បាញ់បោះសេរី ៣កន្លែង ផ្សេងគ្នា សម្លាប់មនុស្ស ៦នាក់ នៅរដ្ឋ Michigan

Chicago៖ ប្រភពព័ត៌មាន របស់ទីភ្នាក់ងារស៊ិនហួរ របស់ចិនដែលសរសេរ នៅថ្ងៃនេះថាមនុស្ស យ៉ាងហោចណាស់ ៦នាក់ ត្រូវបានសម្លាប់ នៅក្នុងការបាញ់ប្រហារ ផ្សេងៗគ្នាក្នុងយប់ថ្ងៃសៅរ៍ ម្សិលមិញនៅទីក្រុង Kalamazoo ភាគខាងត្បូងនៃរដ្ឋ Michigan។

លោក Paul Matyas ប៉ូលីស នៃទីក្រុង Kalamazooបានឆ្លើយប្រាប់អ្នកសារព័ត៌មាន ថាការបាញ់ប្រហារជាច្រើន កន្លែងផ្សេងគ្នានៅក្នុងថ្ងៃ តែមួយបានធ្វើឲ្យជនរងគ្រោះ ៩នាក់រងរបួស៣នាក់ របួសធ្ងន់និង៦នាក់ បានបាត់បង់ជីវិត។

លោកបានបន្ថែមទៀតថា វាត្រូវបានគេជឿជាក់ថាស្ថិតនៅ ក្នុងសំណុំរឿងតែមួយ ដោយសារខ្មាន់កាំភ្លើង ជាបុរសស្បែកសម្នាក់ មានអាយុខ្ទង់ពី៥០ឆ្នាំ ដោយមានប្រើប្រាស់អាវុធ និងជិះឡានពីតំបន់មួយ ទៅតំបន់មួយហើយចាប់ផ្តើម បាញ់ប្រហាររកហ្វូងមនុស្ស នៅតាមផ្លូវធ្វើដំណើររបស់ខ្លួន៕

បាញ់បោះសេរី ៣កន្លែង ផ្សេងគ្នា សម្លាប់មនុស្ស ៦នាក់ នៅរដ្ឋ Michigan

  • បាញ់បោះសេរី ៣កន្លែង ផ្សេងគ្នា សម្លាប់មនុស្ស ៦នាក់ នៅរដ្ឋ Michigan已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/02/23  Category:​អន្តរជាតិ
Tags: