ពលរដ្ឋជប៉ុន ២៨ពាន់នាក់ ឡោមព័ទ្ធសភា តវ៉ាប្រឆាំងការប្ដូរ ទីតាំងមូលដ្ឋាន ទ័ពអាមេរិក នៅអូគីណាវ៉ា

តូក្យូ៖ កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ ក្រុមអ្នកតវ៉ាចំនួន ២៨ពាន់នាក់ បានប្រមូលផ្ដុំគ្នា ឡោមព័ទ្ធសភាជប៉ុន ដើម្បីតវ៉ាប្រឆាំងនឹង គម្រោងផ្លាស់ប្ដូរមូលដ្ឋាន ទ័ពអាមេរិកនៅ អូគីណាវ៉ា និងមានការតវ៉ា ទូទាំងប្រទេស រាប់ពាន់នាក់ទៀត នៅខាងក្រៅរដ្ឋាធានី។

ទីភ្នាក់ងារសារព័តមាន ក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបន្ដទៀតថា ក្រុមអ្នកតវ៉ានៅជិត រដ្ឋសភា បាននាំគ្នាសរសេរ ពាក្យស្លោកនិងស្រែក ឡើងថា “មិនអនុញ្ញាត ការសាងសង់មូលដ្ឋានថ្មីទេ” និង “ការពារហេណូកូ” ការតវ៉ាប្រឆាំងនឹង ការផ្លាស់ប្ដូរមូលដ្ឋាន ទ័ពថ្មីរបស់អាមេរិក បានផ្លាស់ប្ដូរជាច្រើនកន្លែង ហើយនៅជប៉ុន ដូចជា តូយ៉ាម៉ា អូកេយ៉ាម៉ា សាប៉ូរ៉ូ ណាហ្គោយ៉ា និងអូសាកា។

ជប៉ុន និងអាមេរិក បានផ្អាក់គម្រោងផ្លាស់ប្ដូរ ស្ថានីយកងទ័ពអាកាសអាមេរិក ម្ដងរួចមកហើយ ពីហ្វូតែនម៉ា តំបន់ប្រជុំជន ក្នុងស្រុកជីណូវ៉ាន់ ទៅកាន់តំបន់ ប្រជាជនតិចនៅ ឈូងសមុទ្រហេណូកូ តំបន់ណាហ្គោ ទាំងពីរនេះស្ថិតនៅអូគីណាវ៉ា ប៉ុន្ដែពលរដ្ឋ ក្នុងស្រុកជាច្រើន បានតវ៉ាប្រឆាំងនឹង គម្រោងនេះដោយ ទាមទារ ឲ្យផ្លាស់ប្ដូរ គម្រោងនេះ ទៅកាន់តំបន់ខេត្ត ភាគខាងត្បូងប្រទេស។

ក្នុងថ្ងៃដូចគ្នានោះដែរ សិស្សវិទ្យាល័យចំនួន ៥ពាន់នាក់ បានប្រមូលផ្ដុំគ្នា នៅទីក្រុងតូក្យូ ក្នុងស្រុកស៊ីប៊ូយ៉ា ដើម្បីតវ៉ាប្រឆាំង នឹងច្បាប់សន្តិសុខ ដ៏ចម្រូងចម្រាស ដែលបានអនុម័ត កាលពីឆ្នាំមុន ដែលបានពង្រីកច្បាប់ ស្វ័យការពាររបស់ខ្លួន នៅបរទេស៕

ពលរដ្ឋជប៉ុន ២៨ពាន់នាក់ ឡោមព័ទ្ធសភា តវ៉ាប្រឆាំងការប្ដូរ ទីតាំងមូលដ្ឋាន ទ័ពអាមេរិក នៅអូគីណាវ៉ា