះថ្នាក់​ចរាចរណ៍ផ្លូវគោក​របស់នាយកដ្ឋាននគរបាលចរាចរណ៍និង​សណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាន​នគរបាលជាតិក្រសួងមហាផ្ទៃ​បាន​បង្ហាញទៀតថា​ មូលហេតុដែលបង្កឲ្យកើតមាន​គ្រោះថ្នាក់ចរាចរណ៍ទំាង២៧៦លើកខាងលើ ​បណ្តាលមកពីល្បឿន ៩៧លើក​ ស្រវឹង ៤២លើក ​ប្រជែង ២៨លើក មិនគោរព​សិទ្ឋិ២៦លើក ​មិនប្រកាន់ស្តាំ៤០លើក​ បត់គ្រោះថ្នាក់ ៣០លើក​ កត្តាយានយន្ត០៩លើក និងងងុយដេក ០២លើក ៕