នៅ​ស្រុក​លូ​ភីង ខេត្ត​យូ​ន​ណាន គេ​បាន​រកឃើញ ហ្វូ​ស៊ី​ល​ត្រី Venus ដែលមាន​ប្រវត្តិសាស្ត្រ ២៤០ លាន​ឆ្នាំ​

ភ្នំពេញ: លោក សៀ ក្វាង​ហុយ អ្នកស្រាវជ្រាវ នៃ​វិទ្យាស្ថាន Vertebrate Paleontology និង Paleoanthropology នៃ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ចិន និង​លោក ចាវ លី​ជន អ្នកស្រាវជ្រាវ នៃ​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ធម្មជាតិខេត្ត​ជឿ​ចាំង បាន​រកឃើញ​ហ្វូ​ស៊ី​លត្រី​បុរាណ ពូជ​ថ្មី​មួយ ដែលមាន​ប្រវត្តិសាស្ត្រ ២៤០ លាន​ឆ្នាំ​ហើយ នៅ​ស្រុក​លួ​ភីង ខេត្ត​យូ​ន​ណាន គេ​បានដាក់​ឈ្មោះ​អោយ ត្រី​បុរាណ​នេះ ជា​ត្រី Venus​។ ជាពិសេស ក្នុង​ហ្វូ​ស៊ី​ល​នេះ អ្នក ស្រាវជ្រាវ​បាន​រកឃើញលក្ខណៈ​ផ្លូវភេទ​អនុវិទ្យាល័យ គឺជា​ត្រី​បុរាណ​ជាងគេ ដែល​អ្នកស្រាវជ្រាវបាន​រកឃើញ​លក្ខណៈ ផ្លូវភេទ​អនុវិទ្យាល័យផល​នេះ ត្រូវបាន​ចេញ ផ្សាយ លើ​ទស្សនា​វ​ដ្តី «​វិទ្យាសាស្ត្រ​ព្រឹត្តិបត្រ​» ប្រទេស​ចិន​។​​លក្ខណៈ​ផ្លូវភេទ​អនុវិទ្យាល័យ​តែងតែ​បង្ហាញ​នៅពេល​សត្វ​បាន​មាន​ភាពចាស់ទុំ ដែល​អាច​សំរាប់​ស្គាល់​ភេទ​របស់​សត្វ​។ តាម​ធម្មតា លក្ខណៈ​ផ្លូវភេទ​អនុវិទ្យាល័យ ងាយ​ស្គាល់​លើស​ត្វ ដែល​កំពុង​រស់ ហើយ​ពិបាក​ស្គាល់លើ​ហ្វូ​ស៊ី​ល​ណាស់​។

​អ្នកស្រាវជ្រាវ បាន​រកឃើញ​ហ្វូ​ស៊ី​ល​ត្រី Venus ក្នុង​ហ្វូ​ស៊ី​ល​ត្រីជាង​ចំនួន​៣០ ដែល​បាន​រកឃើញនៅ​ស្រុក​លួ​ភីង ខេត្ត​យូ​ន​ណាន​។

​លោក សៀ ក្វាង​ហុយ បាន​ណែនាំ​ថា ត្រី Venus ដែល​រកឃើញនៅ​ខេត្ត​យូ​ន​ណាន​នេះ ដូច​នឹង​ត្រី​មឹ​យ​អ៊ុ​សា និង​ត្រី​តុង​ហ្វាំ​ង​លឹ​យ​លាន ដែល​រកឃើញ​នៅខេត្ត​កួយ​ចូ​វ មាន​ស្រកា​ខ្ពស់នៅ​សងខាង​ខ្លូន ប៉ុន្តែ​គ្មាន​ស្លាប​កន្ទុយ​។

​តាម​ការព្យាករណ៍​រប​ស់អ្នកស្រាវជ្រាវ លក្ខណៈ​ផ្លូវភេទ​អនុវិទ្យាល័យ​របស់​ត្រី Venus គឺ​ដើម្បី​ទាក់ទាញ​ត្រី​ញី និង​ដើម្បី​ការពារ​សំបុក​ខ្លួន​។ អ្នកវិទ្យាសាស្ត្រ​ជឿថា ការរកឃើញ​នៃ​ត្រី Venus នឹង​ផ្តល់ជំនួយ​អោយការស្រាវជ្រាវ​ចំពោះត្រី​បុរាណ និង​ការចែក​ស្គាល់​ពូជ​ត្រី​បុរាណ​៕V