ប្រជាជន​​​​​​ឥណ្ឌា​​ជាង​១០លាន​នាក់ កំពុង​ជួប​​វិបត្តិ​គ្មាន​ទឹក​ប្រើ​ប្រាស់​


ប្រជាជន​​​​​​ឥណ្ឌា​​ជាង​១០លាន​នាក់ កំពុង​ជួប​​វិបត្តិ​គ្មាន​ទឹក​ប្រើ​ប្រាស់​

ប្រជាជន​ជាង​១០​លាន​នាក់ រស់​នៅ​​​រដ្ឋ​ធានី​​​ Delhi ប្រទេស​ឥណ្ឌា​​ ​កំពុង​គ្មាន​ទឹក​ប្រើ​ប្រាស់ បន្ទាប់​ពី​​​​ក្រុម​បាតុករ​​​សហគមន៍ បាន​​​បំផ្លាញ​​ព្រែក​ជីក​​​​​សំខាន់​មួយ​ ដែល​​ផ្គត់​ផ្គង់​​​​​ទឹក​​​​​​ទៅ​​ទី​ក្រុង។

 

ប្រជាជន​​​​​​ឥណ្ឌា​​ជាង​១០លាន​នាក់ កំពុង​ជួប​​វិបត្តិ​គ្មាន​ទឹក​ប្រើ​ប្រាស់​
 

​ក្រុម​បាតុករ​ពី​​សហគមន៍​ Jat មាន​កំហឹង​ពី​​រឿង​​​​​​កូតា​​(ចំនួន ) មុខ​របរ​​​​​​​​ រួច​​​បាន​​បង្កើត​​​កុប្បកម្ម​រយៈ​ពេល​បី​ថ្ងៃ​ ​និង​បាន​ទៅ​កាន់​កាប់​​ព្រែក​ជីក​​ Munak។ ក្រោយ​មក​កង​កម្លាំង​យោធា​​បាន​ទៅ​​​គ្រប់​គ្រង​ទី​នោះ​វិញ។

 

លោក Keshav Chandra ប្រធាន​​​ក្រុម​ប្រឹក្សា​​ផ្គត់​ផ្គង់​ទឹក​​នៃ​ក្រុង​ Delhi បាន​​ប្រាប់​ទៅ​សារព័ត៌មាន​​ BBC ថា វា​ត្រូវ​ការ​ពេល “បី​ទៅ​​បួន​ថ្ងៃ” មុន​ពេល​​​ការ​ផ្គត់​ផ្គង់​ទឹក​​នៅ​តំបន់​នោះ​ដំណើរ​ការ​ធម្មតា​វិញ​។

 

គ្រប់​សាលា​ទាំង​អស់​នៅ​ទី​ក្រុង Delhi បាន​បិទ​ទ្វារ​ ដោយ​សារ​វិបត្តិ​​គ្មាន​​​ទឹក​ប្រើ​​ខាង​លើ។

 

ប្រជាជន​​​​​​ឥណ្ឌា​​ជាង​១០លាន​នាក់ កំពុង​ជួប​​វិបត្តិ​គ្មាន​ទឹក​ប្រើ​ប្រាស់​
 

ប្រជាជន​​​​ចំនួន​១៦​លាន​នាក់​​​រស់​នៅ​ក្នុង​ទី​ក្រុង​ Delhi និង​ប្រហែល​​៣ ភាគ​ ៥ ក្នុង​ទី​ក្រុង​រស់​នៅ​ដោយ​សារ​​ទឹក​ផ្គត់​ផ្គង់​ពី​ព្រែក​ជីក​​ ដែល​​ហូរ​មក​ពី​​​​រដ្ឋ​ក្បែរ​ខាង​ Haryana ៕

ប្រជាជន​​​​​​ឥណ្ឌា​​ជាង​១០លាន​នាក់ កំពុង​ជួប​​វិបត្តិ​គ្មាន​ទឹក​ប្រើ​ប្រាស់​

ព្រែកជីក Munak

 

ប្រជាជន​​​​​​ឥណ្ឌា​​ជាង​១០លាន​នាក់ កំពុង​ជួប​​វិបត្តិ​គ្មាន​ទឹក​ប្រើ​ប្រាស់​
 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC​​​​​​​​​