ព្យុះទីហ្វុង ស៊ីក្លូន វីស្តុន វាយប្រហារ​លើ​ដែនដី​ Fiji យ៉ាងហោចណាស់​ស្លាប់​ម្នាក់ដែរ​ ក្រោយពី​ស្ងប់ស្ងាត់​

ស៊ូវ៉ា, ហ្វីជី៖ បន្ទាប់ពីខ្យល់ ព្យុះទីហ្វុង ស៊ីក្លូន វីនស្តុន វាយប្រហារមកលើដែនដី ហ្វីជី (Fiji) សេចក្តីរាយការណ៍ នៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា យ៉ាងហោចណាស់ ក៏ស្លាប់ម្នាក់ដែរ ។

កាសែតបាងកកប៉ុស្តិ៍ បានចុះផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ថា កាលពីថ្ងៃសៅរ៍ម្សិលមិញ មានព្យុះមួយយ៉ាងធំបាន បោកបក់មកលើដែនដីហ្វីជី បង្កឲ្យមានការបាក់ដី ហើយព្យុះមួយនេះគេឲ្យឈ្មោះថា ទីហ្វុង ស៊ីក្លូន វីនស្តុន ដែលវាជាខ្យល់ព្យុះដ៏ធំមួយ ក្នុងចំណោមខ្យល់សង្ឃរា ទាំង៥ នៅលើពិភពលោកយើងនេះ ។

នៅថ្ងៃអាទិត្យនេះ គេឃើញក្រុមជួសង្គ្រោះ បាននាំគ្នាបោសសំអាត និងរៀបចំឡើងនវិញ បន្ទាប់ពីមានការវាយប្រហារ ដោយសារកម្លាំងខ្លាំងក្លារបស់ព្យុះនេះ ។តាមសេចក្តីរាយការណ៍ បានបញ្ជាក់ថា នៅកោះ គូរូ មានអ្នកស្លាប់យ៉ាងណាស់ក៏ម្នាក់ដែរ និងបង្កការបំផ្លិចបំផ្លាញដល់ ផ្ទះសម្បែងពលរដ្ឋ អស់ជាច្រើនកន្លែង ៕

ព្យុះទីហ្វុង ស៊ីក្លូន វីស្តុន វាយប្រហារ​លើ​ដែនដី​ Fiji យ៉ាងហោចណាស់​ស្លាប់​ម្នាក់ដែរ​ ក្រោយពី​ស្ងប់ស្ងាត់​