រុស្ស៊ី សន្យាថា នឹងបន្ត​នៅពី​ក្រោយខ្នង​ រដ្ឋាភិបាល​ស៊ីរី ក្នុងការ​ចូលរួម​កំទេច​ ក្រុម​ភេរវកម្ម​

ប៊ឺរ៉ាត់៖ រដ្ឋាភិបាលរុស្ស៊ី បានប្រកាស នៅថ្ងៃសៅរ៍ម្សិលមិញថា រុស្ស៊ី នៅតែបន្តនៅពីក្រោយ ខ្នងរដ្ឋាភិបាលស៊ីរី ក្នុងការចូលរួមកំទេច ក្រុមភេរវកម្ម នៅក្នុងប្រទេសនេះ ។

កាសែតបាងកកប៉ុស្តិ៍ បានចុះផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ថា រដ្ឋាភិបាលរុស្ស៊ី បានសន្យាជាឳឡារឹកថា នឹងនៅតែបន្តជួយគាំទ្រ ដល់រដ្ឋាភិបាល ស៊ីរីដដែល ដើម្បីរួមគ្នាកំទេច ក្រុមភេរវកម្មដែល បានធ្វើព្យុះភ្លៀង នៅក្នុងប្រទេសមួយនេះ ។

ជុំវិញបញ្ហាទំាំងឡាយ កើតឡើងដែលបង្កជាសង្គ្រាម នៅក្នុងប្រទេសស៊ីរី មហាអំណាចពិភពលោក ក៏បាននាំគ្នាព្យាយាម សម្របសម្រួលដើម្បី ស្វែងរកសន្តិភាពពិតប្រាកដ នៅក្នុងប្រទេសមួយនេះដែរ ដោយធ្វើយ៉ាងណាធ្វើការ ចចារគ្នាឲ្យសង្គ្រាម បញ្ចប់ដោយសន្តិវិធី ព្រោះថាសង្គ្រាមដែល បាននឹងកំពុងកើត នៅក្នុងប្រទេសស៊ីរី មានរយៈពេលជិត ប្រាំឆ្នាំទៅហើយ ។

កាលពីពេលថ្មីៗនេះ មានសារព័ត៌មានមួយចំនួូន បានចុះផ្សាយថា លោក អាល់ អាស្សាដ ប្រធានាធិបតីរបស់ប្រទេសស៊ី បានចេញមុខអះអាងថា សម្រាប់រដ្ឋាភិបាល ស៊ីរី បានត្រៀមខ្លួនជា ស្រេចក្នុងការធ្វើសង្គ្រាម ជាមួយពួកឧទ្ទាម ៕

រុស្ស៊ី សន្យាថា នឹងបន្ត​នៅពី​ក្រោយខ្នង​ រដ្ឋាភិបាល​ស៊ីរី ក្នុងការ​ចូលរួម​កំទេច​ ក្រុម​ភេរវកម្ម​

  • រុស្ស៊ី សន្យាថា នឹងបន្ត​នៅពី​ក្រោយខ្នង​ រដ្ឋាភិបាល​ស៊ីរី ក្នុងការ​ចូលរួម​កំទេច​ ក្រុម​ភេរវកម្ម​已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/02/23  Category:​អន្តរជាតិ