Kendall Jenner ប្រាប់ Harry Styles ឲ្យ​ងូត​ទឹក​ឲ្យ​ច្រើន​​ ​ព្រោះ​ស្អុយ​ក្លៀក​ខ្លាំង


Kendall Jenner ប្រាប់ Harry Styles ឲ្យ​ងូត​ទឹក​ឲ្យ​ច្រើន​​ ​ព្រោះ​ស្អុយ​ក្លៀក​ខ្លាំង

បើ​ទោះ​បី​ជា​សមាជិក​ស្រស់​សង្ហារ​​របស់​ក្រុម​ចម្រៀង One Direction Harry Styles អាច​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ស្រី​ៗ​លង់​នឹង​ខ្លួន​ងើប​មុខ​មិន​រួច​ក៏​ដោយ​ តែ តារា​ម៉ូដែល​អាយុ ២០​ឆ្នាំ Kendall Jenner បាន​ផ្ដល់​ដំបូន្មាន​ទៅ​តារា​ចម្រៀង​នេះ​ថា​លោក​គួរ​តែ​សម្អាត​ខ្លួន​ឲ្យ​បាន​ច្រើន​ជាង​នេះ​ដើម្បី​បំបាត់​ក្លិន​ខ្លួន។

 

Kendall Jenner ប្រាប់ Harry Styles ឲ្យ​ងូត​ទឹក​ឲ្យ​ច្រើន​​ ​ព្រោះ​ស្អុយ​ក្លៀក​ខ្លាំង

 

នៅ​ក្នុង​​កម្មវិធី “Keeping Up With The Kardashians” ដែល​ទើប​​បាន​ចេញ​ផ្សាយ​នៅ​ពេល​ថ្មី​ៗ​នេះ តារា​ម៉ូដែល​ទើប​រះ Kendall Jenner បាន​បង្ហើប​រឿង​អាម៉ាស់​មួយ​ចំនួន​របស់​សមាជិក​ក្រុម​ចម្រៀង​អង់គ្លេស One Direction Harry Styles ទៅកាន់ Kylie Jenner ប្អូន​ស្រី​របស់​នាង។ “បង​ធ្លាប់​ប្រាប់​ឲ្យ Harry ងូតទឹក​ឲ្យ​បាន​ច្រើន​ជាង​នេះ ហើយ​ក៏​ត្រូវ​លុញ​ក្លៀក​ផង​ដែរ ព្រោះ​ក្លៀក​របស់​គេ​មាន​ក្លិន​ខ្លាំង”។

 

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ​នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​តារា​ចម្រៀង​អាយុ ២២ ឆ្នាំ​ត្រូវ​គេ​រិះគន់​ពី​រឿង​ក្លិន​ខ្លួន​ដូច​នេះ។ កាល​ពី​នៅ​មាន​ទំនាក់​ទំនង​ស្នេហា​ល្អូកល្អិន​​ជាមួយ​តារា​ចម្រៀង​ខ្ពស់​ស្រឡះ Taylor Swift នោះ Harry ក៏​ធ្លាប់​ត្រូវ​នាង​ហែកកេរ្តិ៍​រួច​មក​ហើយ​ពាក់​ព័ន្ធ​នឹង​រឿង​ក្លិន​ខ្លួន​​នេះ។ អតីត​មិត្ត​ស្រី​របស់ Harry ធ្លាប់​បាន​ប្រាប់​ថា នាង​មិន​អាច​ថើប​មិត្ត​ប្រុស​ម្នាក់​នេះ​របស់​ខ្លួន​បាន​ឡើយ​ព្រោះ​មាត់​របស់ Harry ធំ ក្លិន​អាក្រក់​ពេក។

 

Kendall Jenner ប្រាប់ Harry Styles ឲ្យ​ងូត​ទឹក​ឲ្យ​ច្រើន​​ ​ព្រោះ​ស្អុយ​ក្លៀក​ខ្លាំង

 

បើ​ទោះ​បី​ជា​ប្អូន​ស្រី​របស់ Kim Kadarshian ចេញ​មុខ​ហែកកេរ្តិ៍ Harry Styles យ៉ាង​នេះ​ក៏​ដោយ​តែ​វា​មិន​មែន​ជា​រឿង​ធ្ងន់ធ្ងរ​អ្វី​នោះ​ទេ ដោយ​អ្នក​ទាំង​២​មិន​មែន​ជា​សង្សារ​នឹង​គ្នា​ដូច​ព័ត៌មាន​ខ្លះ​បាន​ចុះ​ផ្សាយ​នោះ​ឡើយ។ Harry ធ្លាប់​ប្រាប់​ទៅ​កាន់ Kendall ថា​ខ្លួន​គ្រាន់​តែ​ចង់​ធ្វើ​មិត្តភ័ក្ដិ​នឹង​នាង​តែ​ប៉ុណ្ណោះ​ដោយ​ពេល​នេះ​គេ​ចង់​ផ្ដោត​អារម្មណ៍​​លើ​អាជីព​ជា​អ្នក​ចម្រៀង​ទោល​របស់​ខ្លួន​ជាង៕

 

ចុចអាន៖ស្រី​ស្រស់​ទាំង១២ ដែល​ធ្លាប់​ឆ្លង​ដៃ​របស់ Nick Jonas

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖dailymail