អាមេរិក បដិសេធសំណើរ សន្ធិសញ្ញាសន្ដិភាព របស់កូរ៉េខាងជើង

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានទទួលសំណើរ របស់កូរ៉េខាងជើង ដើម្បី ពិភាក្សាគ្នាស្ដីពី សន្ធិសញ្ញាសន្ដិភាព សម្រាប់ឧបទ្វីបកូរ៉េ ប៉ុន្ដែក្រុងវ៉ាស៊ីនតោន បានបដិសេធ នៅពេលដែល ក្រុងព្រុង យ៉ាងមិនព្រម ពិចារណាឡើងវិញ ជុំវិញកម្មវិធី អាវុធនុយក្លេអ៊ែររបស់ខ្លួន។

ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី Channel News Asia ចេញផ្សាយថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ នេះដោយ លើកឡើង សម្ដីរាយការណ៍របស់អ្នក នាំពាក្យក្រសួងការ បរទេសអាមេរិកលោក ចន ឃើប៊ី បន្ដទៀតថា រដ្ឋាភិបាលរបស់លោក បារ៉ាក់ អូបាម៉ា បានព្រមព្រៀង ជាចម្ងាត់ស្ដីពីការបញ្ចប់ សង្រ្គាមកូរ៉េជាផ្លូវការ ឆ្នាំ១៩៥០ - ១៩៥៣ ក្នុងរយៈពេលប៉ុន្មានថ្ងៃ មុនពេលក្រុងព្យុងយ៉ាង បានធ្វើតេស្តអាវុធនុយក្លេអ៊ែរ របស់ខ្លួន នៅដើម ឆ្នាំ២០១៦ នេះ។

សេចក្ដីរាយការណ៍នេះ បានឲ្យដឹងទៀតថា ការធ្វើតេស្តថ្ងៃទី០៦ ខែមករា ដើមឆ្នាំ២០១៦ នេះជាលើកទី ៤ ហើយបន្ទាប់ពី ឆ្នាំ២០០៦, ២០០៩ និង២០១៣ ធ្វើឲ្យអាមេរិក និងកូរ៉េខាងជើង បញ្ចប់ទំនាក់ទំនងរុករកប្រេង ដែលបានធ្វើឡើងនៅ អង្គការសហប្រជាជាតិ ភាគីទាំងពីរ បានបញ្ចប់ទំនាក់ទំនង ការទូតនៅពេលនោះដែរ៕

អាមេរិក បដិសេធសំណើរ សន្ធិសញ្ញាសន្ដិភាព របស់កូរ៉េខាងជើង