អ៊ុក ដារ័ត្ន លេច​មុខ​ក្នុង​រឿង​ភាគ​ខ្នាត​ធំ​ថ្មី


អ៊ុក ដារ័ត្ន លេច​មុខ​ក្នុង​រឿង​ភាគ​ខ្នាត​ធំ​ថ្មី

តារា​សម្ដែង​លោក​ អ៊ុក ដារ័ត្ន លេច​មុខ​ក្នុង​ខ្សែ​ភាពយន្ត​ភាគ​ខ្នាត​ធំ​​ថ្មី​របស់​ស្ថានីយ​ទូរទស្សន៍​ CTN ដែល​បាន​សហការ​ជាមួយ​ ស្ថានីយ​ទូរទស្សន៍​ KBS (កូរ៉េ) ដើម្បី​ផលិត​រឿង ​”នំប៉័ង​សុបិន​ស្នេហ៍” ឬ​ “Bread Love and Dreams”  សា​ជា​ថ្មី​ក្នុង​ទម្រង់​បែប​ខ្មែរ​នៅ​ដើម​ឆ្នាំ​ ២០១៦។

 

អ៊ុក ដារ័ត្ន លេច​មុខ​ក្នុង​រឿង​ភាគ​ខ្នាត​ធំ​ថ្មី

 

រឿង​នេះ គ្រោង​នឹង​ចាក់​ផ្សាយ​ជូន​ទស្សនា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ហើយ។ រឿង “នំប៉័ង​សុបិន​ស្នេហ៍​” ឬ “Bread Love and Dreams” ដារ័ត្ន ថ្លែង​ថា “រឿង​ហ្នឹង​ខ្ញុំ​ដើរ​តួ​កាច​​ដែល​តែង​តែ​ប្រជែង​ចង់​ឈ្នះ​ចង់​​ចាញ់​​ជា​មួយ​តួ​ប្រុស​ ព្រោះ​អី​បង​ៗ​អ្នក​ដឹក​នាំ​ពេល​គាត់​ទាក់ទង​មក គាត់​ចាប់​អារម្មណ៍​លើ​ទម្រង់​មុខ​របស់​ខ្ញុំ​ថា​សក្ដិសម​ជាមួយ​នឹង​តួ​អង្គ​កាច​ក្នុង​រឿង​នេះ”។

 

លោក​បន្ត​ទៀត ថា​ក្រៅ​ពី​ការ​ងារ​សម្ដែង​លោក​ក៏​ជា​តារា​បង្ហាញ​ម៉ូដ ប្រចាំ​ក្រុម STAR Model ផង​ដែរ។

 

លោក អ៊ុក ដារ័ត្ន មក​សព្វ​ថ្ងៃ​មាន​អាយុ​២៣ ឆ្នាំ​ហើយ​ ហើយ​លោក​បាន​ចូល​សិល្បៈ​តាំង​ពី​ឆ្នាំ​ ២០១៣ មក​ម្ល៉េះ តាម​រយៈ​ការ​ប្រឡង​ជ្រើស​រើស​តារា​ភាពយន្ត​​ខ្មែរ​របស់​ផលិត​កម្ម​មហា​ហង្ស។ ស្នាដៃ​​ដែល​លោក​ធ្លាប់​សម្ដែង​ពី​មុន​មក មាន​ដូច​​ជា​រឿង “ម៉ែ​ដោះ​ក្រមុំ” របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន និង​បទ “ពុក​អើយ​ម៉ែ​អើយ​នាង​ការ​ចោល​ខ្ញុំ​ហើយ” របស់​នាយ ចឺម ជា​ដើម៕

 

អត្ថបទ៖ ទារិកា

​​​​​