ចង់​បញ្ចុះ​សម្ពាធ​ឈាម និង​កូ​ឡេ​ស្តេ​រ៉ុល​តាម​បែប​ធម្មជាតិ​ដែរ​ទេ​?

ចង់​បញ្ចុះ​សម្ពាធ​ឈាម និង​កូ​ឡេ​ស្តេ​រ៉ុល​តាម​បែប​ធម្មជាតិ​ដែរ​ទេ​?

​ជំងឺ​លើស​សម្ពាធ​ឈាម និង​លើស​ជា​តិកូ​ឡេ​ស្តេ​រ៉ុលក្នុង​ឈាម​តែងតែ​ជា​បញ្ហា​ដ៏​ចំបង​មួយ ហើយក៏​ជា​ជំងឺ​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែល​អាច​ឈាន​ទៅរក​ការស្លាប់ និង​ផលវិបាក​ចំពោះ​សុខភាព​ជា​ច្រើន​ផ្សេង​ទៀត​ដែរ​។ តាមរយៈ​អត្ថបទ​មួយ​នេះ ខ្ញុំ​នឹង​បង្ហាញ​អ្នក​អំពី​រូបមន្ត​ដែល​អាច​ព្យាបាល​ជំងឺ​ជាច្រើន និង​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​ថែមទៀត​។ អ្វី​ដែល​ពិសេស​នោះ​គឺថា វា​នឹង​ជួយ​បន្ថយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុលក្នុង​ឈាម​ទៀត​។

​អ្វី​ដែល​អ្នក​គួរតែ​ធ្វើ​នោះ​គឺ​ប្រើប្រាស់​រូបមន្ត​មួយ​នេះ​ចំនួន ៧​ថ្ងៃ ហើយ​អ្នកនឹង​ទទួលបាន​លទ្ធផល​យ៉ាង​អស្ចារ្យ​។ រឿង​ដ៏​ល្អ​បំផុត​នោះ​គឺ រូបមន្ត​នេះ​ងាយស្រួល​ធ្វើ​។

​គ្រឿងផ្សំ​
•​    ​ខ្ញី​ដែល​ហាន់​រួច​មួយ​ដុំ​តូច​
•​    ​ខ្ទឹមស​ដែល​ហាន់​រួច​មួយ​កំប៉ឹស​
•​    ​ទឹកខ្មេះ​ផ្លែ​ប៉ោម​មួយ​ស្លាបព្រា​បាយ​
•​    ​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ​
•​    ​ទឹក​ក្រូចឆ្មា​មួយ​ស្លាបព្រា​បាយ​

​របៀប​ធ្វើ​
​ចូរ​យក​គ្រឿងផ្សំ​ទាំងអស់​កិន​ចូល​គ្នា​រយៈពេល ៣០​វិនាទី​ដោយ​ប្រើ​ល្បឿនខ្លាំង​។ បន្ទាប់មក ចាក់​ចម្រាញ​យក​តែ​ទឹក ហើយ​ដាក់​វា​ទៅក្នុង​ទូរ​ទឹកកក​ចោល​រយៈពេល ៥​ថ្ងៃ​។
​ចូរ​យក​ទឹកក្រឡុក​ខាងលើ​ញ៉ាំ​មួយ​ស្លាបព្រា​បាយ​មុន​អាហារ​ពេលព្រឹក និង​មួយ​ស្លាបព្រា​ទៀត​មុន​អាហារ​ពេលយប់​។

​មិន​ត្រូវ​ញ៉ាំ​រហូតដល់ ៣​ដង​ក្នុង​មួយ​ថ្ងៃ​ឡើយ​។ ទឹកក្រឡុក​នេះដែរ​មិន​ត្រឹមតែ​បញ្ចុះ​សម្ពាព​ឈាម និង​កូ​ឡេ​ស្តេ​រ៉ុល​ទេ តែ​ក៏​ជួយ​ផ្តល់​ភាព​ស្រស់ស្រាយ និង​មាន​កម្លាំង​ដែរ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។