រថយន្ត០៣គ្រឿង បុកគ្នាសម្លាប់ មនុស្សអស់ ០៦នាក់ និងរងរបួស ០២នាក់ នៅផាត់ភូមិ ថានី ប្រទេសថៃឡង់ដ៏

ផាត់ភូមិ ថានី៖ កាលពីយប់ថ្ងៃសៅរ៍ ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយ កើតឡើងយ៉ាង រន្ធត់បណ្តាល ឲ្យស្លាប់មនុស្សអស់ ចំនួន០៦នាក់ និងរងរបួសចំនួន០២នាក់ នៅស្រុក ម៉ោង ខេត្តផាត់ភូមិ ថានី ប្រទេសថៃឡង់ដ៏ ។

កាសែតបាងកកប៉ុស្តិ័ បានចុះផ្សាយនៅប៉ុន្មាន នាទីមុននេះថា មនុស្សចំនួន០៦នាក់បានស្លាប់ និង០២នាក់ផ្សេងទៀត រងរបួសបន្ទាប់ពីមានករណី គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើត ឡើងនៅតាមដងផ្លូវ បាង ប៊ុនថង ក្នុងស្រុក ម៉ោង ខេត្ត ផាត់ភូមិ ថានី ប្រទេសថៃឡង់ដ៏ កាលពីរាត្រីថ្ងៃសៅរ៍កន្លងទៅនេះ ។ ប៉ូលិលនៅក្នុងតំបន់បានឲ្យដឹងយ៉ាងដូច្នេះ ។

បើតាមការបញ្ជាក់ពីលោក Pol Lt Col Manoch Kanklao អ្នកស៊ើបអង្កេតនៅប៉ូលិសប៉ុស្តិ៍ស្រុក ម៉ោង  បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងនៅវេលាម៉ោង ប្រមាណ១០និង៥៥នាទីយប់ នៅគីឡូម៉ែត្រលេខ១១ នៅតំបន់ បាង គូវ៉ាត់ ។

ប៉ូលិសបានបញ្ជាក់ នៅកន្លែងកើតហេតុ ដោយអះអាងថា ដំបូងគេឃើញរថយន្ត មួយគ្រឿងម៉ាក Toyota Revo pick-up ព៌ណខ្មៅ និង រថយន្តមួយគ្រឿងទៀតម៉ាក Toyota Vios ពណ៌ក្រហម បានបើកបោះពួយយ៉ាងលឿន ហើយក៏ជ្រុលទៅផ្លូវម្ខាងទៀត បានរ៉េទៅបុកជាមួយនឹងរថយន្ត Ford van ហើយភ្លាមៗ នោះរថយន្តទាំងនោះបានបុកប៉ះទង្គិច គ្នាមួយទំហឹង បណ្តាលឲ្យ អ្នកបើកបរ និងអ្នកដំណើរនៅ លើរថយន្តទាំងអស់ មានអ្នកស្លាប់ចំនួន០៦នាក់ និងពីរនាក់ទៀតរងរបួស ។

អ្វីដែលគេបានដឹងច្បាស់នេះ រថយន្ត van បានរងការខូចខាត ស្ទើរទាំងស្រុង ព្រោះរងការបុកពេញមួយទំហឹងតែម្តង ៕

រថយន្ត០៣គ្រឿង បុកគ្នាសម្លាប់ មនុស្សអស់ ០៦នាក់ និងរងរបួស ០២នាក់ នៅផាត់ភូមិ ថានី ប្រទេសថៃឡង់ដ៏