ខ្មែរ​នៅ​តែ​ប្រារព្ធ​ពិធី​បុណ្យ​មាឃ​បូជា​ ទោះ​ទៅ​ដល់​ទឹក​ដី​អាល្លឺម៉ង់​

ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​​អាល្លឺម៉ង់​ បាន​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​មាឃបូជា នៅ​ក្នុង​វត្ត​សមាគម​ខ្មែរ​ កាល​ពី​ថ្ងៃ​សៅរ៍ ទី ២០ សប្ដាហ៍​មុន​។

អ្នក​ស្រី​កែវ គឹម​អ៊ី​ ជា​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​រូប​នៅ​ទី​នោះ​បាន​ឱ្យ​ដឹង​ថា​ ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​អាល្លឺម៉ង់​បាន​ធានា​និមន្ត​ព្រះសង្ឃ​ពី​ខ្មែរ​មួយ​អង្គ​។ ក្នុង​ពិធី​នោះ​ដែរ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រហែល ៥០ គ្រួសារ​ បាន​នាំ​គ្នា​ចូល​រួម​ធ្វើ​ចង្ហាន់​ រាប់​បាត្រ​​។

ខ្មែរ​នៅ​តែ​ប្រារព្ធ​ពិធី​បុណ្យ​មាឃ​បូជា​ ទោះ​ទៅ​ដល់​ទឹក​ដី​អាល្លឺម៉ង់​

មូល​ហេតុ​ដែល​ពិធី​បុណ្យ​មាឃ​បូជា​ធ្វើ​មុន​កំណត់​​ដល់​ទៅ​ពីរ​ថ្ងៃ​ អ្នក​ស្រី​កែវ គឹមអ៊ី​ បាន​លើក​ឡើង​ថា​ «ម្នាក់​ៗ​ធ្វើ​ការ​រាល់​ថ្ងៃ​ពុំ​សូវ​មាន​ពេល​ទំនេរ​ រី​ឯ​បុណ្យ​នីមួយ​ៗ​វិញ​យើង​មិន​សូវ​បាន​ធ្វើ​ចំ​ថ្ងៃ​កំណត់​ទេ​ យើង​ត្រូវ​លើក​​ថ្ងៃ​ ក្រោយ​ឬ​មុន​បន្តិច ព្រោះ​យើង​ធ្វើ​បាន​តែ​សៅរ៍​ អាទិត្យ​ ទើប​មាន​បង​ប្អូន​ខ្មែរ​យើង​មក​ចូល​រួម»៕

ខ្មែរ​នៅ​តែ​ប្រារព្ធ​ពិធី​បុណ្យ​មាឃ​បូជា​ ទោះ​ទៅ​ដល់​ទឹក​ដី​អាល្លឺម៉ង់​

ខ្មែរ​នៅ​តែ​ប្រារព្ធ​ពិធី​បុណ្យ​មាឃ​បូជា​ ទោះ​ទៅ​ដល់​ទឹក​ដី​អាល្លឺម៉ង់​

ខ្មែរ​នៅ​តែ​ប្រារព្ធ​ពិធី​បុណ្យ​មាឃ​បូជា​ ទោះ​ទៅ​ដល់​ទឹក​ដី​អាល្លឺម៉ង់​

ខ្មែរ​នៅ​តែ​ប្រារព្ធ​ពិធី​បុណ្យ​មាឃ​បូជា​ ទោះ​ទៅ​ដល់​ទឹក​ដី​អាល្លឺម៉ង់​

(អ្នកស្រីកែវ គឹមអ៊ី និង ក្រុមគ្រួសារ)

អត្ថបទ៖ ណេង ណេង
រូបថត៖ ផ្ដល់​ឱ្យ​
​​​