ការសម្តែង ” LA NOVA” ក្តី​ស្រមៃ នឹង​មក​បង្ហាញ នៅ​ទីក្រុង​គុន​មី​ញ ក្នុងឆ្នាំនេះ

ភ្នំពេញ: យោងតាម​ព័ត៌មាន​ពីសន្និសីទកាសែត​មួយ ដែល​ប្រារព្ធ​ធ្វើឡើងនៅក្នុង “​កីឡដ្ឋាន​សំបុក​បក្សី​” ទីក្រុង​ប៉េកាំង បានអោយដឹងថា ការសម្តែង​ទេសចរណ៍​ពិភពលោក «LA NOVA-​ក្តី​ស្រមៃ​» ដែល​រៀបចំដោយ BASE កំសាន្ត​គ្រុប នៃ​ប្រទេស​អាមេរិក នឹង​សម្តែង​លើកដំបូងជា​លក្ខណៈ​ពិភពលោក នៅ​កីឡដ្ឋាន​សំបុក​បក្សី ទីក្រុង​ប៉េកាំង នា​ខែមេសា​នេះ ។ ក្រៅពីនេះ ទីក្រុង​គុន​មី​ញ សៀង​ហៃ ហុងកុង តៃប៉ិ ប្រទេស​ចិន និង​សិង្ហ​បុរី ជាដើម ត្រូវ​បានដាក់ក្នុង​ជួរ​ទីមួយនៃ​ការសម្តែង​នេះ​។​

​ធ្វើជា​កំសាន្ត​គ្រុប ដ៏​ល្បីឈ្មោះ ជាងគេ ទូទាំង​ពិភពលោក BASE កំសាន្ត​គ្រុប នៃ​ប្រទេស​អាមេរិក ធ្លាប់​ផ្តល់​ការសម្តែងអស្ចារ្យ​ជាច្រើន អោយ​ទូទាំង​ពិភពលោក ដូចជា «​ខ្មោច​ក្នុង​ល្ខោន​» «​ស្តេច​សិង្ហតោ​» ជាដើម ។ ល្ខោន​ទាំងនេះ ធ្លាប់​ទទួល​ការ​ស្វាគម​ន៍ យ៉ាងខ្លាំងបំផុត នៅ​ប្រទេស​កាណាដា អាមេរិក និង​អឺរ៉ុប​។ ក្នុងចំណោម​នោះ ល្ខោន «​ស្តេច​សិង្ហតោ​» ដែលមាន​ប្រវត្តិសាស្ត្រ ១៧ ឆ្នាំ​នោះ បាន​មាន​ចំណូល សរុប​ជាង ៦២ លាន​ដុល្លារ​ហើយ ដែល​ធ្វើអោយ​ល្ខោន​នេះមាន​ចំណូល​ជាង​ភាពយន្ត​ទាំងឡាយ លើ​ពិភពលោក​។​

​ពាក្យ LA NOVA គឺជា​ភាសា​ឡាទីន ដែល​មានន័យថា សុ​បិ​ន​ថ្មី ឬ​ផ្កាយ​ថ្មី ។ ការសម្តែង «LA NOVA-​ក្តី​ស្រមៃ​» នេះ​កំពុង​ហាត់​សមជា​ទីបំផុត នៅ​ទីក្រុង Las Vegas សហរដ្ឋ អាមេរិក នឹង​ចាប់ផ្តើម​លក់​សំបុត្រ នៅក្រោយ​បុណ្យចូលឆ្នាំ​ចិន ។ ការសម្តែង នៅ​ទីក្រុង​គុន​មី​ញ នឹង​ធ្វើឡើង​ក្នុងឆ្នាំនេះ ពេលនោះការសម្តែង «LA NOVA-​ក្តី​ស្រមៃ​» នឹង​បង្ហាញ ៣០ ដង ក្នុង​៤០​ថ្ងៃ ការសម្តែងនឹងមាន​រយៈពេល​៩០​នាទី​៕V/S