សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

រាជធានី​ភ្នំពេញ ៖ ខណៈ​ថ្ងៃ​ចាប់កំណើត​កៀក​ចូល​មក​ដល់​នោះ ស្រាប់តែ​កូនភ្លោះ​របស់​អ្នក​នាង​ឈិ​ន សុធា​រី និង​លោក​សុវណ្ណ មក​រា ជួប​បញ្ហា ។

បញ្ហា​អ្វី​ដែល​កើតឡើង​ចំពោះ​កូន​នៅ​ក្នុង​ផ្ទៃ​នោះ មិន​ត្រូវ​បាន​គូ​អាពាហ៍ពិពាហ៍​អ្នកសិល្បៈ​នេះ​បញ្ជាក់​លម្អិត​ឡើយ លោក​សុវណ្ណ មក​រា គ្រាន់តែ​អះអាង​ថា កូនប្រុស​របស់​លោក​កំពុង​មាន​បញ្ហា ហើយ​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​ជីវិត​។

តាម​រយៈ​សំ​ណេ​រ​របស់​លោក​សុវណ្ណ មក​រា បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឱ្យ​ដឹង​ថា «​មាន​អារម្មណ៍​ឈឺចាប់​ខ្លាំង​និង​អាណិត​កូនប្រុស​របស់ខ្ញុំ​ខ្លាំង​ណាស់​ពេល​ដែល​ឮ​លោកគ្រូ​ពេទ្យ​ប្រាប់​ខ្ញុំ​ថា​កូនប្រុស​របស់ខ្ញុំ​ប្រឈម​នឹង​បញ្ហា​គ្រោះថ្នាក់​ដល់​ជីវិត​នោះ ។ ខ្ញុំ​ពិតជា​និយាយ​មិន​ចេញ​ទេ មាន​តែ​ខំប្រឹង​ជួយ​សង្គ្រោះ​កូន​របស់ខ្ញុំ​ឱ្យ​អស់ពី​លទ្ធភាព​និង​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​ទៅ​បាន ហើយ​ក៏​សូម​អរគុណ​ដល់​លោកគ្រូ​ពេទ្យ​ដែល​បាន​ពិនិត្យ​មើល​កូន​របស់ខ្ញុំ​យ៉ាង​យកចិត្តទុកដាក់ ។

ចុងបញ្ចប់​ខ្ញុំ​សូម​ជូនពរ​ឱ្យ​កូនប្រុស​របស់ខ្ញុំ​ឆ្លង​ផុត​ពី​គ្រោះ​ចង្រៃ​នេះ ឱ្យ​កូន​ទាំង​ពីរ​កើតមក​មាន​សុខភាព​ល្អ ។ ពី​ពុក​ដែល​កំពុង​រង់ចាំ​កូន​ទាំង​ពីរ​យ៉ាង​អន្ទះសា ។ កូន​ទាំង​ពីរ​គឺជា​កែវភ្នែក​របស់​ពុក ហើយ​ក៏​ជា អ្វី​ៗ​របស់​ពុក​ទាំងអស់​» ។

បន្ទាប់​ពី​លោក​សុវណ្ណ មក​រា បង្ហោះ​សារ​នេះ​រួច​មក​មាន​អ្នកគាំទ្រ​ជា​ច្រើន រួម​ទាំង​មិត្តភក្តិ​អ្នកសិល្បៈ​ផង បាន​លើកទឹកចិត្ត​ដល់​លោក និង​ភរិយា​កុំ​ឲ្យ​អស់សង្ឃឹម និង​ជួយ​បន់ស្រន់​សូម​ឱ្យ​កូនប្រុស​របស់​អ្នក​ទាំង​ពីរ​រួច​ចាក​ផុត​ពី​បញ្ហា​ដែល​កើតឡើង និង​បាន​កើតមក​ប្រកបដោយ​សុខភាព​ល្អ​ទាំង​ម្តាយ និង​កូន ។

ភ្នាក់ងារ​កោះសន្តិភាព​មិន​ទាន់​អាច​ស្វែងរក​ការ​បំភ្លឺ​ពី​លោក​សុវណ្ណ មក​រា បាន​ទេ ប៉ុន្តែ​បើ​តាម​សារ​ឆ្លើយ​តប​ទៅ​កាន់​មិត្តភក្តិ លោក សុវណ្ណ មក​រា បញ្ជាក់​ថា ពេល​នេះ​លោក​កំពុង​តែ​ពិភាក្សា​ជាមួយ​ក្រុម​គ្រូពេទ្យ​នៅ​ក្នុងស្រុក ប្រសិនបើ​ករណី​ចាំបាច់​លោក​នឹង​បញ្ជូន​ប្រពន្ធ​ទៅ​កាន់​ប្រទេស​ថៃ ។

អតីត​ពិធី​ការិនី​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ និង​ជា​តារាចម្រៀង​អ្នក​នាង​ឈិ​ន សុធា​រី និង​តារា​សម្តែង​លោក​សុវណ្ណ មក​រា បាន​រៀប​ការ​កាលពី​ថ្ងៃ​ទី​២២ ខែតុលា  ឆ្នាំ​២០១៥ ។ ពិធី​មង្គលការ​របស់​អ្នក​ទាំង​ពីរ​ស្ថិត​ក្រោម​មន្ទិល​សង្ស័យ​ពី​មហាជន​ថា ពួក​គេ​រៀប​ការ​យ៉ាង​ប្រញាប់ប្រញាល់​ដោយសារ​តែ​នាង​ឈិ​ន សុធា​រី កំពុង​តែ​មាន​ផ្ទៃពោះ​៤​ទៅ​៥​ខែ ។
មិនយូរ​ប៉ុន្មាន ក្រោយមក​គូ​អាពាហ៍ពិពាហ៍​លោក​សុវណ្ណ មក​រា និង​អ្នក​នាង​ឈិ​ន សុធា​រី ឱ្យ​ដឹង​ថា ពួក​គេ​មានកូន​ភ្លោះ ហើយ​ដំណឹង​នេះ​មានការ​អបអរសាទរ​ពី​មិត្តភក្តិ​រួម​អាជីព និង​អ្នកគាំទ្រ ។

នៅ​ពេល​កូនភ្លោះ​កៀក​ដល់​ថ្ងៃ​ចាប់កំណើត​ឃើញ​ពន្លឺព្រះអាទិត្យ​ហើយ​នោះ ស្រាប់តែ​មាន​បញ្ហា​ទៅ​វិញ​នា​ពេល​នេះ ៕